ព្រះមហាក្សត្រម៉ាឡេស៊ី Sultan Muhammad ដែលបានយាងជាអធិបតីនៃកិច្ចប្រជុំសភាដំបូង បន្ទាប់ពីបោះឆ្នោតនៅថ្ងៃទី៩ឧសភា បានកោតសរសើររដ្ឋាភិបាលថ្មី ដឹកនាំដោយ លោកបណ្ឌិតមហាធាមហាម៉ាតថាជាអង្គការនីតិប្រតិតបត្តិមួយ ស្អាតស្អំ ក្នុងការគ្រប់គ្រងថវិការបស់រដ្ឋ។
ព្រះមហាក្សត្រមានបន្ទូលដូចនេះ ទៅកាន់សមាជិកសភាថ្មីនៃនីតិកាលទី១៤ ដែលមកជួបប្រជុំគ្នា បន្ទាប់ពីបានស្បថកាលពី ចន្ទ ទី ១៦កក្កដា។ តាមប្រភពរបស់ទីភ្នាក់ងារម៉ាឡេស៊ី Bernama ព្រះមហាក្សត្រ Sultan Muhammad ក៏បានគាំទ្ររដ្ឋាភិបាលផងដែរ ក្នុងការពិនិត្យឡើងវិញគំរោងអភិវឌ្ឍមួយចំនួន សង្ស័យកើតមានអំពើពុករលួយ។
លោកបណ្ឌិតមហាធាមហាម៉ាត បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីជំនួសលោកណាជីព ដែលមានរឿងអាស្រូវពុករលួយ ច្រើនរយលានដុល្លារ។ លោកបានឈ្នះក្នុងការបោះឆ្នោតសភា កាលពីថ្ងៃទី៩ឧសភា។ ជ័យជម្នះរបស់លោកមហាធាត្រូវបានមើលឃើញថា ដោយសារបក្ស របស់លោកមានគោលនយោបាយ ធ្វើអោយមានតម្លាភាពនៃការគ្រប់គ្រងថវិកាជាតិ និងសន្យាប្រយុទ្ធប្រឆាំងអំពើពុករលួយ៕