en     km
en     km

កម្ពុជាចូលរួមចំណែកជាមួយពិភពលោកប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ

Share

ភ្នំពេញ៖ ក្រសួងបរិស្ថានបានប្ដេជ្ញាចូលរួមចំណែកជាមួយពិភពលោកនិងថ្នាក់តំបន់ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការប្រែប្រួលអាកាសធាតុ។

នេះបើតាមការលោក វ៉ាន់ មុនីនាថ អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃក្រសួងបរិស្ថានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលស្តីពីទីក្រុងពិភពលោក សប្តាហ៍ទឹកអន្តរជាតិសិង្ហបុរី និងបរិស្ថានស្អាត ដែលបានចាប់ផ្តើមពីថ្ងៃទី៩-១២ ខែកក្កដា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។

តាមឱ្យដឹងនៅលើគេហទំព័រព័ត៌មាន​​របស់ក្រសួងបរិស្ថានដែលសរសេរអំពីដំណើរទស្សនកិច្ចនេះ ក្នុងក្របខ័ណ្ឌច្បាប់ និងស្ថាប័ន កម្ពុជា កំពុងវិភាគបញ្ចប់សេចក្តីព្រាងក្រមបរិស្ថានដែលបានដាក់បញ្ចូលតួនាទី និងការទទួលខុសត្រូវការប្រែប្រួលអាកាសធាតុ ហើយកម្ពុជាក៏បានបង្កើតក្រុមប្រឹក្សាជាតិ  អភិវឌ្ឍន៍ដោយចីរភាពដែលជាយន្តការមួយសំដៅធានាបាននូវតុល្យភាពរវាងសេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌។កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើតដៃគូដើម្បីកៀរគរធនធានសម្រាប់អនុវត្តគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ៕

Share

ព័ត៌មានទាក់ទង

Image