អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Nawaz Sharif និងកូនស្រីរបស់លោកបានសម្រេចជ្រើសរើស ការវិលចូលប្រទេស ទោះជាដឹងថានៅពេលលោកមកដល់ភ្លាម ប៉ូលិសអោយនឹងនាំខ្លួនទៅកាន់ពន្ធនាគារក៏ដោយ។
លោក Nawaz Sharif ត្រូវបានតុលាការប៉ាគីស្ថានកាត់ទោសករណីពុករលួយដែលរងការចោទថា លោកបណ្ដោយអោយកូនស្រីលោកប្រើឥទ្ធិពលរបស់លោកក្នុងមុខជំនួយលំនៅដ្ឋាន។ លោក Sharif ត្រូវបានតុលាការកំពូលដកហូតតំណែងខណៈកំពុងកាន់អំណាចជានាយករដ្ឋមន្ត្រី។
បែបនេះក្ដី លោក Sharif ចាត់ទុកជារឿងនយោបាយដែលវាយប្រហារលោកកុំអោយលោកមានឈ្មោះ ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតថ្ងៃទី ២៥ កក្កដា។
តាមបណ្ដាញផ្សាយព័ត៌មានBBC នាង Maryam និងឪពុកត្រូវមកមកដល់ទីក្រុងឡាហ័រ នៅថ្ងៃសុក្រនេះ ដោយចេញដំណើរពីប្រទេសអង់គ្លេស។ ទាំងលោក Sharif និងកូនស្រី ត្រូវប្រឈមនឹងទោសជាប់ពន្ធនាគាររយៈ១០ឆ្នាំដូចគ្នា។
តាមប្រភពដដែល អ្នកគាំទ្រលោក Sharif ជាច្រើនពាន់នាក់នឹងស្វាគមន៍លោក នៅពេលលោកមកដល់ទីក្រុងឡាហ័រ។
លោក Sharif មានអាយុ៦៧ឆ្នាំ លោក បានក្លាយជានាយករដ្ឋមន្ត្រីចំនួនបីលើកតែអាណត្តិដាច់ពីគ្នា ។ លោកធ្លាប់ត្រូវពួកយោធាផ្ដួលរំលំនៅឆ្នាំ ១៩៩៩៕