ភ្នំពេញ៖ អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ជាង ៩០០នាក់ ត្រូវបាន គ.ជ.ប ប្រកាសទទួលស្គាល់ជាផ្លូវការដែលពួកគេ មានតួនាទីមួយស្រង់ព្រឹត្តិការណ៍នានាសម្រាប់ថ្ងៃបោះឆ្នោតសភា ខាងមុខនេះ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.ប ចុះនៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានចេញប័ណ្ណសម្គាល់ខ្លួនជូនអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិចំនួន ៩១០នាក់ ដើម្បីចូលរួមយកព័ត៌មានក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ។
អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ជាង ៩០០នាក់នេះមកពីស្ថានប័នកាសែត ទូរទស្សន៍ វិទ្យុ និងអនឡាញ ចំនួន ៩២ស្ថាប័ន៕
Post Views: 173