en     km
en     km

អាជ្ញាធរបន្តជម្លៀស អ្នកភូមិរងគ្រោះទឹកជំនន់ ខណៈដំណាំស្រូវរងផលប៉ះពាល់ជាង១ពាន់ហិកតា

Share

ភ្នំពេញ ៖ អាជ្ញាធរ បន្ត ជម្លៀស ប្រជាពលរដ្ឋ រង គ្រោះ ដោយសារ ជំនន់ ទឹកភ្លៀង នៅ ខេត្ត ព្រះ សីហ នុ និង ខេត្តកោះកុង នៅ ថ្ងៃនេះ ខណៈ ដំណាំ ស្រូវ ប្រមាណ ១ ពាន់ ហិ កតា រង ផល ប៉ះពាល់ នៅ ខេត្តបាត់ដំបង ។ ក្រសួង ធនធានទឹក ប្រកាស ថា ភ្លៀង កំពុង បន្ត ធ្លាក់ នៅ តំបន់ ជាប់មាត់ សមុទ្រ រហូត ស ប្តា ហ៍ ក្រោយ ដែល នាំ អោយ មានការ ជន លិច នៅ តែ បន្ត ។

        អាជ្ញាធរជម្លៀសប្រជាពលរដ្ឋនៅខេត្តកោះកុង នៅថ្ងៃទី ១៧ ខែ កក្កដា ឆ្នំា ២០១៨។រូបភាព៖ ក្រសួងធនធានទឹក។

ក្រសួង ធនធានទឹក និង ឧតុនិយម ឲ្យ ដឹង ថា ស្ថានភាព ទឹកភ្លៀង នៅ បន្ត ធ្លាក់ ខ្លាំង នៅ ភាគ និរតី និង ពាយ័ព្យ ដែល ករណី នេះ នាំ អោយ ទឹក ហូរ កាត់ លើ កំណាត ផ្លូវជាតិ លេខ ៤ ស្ថិត នៅ ឃុំ អូរ បាក់រទេះ ស្រុក កំពង់ សីលា ខេត្ត ព្រះ សីហ នុ មាន ប្រវែង ប្រហែល មួយ គីឡូម៉ែត្រ និង មាន កម្ពស់ ១,៦០ ម៉ែត្រ ។

លោក កែវ វី អ្នកនាំពាក្យ គណៈកម្មាធិការ ជាតិ គ្រប់គ្រង គ្រោះ មហន្តរាយ ឱ្យ ដឹង ថា ស្ថានភាព ទឹកស្ទឹង សំរោង ឃុំ បាក់រទេះ ស្រុក កំពង់ សីលា ខេត្ត ព្រះ សីហ នុ ហក់ ឡើង វិញ បន្តិច នៅ ថ្ងៃនេះ ប៉ុ ន្ត មិន ទាន់ ដល់ ស្ថានភាព ប្រកាស អាសន្ន នោះ ទេ ។ លោក បន្ត ថា អាជ្ញាធរ នៅ បន្តសកម្មភាព ជម្លៀស ពលរដ្ឋ ហើយ កំពុង ស្រង ទិន្នន័យ អំពី ទំហំ ផល ប៉ះពាល់ នៃ ទឹកជំនន់ នេះ ។

លោក កែវ វី ៖« ជំនន់ ទឹកភ្លៀង វា អត់ យូរ ទេ វា អស់ ភ្លៀង វា ទឹក វា ស្រក់ ឯង យើង ឃើញ ថា នៅ កន្លែង ស្ពាន សំរោង ជន់ នៅ ថ្ងៃ ទី ១៥ ថ្ងៃ ទី ១៦ អាច ចរាចរណ៍ ឡើង វិញ ហើយ ថ្ងៃ បន្តិច គឺ ទឹក កើនឡើង ទៀត ។ យប់ ថ្ងៃ ទី ១៧ ទឹកបាន ស្រក់ ហើយ ព្រឹក ថ្ងៃ ទី ១៨ ទឹកបាន ឡើង កាល វា អត់ មាន ភ្លៀង គឺថា វា ងាយ នឹង ស្រក គេ ហៅ ថា ជំនន់ រយៈពេល ខ្លី » ។

