en     km
en     km

ក្រុម​សហជីព​កំណត់​តួលេខ​១៦៨​ដុល្លារ​ច​ចារ​ជាមួយ​ក្រុម​ន​យោជក​

Share

​ក្រុម​សហជីព​កម្មករ​ បាន​មូលមតិ​គ្នា​កំណត់​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​ឆ្នាំ​ ២០១៦​ ចំនួន​ ១៦៨​ដុល្លារ​ ដើម្បី​ធ្វើការ​ច​ចារ​ជាមួយ​ក្រុម​ន​យោជក​ នៅ​ថ្ងៃ​ទី​ ២៩​ ខែកញ្ញា​នេះ​ នៅ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​ ដោយឡែក​ក្រុម​ន​យោជក​មាន​គោល​ជំហរ​ត្រឹមតែ​ ៣,៧​ ភាគរយ​ ស្នើ​នឹង​ជាង​ ៥​ដុល្លារ​ប៉ុណ្ណោះ​។​

កិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រីភាគ ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌកាត់ដេរនិងផលិតស្បែកសម្រាប់ឆ្នាំ ២០១៦ ធ្វើនៅថ្ងៃទី ២៨ កញ្ញា ឆ្នាំ២០១៥
កិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រីភាគ ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌកាត់ដេរនិងផលិតស្បែកសម្រាប់ឆ្នាំ ២០១៦ ធ្វើនៅថ្ងៃទី ២៨ កញ្ញា ឆ្នាំ២០១៥

​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ លោក​ ប៉ាវ​ ស៊ី​ណា​ បាន​និយាយ​ក្រោយ​កិច្ច​ពិភាក្សា​នេះ​ថា​ ដំបូង​ឡើយ​ក្រុម​សហជីព​បាន​ធ្វើការ​ស្រាវជ្រាវ​ជាមួយ​អ្នកជំនាញ​រក​ឃើញ​តួលេខ​ ២០៧​ដុល្លារ​ ដែល​ជា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​នៅ​ឆ្នាំ​ ២០១៦​។​ ប៉ុន្តែ​តួលេខ​នេះ​នៅ​មាន​ភាព​ចម្រូងចម្រាស់​រវាង​សហជីព​គាំទ្រ​រដ្ឋាភិបាល​ និង​សហជីព​ឯករាជ្យ​។​

​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ អង្គារ​ ដែល​ជា​ថ្ងៃ​ទី​២​ នៃ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ត្រីភាគី​ ដើម្បី​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​នៃ​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​ ២០១៦​ បាន​មូល​ត​មិ​គ្នា​ សម្រេច​យក​តួលេខ​រួម​មួយ​គឺ​ ១៦៨​ដុល្លារ​ ដើម្បី​ធ្វើការ​ច​ចារ​ជាមួយ​ក្រុម​ន​យោជក​។​ លោក​ ប៉ាវ​ ស៊ី​ណា​ «​បាទ​មាន​ន័យ​ថា​ លេខ​១៦៨​នេះ​ ជា​លេខ​ដាក់​សម្រាប់​ច​ចារ​ អ​ញ្ចឹ​ង​យើង​អត់​ដឹង​ថា​ ភាគី​ន​យោ​ជ​គេ​តម្លើង​ប៉ុន្មាន​ភាគរយ​នោះ​ យើង​មិន​ទាន់​ដឹង​ទេ​ ១០០​ជាង​នេះ​ ស្នើ​នឹង​ ៣២​ភាគរយ​ អ​ញ្ចឹ​ង​គឺជា​តួលេខ​មួយ​ដែល​ខ្ពស់​ជាង​ឆ្នាំ​មុន​ទៀត​ អ​ញ្ចឹ​ង​យើង​ត្រូវការ​ពេលវេលា​ជជែក​ជា​ច្រើន​ថ្ងៃ​ទៀត​ដើម្បី​ទទួល​បាន​លទ្ធផល​រួម​មួយ​»​។​

