en     km
en     km

បុគ្គលិក​គ្រឹះស្ថាន​ទាំងអស់​អាច​ឈប់​សម្រាក​ចំនួន​៤​ថ្ងៃ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ ឆ្នាំ​២០១៥​ នេះ​

Share

​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ប្រកាស​ឲ្យ​ម្ចាស់​ និង​នាយក​សហគ្រាស​ គ្រឹះស្ថាន​ទាំងអស់​ អនុញ្ញាត​ឲ្យ​បុគ្គលិក​ កម្មករ​ ឈប់​សម្រាក​ចំនួន​៤​ថ្ងៃ​ នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ​។​
150930-vireak-news.01docx
​យោងសេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ចេញ​នៅ​ថ្ងៃ​ទី​២៩​ កញ្ញា​នេះ​ឲ្យ​ដឹង​ថា​ ដើម្បី​បង្ក​លក្ខណ​ងាយ​ស្រួ​ស​ដល់​កម្មករ​ និ​យោ​ជិ​ក​ សម្រាប់​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​ ម្ចាស់​ និង​នាយក​សហគ្រាស​ គ្រឹះស្ថាន​ទាំងអស់​ត្រូវ​ អនុញ្ញាត​ឱ្យ​កម្មករ​ និយោជក​ទាំងអស់​របស់​ខ្លួន​ បាន​ឈប់​សម្រាក​ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល​ ត្រូវ​ខិតខំ​បើកប្រាក់​ឈ្នួល​ឲ្យ​បាន​មុន​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ ប្រសិនបើ​ពុំ​មាន​លទ្ធភាព​បើកប្រាក់​ឈ្នួល​ទាន់​ពេលវេលា​ទេ​ ម្ចាស់​ និង​នាយក​សហគ្រាស​ គ្រឹះស្ថាន​ទាំងអស់​ ត្រូវ​តែ​អនុ​ញ្ញាត​ឲ្យ​កម្មករ​ និ​យោ​ជិ​ក​អាច​ទទួល​បាន​ប្រាក់​បុរេប្រទាន​យ៉ាងតិច​៥០​ភាគរយ​មុន​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​។​ ការ​ប្រកាស​ដដែល​បញ្ជាក់​ថា​ ការ​ឈប់​សម្រាក​សម្រាប់​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​ឆ្នាំ​នេះ​ គឺ​ចាប់ពី​ថ្ងៃ​ទី​១១​ ដល់​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​ ២០១៥​។​

​ជា​ធម្មតា​ ការ​ឈប់​សម្រាក​សម្រាប់​បុណ្យ​ភ្ជុំបិណ្ឌ​គឺ​មាន​រយៈពេល​បី​ថ្ងៃ​។​ ប៉ុន្តែ​ដោយ​ឆ្នាំ​នេះ​បុណ្យ​ភ្ជុំបិណ្ឌ​ប៉ះ​ចំ​​ថ្ងៃអាទិត្យ​ ទី​១១​ ខែតុលា​ ទើប​ក្រសួង​ប្រកាស​ឲ្យ​ម្ចាស់​ និង​នាយក​សហគ្រាស​ អនុញ្ញាត​ឲ្យ​កម្មករ​ និ​យោ​ជិ​ត​ ឈប់​សម្រាក​មួយ​ថ្ងៃ​បន្ថែម​ទៀត​ដោយ​មាន​ប្រាក់ខែ​ គឺ​នៅ​ថ្ងៃ​ទី​១៤​ ខែតុលា​៕

Share

ព័ត៌មានទាក់ទង

Image