en     km
en     km

អង្គការ FFI ៖ ដំរីព្រៃកម្ពុជាជាច្រើនក្បាលរងរបួសដោយសារជាប់អន្ទាក់ព្រានព្រៃ

Share

ភ្នំពេញ ៖ អង្គការ អន្តរជាតិ អភិរក្ស សត្វព្រៃ និង ធនធានធម្មជាតិ មួយ មានការ ព្រួយបារម្ភ ចំពោះ អត្រា ដំរីព្រៃ ថយ ចុះ នៅ កម្ពុជា ព្រោះ ដំរី ជា ច្រើន ក្បាល រង បួស ជើង និង ប្រ ម៉ោ យ ដោយសារ ជាប់អន្ទាក់ ព្រានព្រៃ ។

          កូនដំរីព្រៃងាប់នៅខេត្តមណ្ឌលគិរីដោយសារជាប់អន្ទាក់កាលពីខែមិថុនា ឆ្នំា ២០១៦។ Photo: Taken from WCS


អង្គការ អភិរក្ស សត្វព្រៃ និង ធនធានធម្មជាតិ (Fauna & Flora International) បាន បញ្ចេញ រូបភាព និង វី ដេ អូ នៃ ម៉ា ស៊ី ត ថត សត្វព្រៃ ដោយ រក ឃើញ ដំរីព្រៃ ចំនួន ១៥ ហ្វូង ដែល មាន វត្ត មាននៅ ជួរ ភ្នំ ក្រ វ៉ា ញ និង តំបន់ អភិរក្ស សត្វព្រៃ នៅ ឧទ្យាន ជាតិ គិរី រម្យ របស់ ប្រទេស កម្ពុជា ។

អង្គការ នេះ បញ្ជក់ ថា ក្នុង មួយ ហ្វូង មាន ដំរីព្រៃ ចាប់ពី ពីរ ក្បាល រហូត ដល់ ៩ ក្បាល់ ហើយ ដំរី មួយ ហ្វូង ទៀត មាន ចំនួន ៦ ក្បាលមាន វត្ត មាននៅ ឧទ្យាន ជាតិ គិរី រម្យ ។

កូន ដំរីព្រៃ យ៉ាងតិច ពីរ ក្បាល ត្រូវ បាន គេ រាយការណ៍ ថា ងាប់ ដោយសារ ជាប់អន្ទាក់ នៅ ប៉ុន្មាន ឆ្នាំ ចុក ក្រោយ នេះ ។ សត្វ ដំរីព្រៃ កម្ពុជា កំពុង គំរាមកំហែង ឈាន ទៅ រក ជិត ផុត ពូជ ដោយសារ ការ បបរ បាញ់ និង ការ បាត់បង់ ទីជម្រក ។

ក្នុង សេចក្តីជូនដំណឹង របស់ អង្គការ ការពារ សត្វព្រៃ អន្តរជាតិ (FFI) រក ឃើញ ថា ដំរីព្រៃ កម្ពុជា ជា ច្រើន ក្បាល រង របួស ជើង និង ប្រ ម៉ោ យ ដោយសារ ជាប់អន្ទាក់ ។ ក្នុង នោះ កូន ដំរី មាន អាយុ ក្រោម មួយ ឆ្នាំ ចំនួន ៤ ក្បាល ស្ថិត ក្នុង ចំណោម ៧ ក្បាល រង បួស ជើង យ៉ាងធ្ងន់ធ្ងរ ដោយសារ ខ្សែ អន្ទាក់ ហ្វ្រាំង កង់ ឬ លួស រឹត ជាប់ជើង ដំរី ។ ដំរី វ័យ ជំទង់ ពីរ ក្បាល និងដំរី វ័យ កណ្តាល មួយ ក្បាល រង បួស ប្រ ម៉ោ យ ។

អន្ទាក់ ទាំងនោះ គេ ដាក់ ទាក់ សត្វ ជ្រូកព្រៃ សត្វ ឈ្លូ ល ប្រើស និង សត្វ ទន្សោង ជាដើម ។

អង្គការ អភិ ក្ស សត្វព្រៃ មាន ព្រួយបារម្ភ ថា អន្ទាក់ ធ្វើ ពី ខ្សែលួស ជាប់ជើង ដំរី និង ប្រ ម៉ោ យ អាច ក្លាយ ឱ្យ មាន ដំបៅ បង្ក ឱ្យ មាន គ្រោះថ្នាក់ ចំពោះ ដំរី រង របួស ហើយ មានការ ប្រមាញ់ សម្រាប់ ទីផ្សារ ខុសច្បាប់ ។

