en     km
en     km

ក្រសួងសុខាភិបាល​៖​ អ្នក​ភូមិ​ស្លាប់​បី​នាក់​ដោយសារ​ពុល​ស្រា​សមាន​កម្រិត​មេតា​ណុ​ល​ខ្ពស់​

Share

ភ្នំពេញ​៖​ ក្រសួងសុខាភិបាល​ បញ្ជាក់​ថា​ អ្នក​ភូមិ​បី​នាក់​ស្លាប់​ដោយសារ​ពុល​ស្រា ស​ ហើយ​អ្នក​ភូមិ​ជាង​ ៧០​នាក់​ទៀត​ធ្លាក់ខ្លួន​ឈឺ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ​ក្រោយ​ករណី​ពុល​ស្រា​នេះ​ អាជ្ញា​ធរមាន​សមត្ថកិច្ច​សម្រេច​បិទ​ទីតាំង​បិទ​ស្រា​មួយ​ចំនួន​ជា​បណ្តោះអាសន្ន​។​

          អ្នកភូមិពុលស្រា ស សម្រាកពន្យាបាលនៅមន្ទីរពេទ្យបអង្អែកស្នួល។ រូបភាព៖ taken from MoH’s facebook page

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ ឲ្យ​ដឹង​ថា​ ស្ត្រី​ពីរ​នាក់​និង​បុរស​ម្នាក់​ស្លាប់​ដោយ​ពុល​ស្រា ស​ ជា​បន្តបន្ទាប់​នៅ​ថ្ងៃ​ទី​ ១៣-១៤​ ខែ​ កក្កដា​។​ ករណី​ពុល​ស្រា​នេះ​ អ្នក​ភូមិ​ចំនួន​ ៧៣​ នាក់​ផ្សេង​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្នូល ខេត្តក្រចេះ​។​ ក្នុង​នោះ​អ្នក​ភូមិ​ ១១​ នាក់​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល​ម៉ែ​ត​ រាជធានី​ភ្នំពេញ​ ព្រោះ​ស្ថានភាព​ធ្ងន់ធ្ងរពេក​។​

​ក្រសួងសុខាភិបាល​អំពាវនាវ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​ការ​ផលិត​ ចែកចាយ​ស្រាស​ ឬ​បញ្ឈប់​ទីតាំង​ចែកចាយ​ស្រាស​បិទ​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស​។​ពិសេស​អាជ្ញាធរ​រឹត​បន្តឹង​ការ​ត្រួតពិនិត្យ​នៅ​តាម​ច្រក​ចេញចូល​នូវ​ផលិតផល​ស្រាស​ និង​សារធាតុ​សម្រាប់​ផលិត​ស្រាស​ខុស​បច្ចេកទេស​។​

​ក្រោយ​ពី​អ្នក​ភូមិ​ស្លាប់​ដោយសារ​ពុល​ស្រាស​ កាលពី​ថ្ងៃអាទិត្យ​ ម្សិលមិញ​ អាជ្ញា​ធរមាន​សមត្ថកិច្ច​សម្រេច​បិទ​ទីតាំង​បិទ​ស្រា​ និង​ផ្អាក​ធ្វើ​អាជីវកម្ម​ជា​បណ្តោះអាសន្ន​។​ទីតាំង​បិទ​ស្រា​ទាំងនោះ​ ស្ថិត​នៅ​ក្រុង​ក្រចេះ​ ស្រុក​សំបូរ​ និង​ស្រុក​ស្នួល​ ដោយ​រឹបអូស​ស្រាស​រាប់រយ​លី​ត្រ​។​នេះ​តាម​គេហទំព័រ​របស់​ប៉ូលិស​។​

​សូម​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី​ ២៤​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៨​ ក្រសួង​ពាក់ព័ន្ធ​បី​អះអាង​ថា​ ពលរដ្ឋ​ពុល​ស្រាស​ស្លាប់​ ១៤​នាក់​ និង​ជិត​៣០០​នាក់​ធ្លាក់ខ្លួន​ឈឺ​នៅ​ស្រុក​ចិត្រ​បុរី​ ខេត្តក្រចេះ​ ដោយសារ​ស្រា​ សមាន​សា​ធារ​តុ​មេតា​ណុ​ល​កម្រិត​ខ្ពស់​។​

​បើ​តាម​របាយការណ៍​ក្រសួងសុខាភិបាល​ បញ្ជាក់​ថា​ អ្នក​ភូមិ​ពុល​ស្រា​សមាន​១៣​នាក់​។​ក្នុង​នោះ​ស្លាប់​ពីរ​នាក់​ក្នុង​ឆ្នាំ​ ២០១៧​ នៅ​ខេត្តមណ្ឌលគិរី​។​ ឆ្នាំ​ ២០១៦​ អ្នក​ភូមិ​ពុល​ស្រា​ ៩២​ នាក់​។​ ក្នុង​នោះ​ស្លាប់​ ១៥​ នាក់​ នៅ​ខេត្ត​កំ​ពង​ឆ្នាំ​ ហើយ​នៅ​ឆ្នាំ​ ២០១៥​ អ្នក​ភូមិ​ពុល​ស្រា​មាន​ ២៨៤​ នាក់​ ក្នុង​នោះ​ស្លាប់​ ៣៣​ នាក់​ នៅ​ខេត្ត​ត្បូងឃ្មុំ​ ក្រចេះ​ និង​មណ្ឌល​គី​រី​៕

Share

ព័ត៌មានទាក់ទង

Image