en     km
en     km

ក្រសួងបរិស្ថានបង្ហាញពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ

Share

ភ្នំពេញ៖ផ្អែកតាមលទ្ធផលត្រួតពិនិត្យបង្ហាញថា គុណភាពខ្យល់នៅរាជធានីភ្នំពេញ មានកម្រិតល្អប្រសើរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថានស្ដីពីស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញ នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៨នេះ។

តាមសេចក្ដីជូនដំណឹងដដែលនេះ បញ្ជាក់ថា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨កម្រិតភាគល្អិតនិចល PM 2.5 នៅក្នុងខ្យល់ជាមធ្យម ៩,៣៣ មីក្រូក្រាមក្នុងមួយម៉ែត្រគូប ធៀបទៅនឹងកម្រិតស្ដង់ដារ PM 2.5 គឺ ៥០ មីក្រូក្រាមក្នុងមួយម៉ែត្រគូប ក្នុងរយៈពេល ២៤ម៉ោង ។

PM 2.5 គឺជាភាគល្អិតនិចលតូចៗនៅក្នុងខ្យល់ដែលមានអង្កត់ផ្ចិតតូចជាង ២,៥ ​មីក្រុង។ ភាគល្អិតនិចលនេះ មានប្រភពមកពីការដុតឥន្ធនៈផូស៊ីល និងកំទេចធូលីផ្សេងៗទៀត។ ដោយឡែក ភាគល្អិតនិចលនេះ អាចស្រូបចូលទៅដល់សួត និងពេលខ្លះដល់សរសៃឈាម ដែលអាចបង្កការប៉ះពាល់ដល់សុខភាពមនុស្ស ប្រសិនបើការស្រូបចូលលើសកម្រិត។

តាមសេចក្ដជូនដំណឹងរបស់ក្រសួងបរិស្ថានកម្រិតជាតិពុលនេះ គឺមិនទាន់កើតមាននៅរាជធានីភ្នំពេញនៅឡើយទេ៕

 

 

Share

ព័ត៌មានទាក់ទង

Image