ភ្នំពេញ៖ សមាជិកសភាសហភាពអឺរ៉ុបប្រកាសអំពីការធ្វើបេសកកម្មស្វែងរកការពិតនៅកម្ពុជារយៈពេល១ សប្តាហ៍ដែលចាប់ផ្ដើមពីថ្ងៃទី៥កក្កដានេះ។ ការបញ្ជូនក្រុមបេសកកម្មនេះ ស្របពេលកម្ពុជាបញ្ជូនបេសកកជនពិសេសទៅសហភាពអឺរ៉ុប ដើម្បីស្នើឱ្យបន្តការផ្ដល់អនុគ្រោះពន្ធ។ ឆ្លើយតបនឹងបេសកជនរបស់សភាអឺរ៉ុប អ្នកនាំពាក្យគណបក្សកាន់អំណាចស្វាគមន៍ដែលមកកាន់កម្ពុជាម្ដងទៀតនេះ។
យោងតាមលិខិតរបស់ក្រុមសមាជិកសភាអឺរ៉ុបចេញផ្សាយនៅថ្ងៃទី ៤ ខែ កក្កដា នេះ បានអោយដឹងថាសភាសហភាពអឺរ៉ុបបញ្ជូនបេសកជនមួយក្រុមមកស្វែងរកការពិតអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
តាមលិខិតដដែលនេះ ក្រុមប្រតិភូដែលមកកាន់កម្ពុជាជាថ្មីម្ដងទៀត ធ្វើឡើងតាមការកំណត់ក្នុងកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធលើទំនិញទាំងអស់លើកលែងតែអាវុធ (EBA) ដោយចាប់ផ្ដើមពីថ្ងៃទី ៥ ដល់ ១១ ខែ កក្កដា ឆ្នាំ ២០១៨។
ខ្លឹមសារដើម៖«យើងកំពុងនិយាយយោងដល់បេសកម្មស្វែងរកការពិតនៅកម្ពុជាចាប់ពីថ្ងៃទី ៥ រហូតដល់ថ្ងៃទី ១១ ខែ កក្កដា ដើម្បីវាយតម្លៃកម្ពុជាអំពីកាតព្វកិច្ចសិទ្ធិមនុស្សបញ្ជូលទៅក្នុងការគោលការអនុគ្រោះព័ន្ធលើកលែងតែអាវុធ(EBA)ដែលប្រទេសកម្ពុជាទទួលបានផលប្រយោជន៍»។
សហភាពអឺរ៉ុបកាលពីអំឡុងខែ ធ្នូ ឆ្នាំ ២០១៧ បានពិចារណាព្យួរការអនុគ្រោះពន្ធលើទំនិញគ្រប់មុខ លើកលែងតែអាវុធ ឬ Everything but Arms ដើម្បីឆ្លើយតចំពោះស្ថានភាពនយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា។
ទោះបីយ៉ាង កម្ពុជាបានបញ្ជូនបេសកជនពិសេសទៅបញ្ចុះ បញ្ជូលសហភាពអឺរ៉ុប ដើម្បីកុំព្យួរការអនុគ្រោះពន្ធនេះ។
ជុំវិញរឿងនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានស្វាគមន៍ចំពោះសមាជិកសភាសហភាពអឺរ៉ុបមកស្វែងយល់អំពីស្ថានភាពសិទ្ធិមនុស្ស និងនយោបាយពិតប្រាកដ ។តែលោក សូមកុំឲ្យមានការវាយតម្លៃលម្អៀងទៅរកសំឡេងប្រឆាំង។ លោកអះអាងថា កម្ពុជាគ្មានការរំលោភសិទ្ធិមនុស្សនោះទេ ហើយក៏មានកម្តៅនយោបាយអ្វីដែរ។
សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ជាទីផ្សារនាំចេញធំបំផុតនៃផលិតផលក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់និងស្បែងជើង។ វិស័យនេះផ្តល់ការងារដល់កម្មកររោងចក្រប្រមាណជាង ៨០ ម៉ឺននាក់ហើយភាគច្រើនជាស្ត្រី។
កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេស ជាច្រើន ទៀត ស្ថិតក្នុង លក្ខខណ្ឌ អនុគ្រោះ បំផុត ដោយការផ្ដល់ការរួចផុតពីការបង់ពន្ធតាមរយៈកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធលើទំនិញទាំងអស់លើកលែងតែអាវុធ(EBA) ដែលត្រូវចំណាយ ៦៧៦ លានដុល្លារក្នុងមួយឆ្នាំៗ ។ជាមួយគ្នានេះ បើតាម វិទ្យុសហរដ្ឋអាមេរិក VOA គឺអាមេរិកមិនយកពន្ធពីកម្ពុជាប្រមាណ ៤០០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ គឺក្រោមក្រមខណ្ឌប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP)៕