ពិភពលោកមានការភ្ញាក់ផ្ញើលជាខ្លាំងដែលគិតស្មានមិនដល់ថា កីឡាបាល់ទាត់អាល្លឺម៉ង់ ត្រូវបានកីឡាករប្រទេសកូរ៉េខាងត្បូងវាយផ្ដួលរំលំ នៅវគ្គជុំទីមួយកាលពីរាត្រីថ្ងៃទី ២៧មិថុនា ដែលជារឿងគួរអោយចាប់អារម្មណ៍ជាខ្លាំងហើយធ្វើអោយអាល្លឺអស់ឱកាសតែម្ដង។
លោក សោមលាភ ជូនសេចក្ដីប្រែសម្រួល !
អ្វីដែលភ្ញាក់ផ្អើល គឺ កីឡាបាល់ទាត់ប្រទេសមួយដែលមិនបានឈ្នះពានជើងឯកពិភពលោក ម្ដងណាសោះស្រាប់តែ ផ្ដួលជើងឯកបួនជំនាន់បានយ៉ាងងាយ។ បរាជ័យរបស់ក្រុមអាល្លឺម៉ង់លើ ទឹកដីរុស្ស៊ី ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភលោក ឆ្នាំ២០១៨នេះ នាំអោយមានការចោទសួរពីការប្រែសប្រួលភូមិសាស្ត្រ The world cup ។
ការប្រកួតគ្នា ដ៏ជក់ចិត្ត រវាងក្រុមកីឡាបាល់ទាត់ អាល្លឺម៉ង់និងក្រុមបាល់ទាត់កូរ៉េខាងត្បូង បានអង្រួតអារម្មណ៍អ្នកទស្សនា ជាខ្លាំង។អ្នកឆាបឆួលខ្លាំងគឺ អ្នកនិយម ក្រុមអាល្លឺម៉ង់ រាប់លាននាក់។ ក្រុមនេះ មិនត្រឹមខកចិត្តនោះទេ សូម្បី ការភ្នាល់ប្រាក់ក៏ចាញ់មិនស្ទើរដែរព្រោះអីអ្នកកាន់អាល្លឺម៉ង់ទេ ដែល តគ្រាប់អោយក្រុមបាល់ទាត់កូរ៉េខាងត្បូងហើយទីបំផុត អ្នកទាំងនោះ ដួលដាច់ផ្ញាល។
បរាជ័យរបស់ក្រុមកីឡាបាល់ទាត់អាល្លឺម៉ង់ ក៏នាំអោយពលរដ្ឋអាល្លឺម៉ង់មកទស្សនាផ្ទាល់នៅ លើសង្វៀត នៃប្រទេសរុស្ស៊ី ក៏ត្រឡប់ទៅផ្ទះវិញ ។ ពួកគេ ត្រូវជូនដំណើរកីឡាករពួគេទៅវិញដែរ។
បរាជ័យអ្នកជើងឯក ៤ជំនាន់
អាល្លