ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានស្នើសុំប្រជាពលរដ្ឋឱ្យបញ្ឈប់ការបង្ហូរទឹកកង្វក់ចូលក្នុងទឹកទន្លេ ឬទឹកសមុទ្រដែលនាំអោយប៉ះពាល់ដល់សោភ័ណ្ឌភាពទីក្រុង និងតំបន់រមណីយដ្ឋាន។
ការលើកឡើងរបស់ រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដូចនេះ នៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនសម្បទានិក នៅសាលាបឋមសិក្សាសម្បទានកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១៨ ។
ប្រសាសន៍របស់លោក ជា សុផារ៉ា រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ !
តាមប្រសាន៍របស់លោក ជា សុផារ៉ា ការបង្ហូរទឹកកខ្វក់ទាំងដុលចូលទៅលូសាធារណៈ ឬបង្ហូរទាំងស្រស់ចូលទៅតាមបណ្ដាឆ្នេរសមុទ្រ គឺនាំអោយប៉ះពាល់ដល់កិត្ដិយសជាតិ និងភ្ញៀវទេសចរ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ និង រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន គ្រោងសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ នៅលើផ្ទៃដីប្រមាណ ៣.៥ ហិកតា តំបន់ជើងឯក រាជធានីភ្នំពេញ ដើម្បីបំលែងទឹកកខ្វក់ឲ្យមកជាទឹកស្អាតមុននឹងបង្ហូរចូលទៅទន្លេ ដើម្បីកាត់បន្ថយការបំពុលលើបរិស្ថាន៕