en     km
en     km

ម៉ាឡេស៊ី៖ជនសង្ស័យគំរាមសម្លាប់ព្រះមហាក្សត្រនិងនាយករដ្ឋមន្ត្រីត្រូវបានចាប់ខ្លួន

Share

ប៉ូលីសម៉ាឡេស៊ីបាននិយាយថា ជនសង្ស័យ ៩នាក់ ដែលគំរាមសម្លាប់ព្រះមហាក្សត្រ និងនាយករដ្ឋមន្ត្រីមហាធាមហាម៉ាត ត្រូវបានចាប់ខ្លួន។

ស្នងការប៉ូលិស​ក្រុងកូឡាឡំពួរ Mohd Fuzi Harun បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី ១៩កក្កដានេះថា ជនសង្ស័យទាំង ៧រូបនេះមានជនជាតិម៉ាឡេស៊ី ៦នាក់និងឥណ្ឌូនេស៊ី ៣នាក់។ ជនទាំងនេះ ត្រូវបានចាប់ខ្លួនរវាងថ្ងៃទី ១២ និង១៧កក្កដា ។

តាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia សេចក្ដីប្រកាសព័ត៌មានរបស់ស្នងការនគរបាលម៉ាឡេស៊ីក្រុមនេះ អាចជាប់ពាក់ព័ន្ធនឹងក្រុមភេរវកម្មរដ្ឋឥស្លាមមួយនៃប្រទេសឥណ្ឌូនេស៊ីដែលក្រុមនេះធ្លាប់ធ្វើភេរវកម្ម នៅកោះចាវាកាលពីថ្ងៃទី ១០ឧសភា។ 

តាមប្រភពរបស់​ប៉ូលិសម៉ាឡេស៊ីគេបានរកឃើញក្រុមនេះ បានបង្ហោះសារគំរាមសម្លាប់ព្រះមហាក្សត្រនិងនាយករដ្ឋមន្ត្រីមហាធាតាមបណ្ដាញសង្គម។  

ជាការកត់សម្គាល់ គឺក្នុងរយៈពេលចុងក្រោយនេះ ព្រះមហាក្សត្រ Sultan Muhammad និងនាយករដ្ឋមន្ត្រីមហាធាបានបង្ហាញភាពស្និទ្ធស្នាលនឹងគ្នាជាខ្លាំង ក្រោយពី ប្រទេសនេះមាន មេដឹកនាំថ្មីចេញពីការបោះឆ្នោតសភាថ្ងៃទី ៩ឧសភា ដែលធ្វើអោយបក្ស UMNO ធ្លាប់កាន់អំណាចជាង៦០ឆ្នាំ បាត់បង់អំណាច៕

Share

ព័ត៌មានទាក់ទង

Image