en     km
en     km

ត្រាំទំលាយលិខិតគីមជុងអ៊ុនដែលសុំបង្កើតមិត្តភាពនឹងគ្នាជាថ្មីទៀត

Share

ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានទំលាយលិខិតរបស់លោក គីម ជុងអ៊ុន ជាសាធារណៈដែលិខិតនេះមានបួនកឋាខណ្ឌ ហើយមានអត្ថន័យតែមួយគត់ គឺចង់ធ្វើអោយមានទំនាក់ទំនងជាមួយអាមេរិកជារៀងរហូត។

តាមបណ្ដាញផ្សាយព័ត៌មាន BBC លោកត្រាំ បានចាត់ទុកជំហររបស់លោក គីម ជុងអ៊ុនថា ជាជារឿងល្អណាស់ ហើយមានការជឿនលឿនដ៏ធំធេង។

ចំណែកឯលិខិតរបស់ គីម ​ជុងអ៊ុន មានខ្លឹមសារដូចនេះថា៖«សូមគោរពជូនឯកឧត្ដមប្រធានាធិបតីដូណាល់ត្រាំ​ !  ជំនួបកំពូលជាលើកដំបូងដ៏មានសារៈសំខាន់ជាមួយឯកឧត្ដម និងសេចក្ដីថ្លែងការណ៍រួមដែលយើងបានចុះហត្ថលេខារួមគ្នានៅប្រទេសសឹង្ហបុរី គឺ ២៤ថ្ងៃមកហើយ ដែលចាំបាច់ត្រូវចាប់ផ្ដើមដំណើរការប្រកបដោយអត្ថន័យទៅមុខទៀត។

ខ្ញុំសូមកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្ដមដែលធ្វើអោយមានភាពល្អប្រសើរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយអនុវត្តបានផ្លែផ្កាល្អជាមួយគ្នា ដូចមាននៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់យើង។ខ្ញុំជឿជាក់យ៉ាងមាំថា ឆន្ទៈដ៏មុះមុត និងការខិតខំប្រឹងប្រែងដ៏ស្មោះត្រង់រវាងយើងទាំងពីរ គឺ ខ្ញុំ និងឯកឧត្ដម សំដៅបង្កើតអោយបាននូវអនាគតថ្មីរវាងសាធារណរដ្ឋប្រជាមានិត្យប្រជាធិបតេយ្យកូរ៉េ និងសហរដ្ឋអាមេរិក ដែលទាំងនេះប្រាកដនឹងនាំមកនូវផ្លែផ្កា»។

ជាថ្មីម្ដងទៀតខ្ញុំសូមប្រាថ្នាថា ធ្វើយ៉ាងណាអោយមានជំនឿចិត្តនិងការទុកចិត្តគ្នាឡើងវិញ និងច្បាស់លាស់ ហើយសង្ឃឹមថា ឯកឧត្ដមប្រធានា ធិបតីនឹងពង្រឹងអោយបានរឹងមាំនូវដំណើរការ និងការអនុវត្តជាក់ស្ដែងទៅមុខទៀតនៃដំណោះស្រាយរបស់យើង។

ក្នុងន័យនេះ ជំនឿទុកចិត្តរបស់ខ្ញុំមានតែមួយគត់គឺ ជម្រុញអោយទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែខ្លាំងឡើង ហើយនាំមកនូវកិច្ចប្រជុំកំពូលលើកក្រោយទៀត។

ពីខ្ញុំគីមជុងអ៊ុន ប្រធានគណៈកម្មការកិច្ចការរដ្ឋនៃសាធារណរដ្ឋប្រជាមានិត្យប្រជាធិបតេយ្យកូរ៉េ ។ ធ្វើនៅទីក្រុងព្យុងយ៉ាង នៅថ្ងៃទី ៦ កក្កដា ២០១៨ »។ 

សូមជម្រាបថា មុននឹងលិខិតរបស់លោក គីម ជុងអ៊ុន ផ្ញើជូនលោកត្រាំដែលប្រកបដោយអត្ថន័យស៊ីជម្រៅ និងប្រកបដោយមិត្តភាពនេះ គឺ ធ្វើឡើងបន្ទាប់ពីលោករដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បានទៅជួបលោក គីម ជុងអ៊ុន ម្ដងទៀតដើម្បីស្វែងរកការពិតថាត ក្រុងព្យុងយ៉ាងប្រកាន់ជំហរដូចម្ដេចចំពោះការអនុវត្តតាមដំដោះស្រាយ រួមកាលពីថ្ងៃទី ១២មិថុនា ដែលឈានទៅដល់ការរំលាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

តែនៅពេ​លជាមួយគ្នានេះ ឃើញថា ក្រុងយ៉ាងបន្តលើកសំណើ ឯកតោភាគី ដោយអោយអាមេរិក ចាប់ផ្ដើមលុបចោល ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។ បែបនេះក្ដីអាមេរិក មិនបានយល់ស្របឡើយដោយ បញ្ជាក់ថា លុះត្រាតែ ក្រុងព្យុងយ៉ាង រំលាយចោលទាំងស្រុងអាវុធនុយក្លេអ៊ែររបស់ខ្លួនជាមុនសិន។

តាមរយៈលិខិតរបស់លោក គីម ជុងអ៊ុន អាមេរិកសង្ឃឹមថា កូរ៉េខាងជើងនឹងជួយស្វែងរកឆ្អឺងទាហានអាមេរិកបាត់ខ្លួន ឬពលីជីវិត ក្នុងសង្រ្គាមកូរ៉េ ១៩៥០-១៩៥៣ ដែលកងទ័ពអាមេរិកបានស្លាប់ ៣ម៉ីននាក់ ហើយកំពុងបាត់ខ្លួន ៧ពាន់ ៧០០នាក់ទៀត៕  

Share

ព័ត៌មានទាក់ទង

Image