en     km
en     km

តុលាការវៀតណាមកាត់ទោសមនុស្ស៦នាក់ករណីបង្កហិង្សា

Share

តុលាការមួយនៅភាគខាងត្បូងនៃប្រទេសវៀតណាមបានកាត់ទោសមនុស្ស ៦នាក់ ដែលម្នាក់ៗមានទោស ២ឆ្នាំ ៦ខែ ករណីបង្កហិង្សាវាយប្រហារទៅលើ ប៉ូលិស​អំឡុងការផ្ទុះការតវ៉ាមួយ ប្រឆាំងការផ្ដល់សម្បទានដី ៩៩ឆ្នាំទៅអោយក្រុមហ៊ុនចិន។

តាមទីភ្នាក់ងារសារព័ត៌មាន AP មនុស្ស៦នាក់នេះ ត្រូវបានចាប់ខ្លួន ក្នុងចំណោមជាច្រើនសិបនាក់ក្នុងការផ្ទុះហិង្សានៅតំបន់សេដ្ឋកិច្ចពិសេស មួយនៅខេត្ត Binh Thuan កាលពីខែមុន។

តាមប្រភពដដែល មនុស្សជាច្រើននាក់ទៀត កំពុង​រង់ចាំការកាត់ទោសក្នុងសំណុំរឿងដូចគ្នានេះ។ ប៉ុន្តែអ្នកទាំងនោះ ប្រហែលជាកាត់ដោយព្យួរទោស។យ៉ាងណាក៏ដោយ ក្រោយពីការផ្ទុះហិង្សា  សភាប្រជាជនបានអនុម័តដោយសម្រេចព្យួរចោលសារាចរណ៍របស់រដ្ឋាភិបាល ដោយទុកអោយពិនិត្យឡើងវិញ។

អ្នកសង្កេតការណ៍ព្រមានថា ការផ្ទុះការតវ៉ានេះ គឺជាការបង្ហាញជាតិនិយមមួយប្រឆាំងពលរដ្ឋចិនដោយភ្ជាប់នឹងជម្លោះប្រវត្តិសាស្ត្រជាមួយប្រទេសចិនទាក់ទិនរឿងជម្លោះព្រំដែនទឹកនៃប្រជុំកោះប៉ារ៉ាហ្សែល និងកោះស្ព្រាតលី ដែលចិនបានកាន់កាប់យកដោយសង្រ្គាម រយៈពេលខ្លីនៅ      ឆ្នាំ ១៩៧៤៕

 

Share

ព័ត៌មានទាក់ទង

Image