ភ្នំពេញ៖ថ្ងៃទី១០កក្កដា ឆ្នាំ២០១៨នេះ គឺជា ខួបពីរឆ្នាំនៃមរណភាពរបស់អ្នកវិភាគដ៏ល្បី ល្បាញដែលត្រូវខ្មាន់ កាំភ្លើងបាញ់សម្លាប់ ទាំងកណ្ដាលថ្ងៃ នៅ ក្នុងស្តាម៉ាត ស្ថានីយប្រេងសាំង កាល់តិច នៅម្ដុំស្តុបបូគោ។ លោកបណ្ឌិតកែមឡីបានស្លាប់ក្នុងកន្លែងកើយហេតុនោះតែម្ដង។ ឃាតកម្មលើ អ្នកវិភាគនិយាយឥតខ្លាចញញើតនេះ នាំអោយពិភពលោកភ្ញាក់ផ្អើលដោយរួមគ្នាថ្កោលទោសជាខ្លាំង ។
តើ ថ្ងៃ១០កក្កដានេះ នៅលើបណ្ដាញសង្គម មានអ្វីគួរកត់សម្គាល់ ដែរឬទេ?
លោក រឿន ឬទី្ធ ជូនសេចក្ដីលំអិត !
សារឆ្លើយឆ្លង និងការរំលឹកខួបពីរឆ្នាំនៃមរណភាពលោកបណ្ឌិតកែម ឡី ត្រូវបានមើលឃើញព្រោងព្រាតនៅលើបណ្ដាញសង្គម។ អ្នកនិយមកែមឡី មិនថាឡើយ មនុស្សធ្លាប់ស្និទ្ធស្នាលនឹងអ្នកវិភាគរូបនេះ សូម្បីមនុស្សសាមញ្ញមានមានមុខរបរផ្សេងៗគ្នាក៏ដោយក៏ចាប់អារម្មណ៍រំលឹក ថ្ងៃឃាតកម្មនេះដែរ។
ពួកគេបានបញ្ចេញទស្សនៈ ដោយភ្ជាប់នឹងរូបថតលោកបណ្ឌិត ហើយសរសេរថា «ឯណាទៅយុត្តិធម៌ពិតប្រាកដរបស់អ្នកជាទីស្រឡាញគោរពរបស់ខ្ញុំ។ ពីរឆ្នាំកន្លងផុតទៅ តែព្រលឹកនៅជាប់ជានិច្ច។ គ្មានទេថ្ងៃបំភ្លេចអ្នក។ អ្នកបានស្លៀកពាក់ឈុតខ្មៅ អ្នកខ្លះបិទក្រណាត់ខ្មៅ អ្នកខ្លះធ្វើពិធីរំលឹកតាមទម្លាប់សាសនា»។
ខណៈយុទ្ធនាការឃោសនាបោះឆ្នោតកំពុងបន្ត យ៉ាងហោចណាស់មានគណបក្សនយោបាយចំនួន៣ បានសន្យាស្វែងរកយុត្តិធម៌ជូនអ្នកវិភាគល្បីឈ្មោះរូបនេះបើពួកគេឈ្នះឆ្នោត។ គណៈបក្សទាំងបីនោះរួមមាន គណបក្សខ្មែរតែមួយរបស់ប្អូនប្រុសរបស់លោក កែម ឡី គឺលោក លោក កែម ឬទ្ធីសិទ្ធ គណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ និងគណបក្ស ប្រជាធិបតេយ្យមូលដ្ឋានរបស់លោក យ៉ង់ សាំងកុមារ។
មេបក្សថ្មីមួយដែលអះអាងថា អ្នកវិភាគកែមឡី ជាស្ថាបនិកបក្សរបស់ខ្លួន គឺលោក យ៉ង់ សាំងកុមារ បានទៅធ្វើពិធីមួយនៅស្ថានីយប្រេងសាំងកាល់តិច ដែលជាការរំលឹកឃាតកម្មថ្ងៃនោះ។ លោកបាននិយាយប្រាប់អ្នកសារព័ត៌មានថា លោកមកទីនេះ ដើម្បីរំលឹកការចងចាំនិង វីរៈភាពរបសលោក កែមឡី។
នៅថ្ងៃទី ១០ ខែកក្កដានេះគឺជាខួប ២ឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី ប៉ុន្តែពុំមានពិធីរៀបចំបុណ្យរំឭកខួបអ្វីធំដុំនៅក្នុងប្រទេស ខណៈភរិយាលោក គឺអ្នកស្រី ប៊ូ រចនា និងកូនប្រុសទាំង ៥ នាក់របស់លោក កែម ឡី បានរៀបចំពិធីបុណ្យនៅប្រទេសអូស្ត្រាលី និងខ្មែរមួយចំនួនក៏បានប្រារព្ធធ្វើដែរនៅប្រទេសកូរ៉េខាងត្បូង និងប្រទេសបារាំង ។
