en     km
en     km

ប.ស.ស នឹងផ្ដល់ប្រាក់ឧបត្ថម្ភដល់ស្រ្តីសម្រាលកូនបួននាក់នៅខេត្តស្វាយរៀង និងសៀមរាប

Share

សៀមរាប‑ស្វាយរៀង ៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)បានចុះសួរសុខទុក្ខនិងរៀបចំឯកសារជូនកម្មការិនីដើម្បីទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីរដ្ឋាភិបាល ដល់ស្រ្តីសម្រាលកូននៅខេត្តសៀមរាបចំនួនពីរនាក់ និង ពីរនាក់ទៀត នៅខេត្តស្វាយរៀង ដែលក្នុងម្នាក់ៗនឹងទទួលបានប្រាក់ចំនួន ៤សែនរៀល រួមនឹងអត្ថប្រយោជន៍មួយចំនួនទៀត។ នេះបើតាមការចុះផ្សាយរបស់បេឡាជាតិរបបសន្តិសុខសង្គម កាលពីថ្ងៃទី ៣ កក្កដា។

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបានថ្លែងថា ចាប់ពីថ្ងៃទី ១ មករា ២០១៨ រដ្ឋាភិបាលនឹងឧបត្ថម្ភប្រាក់ដល់កម្មការនីទាំងឡាយ ដែលមានឈ្មោះក្នុងបញ្ជីរបស់ ប.ស.ស ដែលបានសម្រាលកូន។ ចំពោះស្រ្តីដែលសម្រាលកូនបានម្នាក់ នឹងទទួលបានប្រាក់ឧបត្ថមចំនួន ៤០០,០០០រៀល, សម្រាលបានកូនភ្លោះ២នាក់ នឹងទទួលបានបា្រក់ឧបត្ថម ៨០០,០០០​ រៀល និងកូនភ្លោះ៣នាក់ នឹងទទួលបានប្រាក់ ១,២០០,០០០រៀល។ ប៉ុន្តែ បើសិនជាកូនភ្លោះ៣នាក់ ជាកូនកូនរបស់សម្ដេចហ៊ុន សែន នោះនឹងទទួលបានប្រាក់ឧបត្ថមចំនួន ៥,០០០,០០០រៀល។

ដើម្បីទទួលបានប្រាក់ឧបត្ថម្ភ ស្ត្រីជាកម្មករនិយោជិតពេលសម្រាលកូន សូមអនុវត្តតាមការណែនាំ និងបែបបទនីតិវិធី ដូចតទៅ៖ សាមីខ្លួនត្រូវភ្ជាប់មកតាមខ្លួន នូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ លេខទូរស័ព្ទ បណ្ណសមាជិកប.ស.ស  ឬបណ្ណមូលនិធិសមធម៌សុខាភិបាល។ ក្រៅពីនេះ សាមីខ្លួនដែលជាអ្នកសម្រាលកូន ឬសាច់ញាតិ ត្រូវជូនដំណឹងមក ប.ស.ស តាមរយៈលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ ១២៨៦ ពេលដែលចូលទៅសម្រាលកូន ក្នុងមន្ទីរពេទ្យ ដែលមិនភ្នាក់ងាររបស់ បសស។

គួររំលឹកថា កម្មការនីពេលសម្រាកកូន នឹងអាចឈប់សម្រាកពីការងាររយៈពេល៣ខែ ដែលទទួលបានប្រាក់ឈ្នួល ១២០% បន្ថែមទៀត។ ប្រាក់បន្ថែមនេះ គឺទទួលបានពីប.ស.សចំនួន ៧០% និងនិយោជកដែលជាម្ចាស់រោងចក្រ សហគ្រាស ឬគ្រឹះស្ថានផ្តល់ជូន ៥០%៕

 

 

Share

ព័ត៌មានទាក់ទង

Image