 លោក​ ប៉ាវ​ ស៊ី​ណា​ ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​
លោក​ ប៉ាវ​ ស៊ី​ណា​ ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​

​ចំណែក​ លោក​ហ្វា​ សាលី​ ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​បាន​លើក​ឡើង​ថា​ តួលេខ​ ១៦៨​ដុល្លារ​ ដែល​ក្រុម​សហជីព​បាន​កំណត់​នេះ​ មិន​ទាន់​ជា​ផ្លូវការ​នោះ​ទេ​ គឺ​នៅ​អាច​ច​ចារ​គ្នា​ជាមួយ​ក្រុម​ន​យោជក​បន្ត​ទៀត​។​ លោក​ថា​ តួលេខ​ ១៦៨​ដុល្លារ​នេះ​ ស្នើ​នឹង​ ៣២​ភាគរយ​ គឺ​លើស​ពី​ឆ្នាំទៅ​តែ​ ៤​ភាគរយ​ប៉ុណ្ណោះ​។​ លោក​បន្ត​ទៀត​ថា​ ទោះ​យ៉ាងណា​ក៏​មិន​អាច​ចុះ​នៅ​ក្រោម​ ២០​ភាគរយ​។​ លោក​ ហ្វា​ សាលី​ បន្ថែម​ថា​ «​ប្រសិនបើ​មានការ​ច​ចារ​ វា​និង​មានការ​ធ្លាក់​ចុះ​ហើយ​ យើង​មិន​អាច​នៅ​តែ​ ១៦៨​ដុល្លារ​ ថេរ​នោះ​ទេ​ ប៉ុន្តែ​យើង​ក៏​ចង់បាន​តួលេខ​មួយ​ជាក់លាក់​ពី​ន​យោជក​ផង​ដែរ​ ថា​ឡើង​បាន​ប៉ុន្មាន​ភាគរយ​ ប៉ុន្តែ​ថ្ងៃនេះ​ ឃើញ​ថា​ កម្រិត​របស់​យើង​គឺ​ ៣២​ភាគរយ​ អ​ញ្ចឹ​ង​វា​លើស​ពី​មុន​តែ​៤​ភាគរយ​តែ​ប៉ុណ្ណោះ​»​។​

​ងាក​ទៅ​ក្រុម​ន​យោជក​វិញ​ ក៏​បាន​ប្រជុំ​ផ្ទៃក្នុង​បង្ហាញ​ពី​តួលេខ​ ដើម្បី​ធ្វើការ​ផ្គូរ​ផ្គង​ជាមួយ​ក្រុម​សហជីព​ផង​ដែរ​។​ ក្រុម​ន​យោជក​បាន​បង្ហាញ​តួលេខ​ថ្មី​ ៣,៧​ ភាគរយ​ មាន​ន័យ​ថា​ បន្ថែម​ជាង​ ៥​ដុល្លារ​ លើ​ប្រាក់ខែ​ចាស់​ ១២៨​ដុល្លារ​ ដែល​មាន​ស្រាប់​។​នេះ​បើ​តាម​ការ​ផ្តល់​ព័ត៌មាន​តាម​រយៈ​ លោក​ ហេង​ សួរ​ អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​ លោក​ហេង​ សួរ​ បន្ត​ថា​ «​ប្រជុំ​ព្រឹក​មិ​ញ​នេះ​ ន​យោជក​ គាត់​ព្រម​ឲ្យ​កំណើន​នឹង​តែ​៣​ភាគរយ​ទេ​ ប៉ុន្តែ​ឥឡូវនេះ​ ពួក​គាត់​បាន​ប្រជុំ​ផ្ទៃក្នុង​ឡើង​វិញ​ គាត់​ថា​ គាត់​ឯកភាព​ ផ្តល់​នៅ​កំណើន​ ៣,៧​ភាគរយ​ កើន​ ០,៧​ ភាគរយ​»​។​

​លោក​ ហេង​ សួរ​ ​អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ
​លោក​ ហេង​ សួរ​ ​អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ

