ភ្នំពេញ៖កម្ពុជាត្រូវបានមើលឃើញថាកំពុងស្ថិតក្នុងស្ថានភាពនៃការបាត់ពន្ធអនុគ្រោះពីសហភាពអឺរ៉ុប ប្រសិនបើ សភាអឺរ៉ុប អនុម័តលើចំណុចនេះ ។ កំណើន នាំចូលទំនិញពីកម្ពុជា ទៅទីផ្សារអឺរ៉ុប កើនជិត៦ពាន់លានដុល្លារ ហើយ ពន្ធអនុគ្រោះកើន៦៧៦លានដុល្លារក្នុងមួយឆ្នាំៗ ប្រទេស កម្ពុជាដែលទទួលអនុគ្រោះពន្ធពិសេសនេះ តាមរយៈកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា១៩៩១ ដែលតម្រូវអោយកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
ក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រី អ្នកវិភាគបញ្ហាសង្គម និងនយោបាយ លោកឯម សុវណ្ណារ៉ា មើលឃើញពីការធ្លាក់ចុះល្បឿនសេដ្ឋកិច្ចកម្ពុជា បើមានករណីនេះកើតឡើង។ លោកថា កម្មការិនី ច្រើនម៉ឺននាក់នឹងប្រឈមនឹងករណីនេះហើយ ធ្វើអោយលំបាក់ដល់ស្ថិរភាពសង្គមទៀតផង។
លោកទទូចថា បើមិនចង់មានករណីនេះ លុះត្រាតែ ស្ថានការណ៍នយោបាយ ជាមួយបក្សប្រឆាំងល្អប្រសើរវិញ។ តាមអ្នកវិភាគរូបនេះ ករណីនេះអាចកើតមានក្រោយការបោះឆ្នោត តែលោកសង្ឃឺមថា មានរូបភាពផ្សេងពីនេះ។
សូមស្ដាប់បទសម្ភាសរវាងលោក នួន បូរិន ជាមួយលោកឯម សុវណ្ណារ៉ា ដូចតទៅ៖