en     km
en     km

​ក្រុម​អ្នកវិភាគ​គាំទ្រ​នូវ​ប្រសាសន៍​លោក​ អូ​ប៉ា​ម៉ា​ រឿង​បដិវត្តន៍​កើត​ចេញពី​ការ​ដឹកនាំ​ផ្តាច់​ការ​

Share

​អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ ទទួលស្គាល់​ថា​ ការ​ដឹកនាំ​បែប​របប​ផ្តាច់​ការ​គឺ​ ជាដើម​ចមនាំ​ឲ្យ​កើត​មាន​បដិវត្តន៍​ ។​ អ្នកវិភាគ​បន្ត​ថា​ អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​ទីក្រុង​វ៉ា​ស៊ី​ន​តោន​នេះ​ ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​បរិបទ​នយោបាយ​នៅ​កម្ពុជា​ដែរ​។

ក្រុម​អ្នកវិភាគ​កម្ពុជា​ បាន​គាំទ្រ​ប្រសាសន៍​របស់​រដ្ឋាភិបាល​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​បដិវត្តន៍​កើតឡើង​។​

WASHINGTON, DC - AUGUST 05: U.S. President Barack Obama speaks about the Iran nuclear agreement August 5, 2015 at American University in Washington, DC. Obama is pushing for congress to appove the nuclear deal reached with Iran. (Photo by Alex Wong/Getty Images)
​ លោកបា​រ៉ា​ក់​ អូ​ប៉ា​ម៉ា​ ប្រ​ធានា​ធិ​ប​តី​អា​មេ​រិ​ក

​សាស្ត្រ​ចា​រ្យ​វិទ្យា​នយោបាយ​ លោក​ សូ​ ច​ន្ថា​ មាន​ប្រសាសន៍​ថា​ លោក​សាទរ​ចំពោះ​ការ​ផ្តល់​អនុសាសន៍​របស់​ប្រ​ធានា​ធិ​ប​តី​អា​មេ​រិ​ក​ លោក​ អូ​ប៉ា​ម៉ា​ ប្រាប់​ទៅ​មេដឹកនាំ​ផ្តាច់​ការ​នៅ​លើ​ពិភពលោក​ ពី​មូលហេតុ​នាំ​ឲ្យ​មាន​បដិវត្តន៍​ គឺ​ដោយសារ​ចង់​ឲ្យ​មេ​ដឹក​ទាំងនោះ​ ងាក​មក​ដឹកនាំ​ប្រទេស​បែប​ប្រជាធិបតេយ្យ​វិញ​ ។​

​ទោះបី​យ៉ាងណា​ក៏​ដោយ​ លោក​សាស្ត្រ​ចា​រ្យ​ផ្នែក​វិទ្យា​នយោបាយ​រូប​នេះ​បន្ត​ថា​ ការ​ផ្តល់​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ មិន​ទាន់​គ្រប់គ្រាន់​ឡើយ​។​ លោក​ថា​ លោក​អូ​ប៉ា​ម៉ា​ ត្រូវ​តែ​មានការ​អនុវត្ត​ទៀត​ទើប​ប្រសើរ​។​ លោក​បន្ត​ថា​ ជាក់ស្តែង​ប្រទេស​កម្ពុជា​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​ ប៉ុន្តែ​ការ​ដឹកនាំ​ប្រទេស​វិញ​ហាក់ដូចជា​ផ្តាច់​ការ​ទៅ​វិញ​។​

obama-HunSen
លោក អូ​ប៉ា​ម៉ា ជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ព្រមទាំងលោកជំទាវ

​លោក​និយាយ​ថា​ «​ប្រសិនបើ​យើង​ធ្វើការ​ប្រៀបធៀប​ ប្រទេស​លី​ប៊ី​អី​ជាដើម​ ជាមួយ​កម្ពុជា​ យើង​ឃើញ​ថា​វា​ប្រហាក់ប្រហែល​គ្នា​ ឧ​ទារ​ហណ៍​ អយុត្តិធម៌​សង្គម​ ការ​គាបសង្កត់​ទៅ​លើ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ ការ​រំលោភ​បំពាន​កម្មសិទ្ធិឯកជន​ ជា​ពិសេស​គឺ​ការ​មិន​ផ្តល់​សិទ្ធិ​សេរីភាព​ដល់​ប្រជាពលរដ្ឋ​ ហើយ​ក្នុង​នោះ​ដែរ​ គឺ​មាន​បក្សពួក​និយម​ដាក់​ខ្សែស្រឡាយ​ខ្លួន​ ឯង​ ឲ្យ​អំណាច​គ្រប់គ្រង​រដ្ឋ​ ដូច​កម្ពុជា​ដែរ​»​។​