ក្រុម អង្គការ សង្គម ស៊ី វិល អភិរក្ស សត្វព្រៃ មើលឃើញ ថា ការ ដាក់ អន្ទាក់ មានការ កើនឡើង យ៉ាង ខ្លាំង ដាក់ នៅ ក្នុង តំបន់ ការពារ នានា នៅ ប៉ុន្មាន ឆ្នាំ ថ្មី នេះ ។

បើ តាម អង្គការ សម្ព័ន្ធ សត្វព្រៃ (Wildlife Alliance) បង្ហាញ ថា ក្រុម ល្បាត បាន ប្រមូល អន្ទាក់ ជាង ១០ ម៉ឺន ខ្សែ នៅ ក្នុង ដែនជម្រកសត្វព្រៃ ជួរ ភ្នំក្រវាញ តែ មួយ គត់ ក្នុង រយៈពេល ជាយ ៦ ឆ្នាំ មកនេះ ។

ចំណែក របាយការណ៍ ប្រចាំឆ្នាំ ២០១៧ របស់ អង្គការ សហ គម អភិរក្ស សត្វព្រៃ (WCS) បង្ហាញ ថា ក្រុម ល្បាត បាន ប្រមូល អន្ទាក់ ចំនួន ៥១៣ ខ្សែ ក្នុង ដែនជម្រកសត្វព្រៃ កែវ សីមា ដោយ មិន ទាន់ រាប់ ប ញ្ជូ ល ដែនជម្រកសត្វព្រៃ ផ្សេង ទៀត នោះ ទេ ។

ដំរីព្រៃ ស្ថិត ក្នុង បញ្ជី ក្រហម របស់ អង្គការ IUCN ជា ប្រភេទ សត្វ ងាយ រង គ្រោះ ជិត ផុត ពូជ នៅ លើ សកលលោក ។ តាម ការ ប៉ាន់ស្មាន ដំរីព្រៃ មាន ចំនួន យ៉ាងតិច ៥០០ ក្បាល រស់នៅ ក្នុង ប្រទេស កម្ពុជា ។ក្នុង នោះ ដំរីព្រៃ ប្រហែល ១១៥ ក្បាល កំពុង រស់នៅ ក្នុង ដែនជម្រកសត្វព្រៃ កែវ សីមា នៃ ខេត្ត មណ្ឌល គី រី ។

អង្គការ អភិរក្ស សត្វព្រៃ និង ធនធានធម្មជាតិ ឲ្យ ដឹង ថា កាលពី ខែកញ្ញា ឆ្នាំ ២០១៧ អ្នក ភូមិ ប្រទះ ឃើញ សាកសព កូន ដំរីព្រៃ មួយ ក្បាល ជាប់អន្ទាក់ របួស រហូត ដល់ ងាប់ និង មួយ ករណី ទៀត កូន ដំរីព្រៃ ងាប់ នៅ ខេត្តមណ្ឌលគិរី ដោយសារ ជាប់អន្ទាក់ កាលពី ខែមិថុនា ឆ្នាំ ២០១៦ ហើយ កូន ដំរី ងាប់ មួយទៀត ដោយសារ ធ្លាក់ ក្នុង រណ្តៅ ដី ជាប់ ខ្លួន រហូត ងាប់ កាលពី ឆ្នាំ មុន ។

កាលពី ថ្ងៃ ទី ២៥ ខែមិថុនា ឆ្នាំ ២០១៧ ដំរី មួយ ហ្វូង មាន ចំនួន ១១ ក្បាល ត្រូវ ជួយ សង្គ្រោះ ចេញពី ល្បាប់ ភក់ នៅ ក្នុងភូមិ អូរ អាម ឃុំ ស្រែ ខ្ទម នៃ ដែនជម្រកសត្វព្រៃ កែវ សីមា ខេត្ដមណ្ឌលគិរី ។

អង្គការ (WCS) ឱ្យ ដឹង ថា ដែនជម្រកសត្វព្រៃ កែវ សីមា ស្ថិត នៅ ក្នុង ខេត្តក្រចេះ និង មណ្ឌលគិរី ជាទី ជម្រក សត្វព្រៃ និង រុក្ខា ជាតិ ជាង ៦០ ប្រភេទ ស្ថិត នៅ ក្នុង បញ្ជី ក្រហម របស់ អង្គការ IUCN ។ ធនធាន កម្រ ទាំងនេះ កំពុង ប្រឈម នឹង គំរាមកំហែង ឈាន ទៅ រក ការ ផុត ពូជ ដូច ជា សត្វ ស្វា កន្ទុយ ស ទោច ថ្ពាល់ លឿង ខ្លា ដំរីព្រៃ ក្រុម គោ សាទិស និង សត្វ ស្លាប ជា ប្រភេទ ទៀត ៕

Share

ព័ត៌មានទាក់ទង

Image