​ជាក់ស្តែង​ចំពោះ​ការ​បង្ហាញ​តួលេខ​រវាង​សហជីព​ និង​ន​យោជក​នេះ​ នៅ​មិន​ទាន់​បាន​កំណត់​ជាក់លាក់​នៅឡើយ​ទេ​។​បើ​តាម​លោក​ ហេង​ សួរ​ តួលេខ​ទាំង​ពីរ​នេះ​ គ្រាន់តែ​ដាក់​សម្រាប់​ច​ចារ​ប៉ុណ្ណោះ​ រីឯ​លទ្ធផល​ពិតប្រាកដ​នៅ​មិន​ទាន់​ចេញ​ជា​រូបរាង​នៅឡើយ​។​

​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រូប​នេះ​បន្ត​ទៀត​ថា​ ក្រសួង​ការងារ​ បាន​ត្រឹម​ធ្វើ​ជា​អាជ្ញាកណ្តាល​ ចាំ​សម្របសម្រួល​ប៉ុណ្ណោះ​ ចំពោះ​ការ​កំណត់​យក​តួ​លេង​ប៉ុន្មាន​ គឺ​អាស្រ័យ​ទៅ​លើ​ការ​ច​ចារ​រវាង​ភាគី​ន​យោជក​ និង​សជីព​។​លោក​បន្ថែម​ថា​ ប្រសិនបើ​ការ​ច​ចារ​រវាង​ភាគី​សហជីព​ និង​ន​យោជក​ទទួល​បាន​ផ្លែផ្កា​នៅ​ពេល​ឆាប់ៗ​ នេះ​ ក្រសួង​ការងារ​និង​ចាប់ផ្តើម​អនុម័ត​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ ៥​ខែ​ តុលា​ ខាង​មុខ​នេះ​។​

​ជុំវិញ​ការ​ស្នើ​តម្លើង​ប្រាក់ខែ​កម្មករ​នេះ​ លោក​ ខេន​ លូ​ អគ្គលេខាធិការ​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​GMAC​ សម្តែង​ការ​ព្រួយ​បារ​ម្ម​ណ៍​ចំពោះ​ការ​ទាមទារ​នេះ​។​ ដោយ​លោក​ថា​ ប្រសិនបើ​ក្រុម​សហជីព​ដាក់​សំណើរ​ទាមទារ​ខ្ពស់​ហួសហេតុ​ពេក​ អ្នកបញ្ជា​ទិញ​អាច​នឹង​ដកខ្លួន​ចេញពី​កម្ពុជា​ ងាក​ទៅ​ប្រទេស​ជិតខាង​វិញ​។​លោក​ ខេន​ លូ​ បញ្ជាក់​ទៀត​ថា​ ប្រាក់ខែ​កម្មករ​បច្ចុប្បន្ន​ ១២៨​ដុល្លារ​ក្នុង​១​ខែ​ គ្រាន់តែ​ជា​ប្រាក់ខែ​គោល​ប៉ុណ្ណោះ​ ប៉ុន្តែ​កម្មករ​អាច​រកបាន​ដល់​ទៅ​ជាង​ ២០០​ដុល្លារ​ ក្នុង​១​ខែ​។​ លោក​ថ្លែង​ថា​ «​យើង​ឃើញ​កន្លង​មក​ហើយ​ មិនបាច់​ធ្វើការ​ទាមទារ​ទៀត​ទេ​ ឥឡូវ​យើង​ឃើញ​មាន​រោងចក្រ​ខ្លះ​គេ​បិទ​ហើយ​ ហើយ​មាន​រោងចក្រ​ខ្លះ​ទៀត​ គេ​ព្យួរការងារ​កម្មករ​ ជូន​កាល​មាន​ខ្លះ​ត្រូវ​តែ​បញ្ឈប់​កម្មករ​ខ្លះ​»​។​

Share

ព័ត៌មានទាក់ទង

Image