បុណ្យគំរប់ខួប ២ឆ្នាំ របស់លោក កែម ឡី គឺ ធ្វើនៅក្នុងគេហដ្ឋានរបស់លោកក្នុងស្រុកត្រាំកក់ ខេត្តតាកែវ គេបាននិមន្តព្រះសង្ឃចំនួន ៥២អង្គ ទៅតាមអាយុ ៥២ឆ្នាំរបស់លោក កែម ឡី។
រហូតមកដល់ពេលនេះមានតែឈ្មោះ អឿង អាង ហៅ ជួបសម្លាប់តែម្នាក់គត់ដែលត្រូវបានសមត្ថកិច្ចដេញចាប់បានភ្លាមៗ ក្រោយពេលកើតហេតុត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារមួយជីវិតរហូតមកដល់ពេលនេះមានតែឈ្មោះ អឿង អាង ហៅ ជួបសម្លាប់ តែម្នាក់គត់ ដែលត្រូវបានសមត្ថកិច្ចដេញចាប់បានភ្លាមៗ ក្រោយពេលកើតហេតុត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារមួយជីវិត។
លោក សេង លាង ដែលជាចៅក្រមស៊ើបសួរក្នុងសំណុំរឿងនេះថ្មីៗបានថ្លែងប្រាប់អ្នកការសែតថា សំណុំរឿងនេះលោកកំពុងតែបន្តស៊ើបអង្កេតនៅឡើយ។
តែបែបនេះក្ដី គណៈកម្មការអ្នកច្បាប់អន្តរជាតិហៅកាត់ថា JCJ មានមូលដ្ឋាននៅក្រុងបាងកកកាលពីម្សិលមិញបានចេញសេចក្តីប្រកាសព័ត៌មានជាថ្មីម្តងទៀត ដោយទាមទារឲ្យមានការបង្កើតគណៈកម្មការស៊ើបអង្កេតមួយដែលមានភាពឯករាជ្យ និងមិនលម្អៀង ដើម្បីស្រាវជ្រាវឃាតកម្មលើលោក កែម ឡី។
ជីវប្រវត្តិសង្ខេប
លោកបណ្ឌិត កែម ឡី មានអាយុ ៥០ឆ្នាំ មានសម្បុរសណ្ដែកបាយ មាឌធំដំបង ភរិយារបស់លោក គឺអ្នកស្រី ប៊ូ រចនា អាយុ ៣៤ឆ្នាំ មានកូនប្រុស ៤នាក់ និងកូននៅក្នុងផ្ទៃ ៥ខែម្នាក់ទៀត។
លោក កែម ឡី កើតនៅក្នុងគ្រួសារក្រីក្រមួយនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងចំណោមបងប្អូនបីនាក់ គឺលោកជាកូនទី២។ ឪពុករបស់លោកបានទទួលមរណភាពក្នុងជំនាន់ ប៉ុល ពត លោកនិងបងប្អូនរស់នៅជាមួយម្ដាយ មានមុខរបរជាអ្នកលក់នំបញ្ចុក បាញ់ឆែវ និងជាអ្នកលក់គ្រឿងទេស។
លោក កែម ឡី បានតស៊ូរៀនសូត្រដោយស្នាក់នៅជាមួយគេផង និងវត្តផង រហូតរៀនចប់មហាវិទ្យាល័យនៅកម្ពុជា ហើយទទួលបានអាហារូបករណ៍ផ្នែកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម ទៅសិក្សាបន្តនៅសាកលវិទ្យាល័យជូឡាឡុងកន ប្រទេសថៃ និងម៉ាឡេស៊ី។
និយាយអំពីជីវិតការងារវិញ លោកធ្លាប់បម្រើការនៅក្រសួងសុខាភិបាល កាកបាទក្រហម ក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិធំៗ ដូចជា កម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) វិទ្យាស្ថានជាតិដើម្បីប្រជាធិបតេយ្យ (NDI) មូលនិធិសហប្រជាជាតិដើម្បីកុមារ (UNICEF) ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិ យូ.អេស.អេ.អាយ.ឌី (USAID) ជាដើម៕