​​ស្រ​ដៀង​គ្នា​នេះ​ដែរ​ លោក​បណ្ឌិត​ មាស​ នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិ​វ​ន្ឍ​សង្គម​បាន​ឲ្យ​ដឹង​ថា​ លោក​គាំទ្រ​ប្រសាសន៍​របស់​ប្រ​ធានា​ធិ​ប​តេ​យ្យ​អា​មេ​រិ​ក​ លោក​ អូ​ប៉ា​ម៉ា​នេះ​ ព្រោះថា​ ការ​កើតឡើង​មាន​បដិវត្តន៍​ មិនមែន​កើតឡើង​ ដោយ​ក្រុម​ណា​បង្កើត​មួយ​ឡើយ​គឺ​ ភាគច្រើន​កើតឡើង​ដោយសារ​របៀប​នៃ​ការ​ដឹក​នៃ​មេ​ដឹក​ផ្តាច់​ការ​នីមួយៗ​ នៅ​លើ​ពិភពលោក​ ។​ លោក​បន្ត​ថា​ លោក​មិន​ចង់​ឃើញ​ប្រទេស​កម្ពុជា​មាន​បដិវត្តន៍​កើតឡើង​នោះ​ ពោល​គឺ​ លោក​ចង់​ឃើញ​ភាព​រីក​ចម្រើន​ដូច​ប្រទេស​អភិវឌ្ឍន៍​ដទៃ​ទៀត​។​

Ou_Virak
ប្រធាន​អង្គការ​វេទិការ​អនាគត​ និង​ជា​អ្នក​តាមដាន​ស្ថានការណ៍​សង្គម លោក​អ៊ូ​ វី​រៈ​

​លោក​ថា​ «​យើង​មិន​ចង់​ឃើញ​ស្ថានភាព​នៅ​ស្រុក​ខ្មែរ​ ធ្លាក់​ចូល​ទៅ​ដូច​ប្រទេស​សេរី​ ប្រទេស​លី​ប៊ី​ គឺ​យើង​ចង់​ឃើញ​ដំណើរ​របស់​ប្រទេស​យើង​មួយ​អាច​ដើរ​ចេញពី​ភាព​ផ្តាច់​ការ​ ដោយ​សន្តិវិធី​ ព្រោះថា​យើង​មិន​ចង់​ឃើញ​សូ​ម្បី​ស្ថានភាព​ដូច​នៅ​សេរី​ មិនឃើញ​ដែរ​ ហើយ​ដូច​ជា​កា​ដា​ហ្វី​ក៏​យើង​មិន​ចង់​ឃើញ​មានការ​បង្ហូរឈាម​ដែរ​»​។​

ដូច​គ្នា​នេះ​ដែរ​ លោក​ អ៊ូ​ វី​រៈ​ ប្រធាន​អង្គការ​វេទិការ​អនាគត​ និង​ជា​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​បាន​ឲ្យ​ដឹង​ថា​ ជា​ការ​ពិត​ណាស់​បដិវត្តន៍​កើត​ចេញពី​ការ​រឹតត្បិត​សេរីភាព​ ក្រោម​ការ​ដឹកនាំ​ផ្តាច់​ការ​របស់​មេដឹកនាំ​មួយ​ចំនួន​នៅ​លើ​ពិភពលោក​។​ លោក​បន្ត​ថា​ ប្រសិនបើ​រដ្ឋាភិបាល​ មិន​ចង់​ឲ្យ​មានការ​បដិវត្ត​កើតឡើង​នោះ​ រដ្ឋាភិបាល​មិន​គួរ​ទប់ស្កាត់​ការ​តវ៉ា​បញ្ចេញមតិ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​រដ្ឋាភិបាល​គួរតែ​បើក​ឲ្យ​កាន់តែ​ទូលាយ​ទៅ​វិញ​ទេ​ ក្នុង​ការ​ទាមទារ​តវ៉ា​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​។​

​សូម​ជម្រាប​ថា​ កាលពី​ថ្ងៃ​ទី​ ២៨​ កញ្ញា​ ឆ្នាំ​២០១៥​ ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​ថ្លែង​នៅ​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​ នៅ​បុរី​ញូយ៉ក​ សហរដ្ឋអាមេរិក​ថា​ មូលហេតុ​នាំ​ឲ្យ​មាន​បដិវត្តន៍​គឺ​ ដោយ​មេដឹកនាំ​នៃ​ប្រទេស​ទាំងនោះ​ ដឹកនាំ​បែប​ផ្តាច់​ការ​ ៕

Share

ព័ត៌មានទាក់ទង

Image