ពួកមន្ត្រីឥណ្ឌូនេស៊ីនិយាយថាក្រពើ២៩២ក្បាល ត្រូវបានអ្នកស្រុកសម្រុទៅកកាប់សម្លាប់ដែល ជាការសងសឹងមួយបន្ទាប់ពីបុរសម្នាក់បានស្លាប់ដោយសារក្រពើខាំហែកស៊ី។
លោក Basar Manullang ប្រធានភ្នាក់ងារអភិរក្ស ធនធានធម្មជាតិ បាននិយាយថា អំពើនេះបានកើតឡើងកាលពីថ្ងៃសៅរិ៍ នៅខេត្តប៉ាពួរ នៃប្រទេសឥណ្ឌូនេស៊ីហើយបុរសដែលត្រូវបានក្រពើ ខាំហែកស៊ី មានអាយុ៤៨ឆ្នាំ។ បុរសនេះបានចូលទៅកសិដ្ឋានចិញ្ចឹមក្រពើ។
តាមប្រភពរបស់សាក្សី បុរសនេះចូលទៅក្នុងកសិដ្ឋាននោះដើម្បីច្រូតស្មៅអោយគោរបស់គាត់ស៊ីហើយក៏ជួបសត្វក្រពើតែម្ដង។
ប្រភពព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានឥណ្ឌូនេស៊ី Antara ប៉ូលិសជាង ៤០នាក់ បានទៅរារាំងអ្នកស្រុកដែរ ប៉ុន្តែអ្នកស្រុកមិនស្ដាប់ឡើយ៕
Post Views: 391