ភ្នំពេញ ៖ ក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រី នៅថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១៨ នេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកំពុងដឹកនាំរដ្ឋាភិបាល បានធ្វើការបកស្រាយជាច្រើន ជុំវិញការសាកសួររបស់អ្នកសារព័ត៌មាន ទាក់ទិន នឹង សម្ពាធ និង វិធានការណ៍របស់សហគមន៍អន្តរជាតិ ដែលអាចដាក់លើប្រទេសកម្ពុជាក្រោយការបោះឆ្នោតសភា ថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨។ លោក សុខ ឥសាន្ត បានបកស្រាយថា សេចក្តីសម្រេចទាំងឡាយ របស់សហភាពអឺរ៉ុបក្តី សហរដ្ឋអាមេរិកក្តី គឺជាការវាយបន្ថោកដែនអធិបតេយ្យកម្ពុជា លោកថា ប្រទេសទាំងនោះ មិនត្រឹមតែមិនបានធ្វើឲ្យកម្ពុជារីកចម្រើនទេ ថែមទាំង រំលោភលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជាទៀតផង។ លោកថា កម្ពុជា មានរដ្ឋធម្មនុញ្ញ មានកិច្ចព្រមព្រៀងក្រុងប៉ារីសដែលជាមូលដ្ឋាន នៃការអនុវត្តនីតិរដ្ឋនៅកម្ពុជា។
ដើម្បីជ្រាប សូមស្តាប់បទសម្ភាសរវាង លោក នួន បូរិន និង លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សកាន់អំណាចដែលមាន ដូចតទៅ៖