សំ ប៉ុន្តែ បើ តាម ព័ត៌មាន ក្នុងស្រុក ឲ្យ ដឹង ថា យ៉ាងតិច ប្រជាជន ជាង ២០០ គ្រួសារ ត្រូវ បាន ជម្លៀស ចេញពីផ្ទះ សម្បែង នៅ ស្រុក ថ្ម បាំង ខេត្តកោះកុង កាលពី ម្សិលមិញ ។

សេចក្តីជូនដំណឹង ក្រសួង ធនធានទឹក និង ឧតុនិយម ប្រកាស ថា ទឹកភ្លៀង បន្ត ធ្លាក់ ច្រើន និង ខ្យល់ បក់ បោក ខ្លាំង នៅ តាម បណ្តា ខេត្ត ជាប់មាត់ សមុទ្រ គឺ ខេត្តកោះកុង កំពត់ និង ព្រះ សីហ នុ ចាប់ពី ថ្ងៃនេះ រហូត ដល់ ថ្ងៃ ទី ២៤ ខែ កក្កដា ។

លោក កែវ វី អ្នកនាំពាក្យ គណៈកម្មាធិការ ជាតិ គ្រប់គ្រង គ្រោះ មហន្តរាយ បន្ថែម ថា ទឹកភ្លៀង បាន ជន់ លិច នៅ ឃុំ អូរ បាករទេះ ខេត្ត ព្រះ សីហ នុ និង ស្រុកស្រែ អំបិល ឃុំ កំ ពែន ស្រុក ថ្ម បាំង ស្រុង មណ្ឌល សី ម៉ា ខេត្តកោះកុង ។

ដោយឡែក នៅ ខេត្តបាត់ដំបង វិញ ក៏ មាន សេចក្ដីរាយការណ៍ ជំនន់ ទឹកភ្លៀង បាន ជន លិច ស្រូវ អ្នកស្រុក ជា ខ្លាំង ដោយ ធ្វើ អោយ ប៉ះពាល់ ដំណាំ ស្រូវ ប្រមាណ ១ ពាន់ ហិ កតា និង ខូចខាត់ ស្រូវ ប្រមាណ ៥០ ហិ កតា និង ខូចខាត ដំណាំ បន្លែ ប្រមាណ ៤០ ហិ កតា នៅ ស្រុក ឯក ភ្នំ ខេត្តបាត់ដំបង ដោយសារ ទឹក ស្ទឹ ក សង្កែ ហក់ ឡើង ជិត ១៣ ម៉ែត្រ កាលពី ល្ងាចម្សិលមិញ ប៉ុន្តែ ទឹក ស្ទឹ ក ស្រក វិញ ជាង មួយ ម៉ែត្រ នៅ ថ្ងៃនេះ ។

លោក កែវ វី ៖ « នៅ ស្រុក ឯក ភ្នំ ( ខេត្តបាត់ដំបង ) យើង ប៉ះពាល់ ដំណាំ ស្រូវ ជាង ១ ពាន់ ហិ កតា និង ខូចខាត់ ស្រូវ ដែល កំពង់ ចេញ ផ្គា ប្រហែលជា ៥០ ហិ កតា ដំណាំ បន្លែ ៣០ ទៅ ៤០ ហិ កតា ក្នុងស្រុក ឯក ភ្នំ វា ប៉ះពាល់ បី ឃុំ » ។

ទោះបី យ៉ាងណា លោក កែវ វី អះ អា ថា ចំពោះ ស្ថានភាព ទឹក នៅ ទន្លេមេគង្គ បន្ត ហក់ ឡើង ជាង ១១ ម៉ែត្រ ប៉ុន្តែ មិន ទាន់ ដល់ កម្រិត ប្រុង ប្រយ័ត្ន នៅឡើយ ទេ ៕

Share

ព័ត៌មានទាក់ទង

Image