ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែនបញ្ជូនបេសជនពិសេសមួយក្រុមទៅបញ្ជុះបញ្ជូលសហភាពអឺរ៉ុបកុំឲ្យដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។ ការណ៍ដែលកម្ពុជាចាប់ផ្ដើមបញ្ចុះបញ្ចូលសហភាពអឺរ៉ុបដោយសារកម្ពុជ ស្ថិតក្នុងបញ្ជីមួយត្រូវដកពន្ទអនុគ្រោះបន្ទាប់ពីរំលាយគណបក្សប្រឆាំងត្រូវមើលឃើញថា ប្រព័ន្ធប្រជាធិបតេយ្យ ដើរលើផ្លូវគ្រោះថ្នាក់។ អ្នកវិភាគម្នាក់ព្រមានថា បើកម្ពុជាចង់បានដូចនេះ គឺត្រូវបើកទ្វារចរចាជាមួយបក្សប្រឆាំងឡើងវិញ។
លោក រឿន ឬទ្ធី ជូនសេចក្ដីរាយការណ៍!
សហភាពអឺរ៉ុប មាន ២៧ប្រទេស។ ប្រទេសទាំងនេះជាទីផ្សារដ៏ធំសម្រាប់ទំនិញពីកម្ពុជា។ ប្រទេសកម្ពុជាដែលទទួលបានពន្ធអនុគ្រោះដោយសារកម្ពុជា ត្រូវបានរាប់បញ្ជូលជាប្រទេសក្រីក្រងើបពីសង្រ្គាម។ តែការអនុគ្រោះពន្ធនេះក៏ដោយសារកម្ពុជាគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងបើក ចំហរប្រជាធិបតេយ្យដែរ។ តាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាប្រាក់ពន្ធដែលសហភាពអឺរ៉ុប បានផ្ដល់ការអនុគ្រោះគឺក្នុងមួយឆ្នាំៗមាន ៦៧៦លានដុល្លារអាមេរិក។
តើហេតុអ្វីបានជាកម្ពុជាត្រូវបញ្ជុះបញ្ជូលសហភាពអឺរ៉ុបដូចនេះ?
ភ្លាមៗបន្ទាប់ពីតុលាការកំពូលរំលាយគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី ១៦វិច្ឆិកា សហភាពអឺរ៉ុបបានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ដោយ ធ្វើការអំពាវនាវផង ព្រមានផងអោយបក្សកាន់អំណាចបើកការចរចាជាមួយបក្សប្រឆាំងឡើងវិញ ប្រយោជន៍អោយបក្សនេះ មានឈ្មោះនៅក្នុងការបោះឆ្នោត ។
ជាមួយគ្នានោះ សហភាពអឺរ៉ុបបានទាមទារអោយស្ដារសមាជិកក្រុមប្រឹក្សាសង្រ្គោះជាតិ ដែលត្រូវរំលាយឡើងវិញ។ សហភាពអឺរ៉ុបក៏បានដាក់លក្ខខណ្ឌថា បើមិនមានដំណោះស្រាយ គឺកម្ពុជានឹងប្រឈមមុខនិងការដាក់ទណ្ឌកម្មដែលគេបានបង្ហើបថា ដំបូងគឺការដកពន្ធអនុគ្រោះពីកម្ពុជា។
ជាថ្មីម្ដងទៀត សហភាពអឺរ៉ុបប្រាប់ថា នឹងបញ្ជូនគណៈប្រតិភូរបស់ខ្លួនមកកាន់កម្ពុជាមុនកម្ពុជាធ្វើការបោះឆ្នោតខែក្រោយដើម្បីធ្វើការវាតតម្លៃចុងក្រោយមុននឹងវិធានការនេះធ្លាក់ចុះ។ មានការគិតទុកថា វិធានការនេះ អាចធ្វើឡើង ក្រោយការបោះឆ្នោតហើយ បើរឿងនេះ កើតមាន មែន គឺកម្ពុជានឹងខាតបង់ប្រាក់ ៦៧៦លានដុល្លារក្នុងមួយឆ្នាំដែលសហភាពអឺរ៉ុបសម្រេចយកពន្ធនាំចូលពីកម្ពុជា។
ដើម្បីកុំអោយរឿងនេះកើតឡើង ក្រសួងការបរទេស បានប្រាប់ថា សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជូនបេកជនពិសេសមួយទៅកាន់សហភាពអឺរ៉ុបដែលដឹកនំាដោយលោក សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលក្នុងគោលបំណងបញ្ចុះបញ្ជូល និងទប់ស្កាត់វិធានការដកប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទលើកលើកលែងតែអាវុធ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានចេញផ្សាយនៅថ្ងៃទី ២៨ ខែមិថុនានេះហើយបេកសកម្មនេះចាប់ពីថ្ងៃទី ១៨ ខែ មិថុនា ដល់ ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នំា ២០១៨។
តាមសេចក្តីប្រកាស គឺការបញ្ជូនបេសកម្មនេះ ដើម្បីបំភ្លឺដល់មន្រ្តីជាន់ខ្ពស់សំខាន់ៗរបស់គណៈកម្មការអឺរ៉ុប ប្រធានគណៈកម្មាធិការកិច្ចការបរទេសសភាេពអឺរ៉ុប និងឥស្សរជនមួយចំនួនទៀត។
ក្រសួងការបរទេសបានបញ្ជាក់ថា កម្ពុជាចង់បង្ហាញសុឆន្ទៈក្នុងការសន្ទនាត្រង់ជាមួយសហភាពអឺរ៉ុប ព្រោះកម្ពុជាចាត់ទុកសហភាពអឺរ៉ុបជាដៃគូសហប្រតិបត្តិការដ៏រឹងមំារបស់កម្ពុជា។តែបែបនេះក្ដី សម្រាប់អ្នកវិភាគ គិតថា កាលៈទេសនេះ ហាក់ដូចជាយឺតបន្តិចហើយ ព្រោះ ការបោះឆ្នោតដែលសហភាពអឺរ៉ុបចង់បានបក្សសង្រ្គោះជាតិ ចូលរួមគឺទំនងគា្មនទេវត្តមានបក្សប្រឆាំងនេះ។
លោក ហង្ស វិទូ អ្នកវិភាគពីបញ្ហានយោបាយ គិតថា សហភាពទំនងមិនទន់ចិត្តតាមការបញ្ជុះបញ្ចូលរបស់ កម្ពុជានោះទេ។លោកគិតថា វិធានការអាចនឹងដាក់ចុះក្រោយការបោះឆ្នោត។
បែបនេះក្ដី សម្ដេចហ៊ុនសែន នៅតែបន្តសន្យាថា ការបោះឆ្នោតត្រូវតែធ្វើឡើង ទោះជា បក្សប្រឆាំងនេះ អវត្តមានក៏ដោយ។ សម្ដេចថា កម្ពុជាមានមិត្តច្រើនណាស់ មិនមែនមានតែប្រទេសដែលគាំទ្របក្សប្រឆាំងនោះទេ៕