en     km
en     km

ជ័រកៅស៊ូ​នាំ​ចេញ​ក្នុង​ឆមាស​ទី​១​កើនឡើង​២១​ភាគរយ​

Share

ភ្នំពេញ​៖​ យោង​តាម​របាយការណ៍​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​ ១៣​ ខែកក្កដា​ ឆ្នាំ​ ២០១៨​ បញ្ជាក់​ថា​ បរិមាណ​ផលិតផល​សម្រេច​ក្នុង​ឆមាស​ទី​១​កើនឡើង​ជាង​១​ម៉ឺន​តោន​ស្មើនឹង​១៥​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​មុន​។​

​របាយការណ៍​នេះ​ ឲ្យ​ដឹង​ទៀត​ថា​ បរិមាណ​បញ្ជេញ​លក់​ក្នុង​ឆមាស​ទី​១​ មាន​ចំនួន​ ៨៤៤១៩​ តោន​ កើនឡើង​ជាង​ ១​ ម៉ឺន​ ៤​ ពាន់​តោន​ ស្មើនឹង​ ២១​ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​ ការ​លក់​ជ័រកៅស៊ូ​ក​ក្នុង​ឆមាស​ទី​១​ ទទួល​បាន​ចំណូល​ប្រហែល​ ១២០​ លាន​ដុល្លារ​អា​មេ​រិ​ក​។​

​ក្នុង​របាយការណ៍​នេះ​ បន្ថែម​ថា​ តម្លៃ​លក់​ជ័រកៅស៊ូ​មធ្យម​ក្នុង​ឆមាស​ទី​១​មាន​ចំនួន​ ១៤៣៤​ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​តោន​។​ តម្លៃ​ជ័រកៅស៊ូ​ធ្លាក់​ចុះ​ ៣៣៦​ ដុល្លារ​អា​មេ​រិ​ក​ ឬ​ថយ​ចុះ​ ១៨,៩៨​ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​

​បើ​តាម​របាយការណ៍​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ នៅ​ឆ្នាំ​ ២០១៧​ កម្ពុជា​នាំ​ចេញ​ជ័រកៅស៊ូ​ជិត​២០​ម៉ឺន​តោន​ទទួល​បាន​ចំណូល​ប្រមាណ​ ៣០០​ លាន​ដុល្លារ​។​ជ័រកៅស៊ូ​កម្ពុជា​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ វៀតណាម​ សិង្ហ​បុរី​ និង​ម៉ា​ឡេ​ស៊ី​៕

Share

ព័ត៌មានទាក់ទង

Image