en     km
en     km

លោក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាអគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ

Share

ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង លោក ហ៊ុន ម៉ាណែត ជាអគ្គមេបញ្ជាការរង នៃកងយោធពលខមេរភូមិន្ទ បន្ថែមលើមុខងារបច្ចុប្បន្ន។ នេះបើតាមព្រះរាជក្រឹត្យចុះនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨។

ក្នុងព្រះរាជក្រឹត្យនេះក៏បានបញ្ជាក់ផងដែរថា នាយទាហាននៃកងយោធពលខេមរភូមិន្ទ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អត្ដលេខ ០៣៣៨៨៣ ត្រូវបានតែងតាំងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បន្ថែមលើមុខងារបច្ចុប្បន្ន។

លោកហ៊ុន ម៉ាណែតគឺជាកូនប្រុសច្បងគេ របស់ សម្ដេចនាយករដ្ឋន្ត្រី ។ លោក ហ៊ុន ម៉ាណែត ធ្លាប់ហ្វឹកហ្វឺននៅសាលានាយទាហានជាន់ខ្ពស់មួយនៅសហរដ្ឋអាមេរិក៕

Share

ព័ត៌មានទាក់ទង

Image