en     km
en     km

​សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​ជំរុញនយោបាយ​ការទូត​លើ​ប្រទេស​ស៊ី​រី​

Share

​យោង​តាម​ការ​ផ្សាយ​របស់​ CNN​ News​ បាន​ផ្សាយ​នៅ​ថ្ងៃ​ទី​28​ កញ្ញា​ ឆ្នាំ​២០១៥​ឲ្យ​ដឹង​ថា​   កិច្ចប្រជុំ​រវាង​លោក​ប្រធានាធិបតី​បា​រ៉ា​ក់​ អូ​បា​ម៉ា​ និង​​ប្រធានាធិបតី​ប្រទេស​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​កាលពី​ថ្ងៃ​ចន្ទ​ បាន​ចាប់ផ្តើម​ជំរុញ​ការទូត​ថ្មី​មួយ​ស្តី​ពី​វិបត្តិ​ក្នុង​ប្រទេស​ស៊ី​រី​ ដោយ​អា​មេ​រិ​ក​កំពុង​ពិសោធ​មើល​គំនិត​ បង្កើត​ឲ្យ​មាន​ស្ពាន​នយោបាយ​មួយ​នៅ​ទីនោះ​ ដែល​អាច​នាំ​ទៅ​រក​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​។​

150930-Dyna-Internews-01-dara-ed
លោក​ John​ Kerry រដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​មេ​រិ​ក​ ជាមួយប្រធានាធិបតី​​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន និង​រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​លោក​ Sergey Lavrov

​ក្រុម​មន្ត្រី​ និង​អ្នកការទូត​អា​មេ​រិ​ក​បានឱ្យ​ដឹង​ថា​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ លោក​ John​ Kerry​ សង្ឃឹមថា​ នឹង​ប្រើ​ការ​ជួបជុំ​ប្រចាំឆ្នាំ​របស់​មេដឹកនាំ​ពិភពលោក​ក្នុង​ស​ប្តា​ហ៍​នេះ​ នៅ​ឯ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ ដើម្បី​ជំរុញ​កិច្ចចរចា​ស្តី​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ថ្មី​។​

​យុទ្ធសាស្ត្រ​នេះ​មាន​គោលបំណង​បញ្ចូល​កង​យោធា​ធំ​បំផុត​ប្រទេស​ស៊ី​រី​ រុ​ស្ស៊ី​ និង​អ៊ី​រ៉​ង់​ទៅ​ក្នុង​បញ្ជី​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ និង​នយោបាយ​ រួម​ជាមួយ​ប្រទេស​នានា​ ដូច​ជា​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ តួ​ក​គី​ និង​ប្រទេស​កា​តា​ ដែល​គាំទ្រ​ដល់​ក្រុមប្រឆាំង​ស៊ី​រី​ ប្រឆាំង​នឹង​របប​លោក​ប្រធានាធិបតី​បា​សារ​អាល់​អាសា​ដ​។​

​កិច្ច​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​សង្គ្រាមស៊ីវិល​នៅ​ស៊ី​រី​រយៈពេល​ប្រាំ​ឆ្នាំ​ ដែល​បាន​សម្លាប់​មនុស្ស​ 200.000​នាក់​ និង​ជា​ច្រើន​លាន​នាក់​ទៀត​ផ្លាស់​ទីលំនៅ​ បាន​បង្កើត​ឲ្យ​មានការ​កសាង​សម្ព័ន្ធភាព​យោធា​ជា​បន្ទាន់​មួយ​ជាមួយ​រុ​ស្ស៊ី​ នៅ​ក្នុង​ទឹកដី​ដែល​បែកបាក់​ដោយសារ​សង្គ្រាម​មួយ​នេះ​។​

​លោក​ Kerry​ បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​លោក​ Sergey Lavrov​ កាលពី​ថ្ងៃអាទិត្យ​មុន​ មុន​កិច្ចប្រជុំ​រវាង​លោក​អូ​បា​ម៉ា​ហើយ​និង​លោកពូ​ទី​ន​ ។​ វ៉ា​ស៊ី​ន​តោន​កំពុង​ស្វែងរក​ភាព​ច្បាស់លាស់​បន្ថែម​ទៀត​លើ​ការ​ជំរុញ​របស់​ក្រុង​ម៉ូ​ស្គូ​ សម្រាប់​ការ​បង្កើន​ខាង​វិស័យ​យោធា​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ និង​ការ​សម្របសម្រួល​ផ្នែក​យោធា​ច្បាស់លាស់​របស់​ខ្លួន​ជាមួយ​ប្រទេស​អ៊ី​រ៉​ង់​។​

​មន្ត្រី​អា​មេ​រិ​ក​ទទួលស្គាល់​ថា​ ពួក​គេ​មានការ​ភ្ញាក់ផ្អើល​ ដោយ​បានដឹង​ថា​ មាន​កិច្ចព្រមព្រៀង​ចែករំលែក​ការ​ស៊ើបការណ៍​សម្ងាត់​ រវាង​រុ​ស្ស៊ី​ អ៊ី​រ៉​ង់​ និង​អ៊ី​រ៉ា​ក់​នៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ ISIS​ ប៉ុន្តែ​ពួក​គេ​មិន​បាន​ចាត់​ទុក​រឿង​នេះ​ជា​ការ​សំខាន់​ទេ​៕

 

ប្រែសម្រួលដោយ៖ មឿន ឌីណា

Share

ព័ត៌មានទាក់ទង

Image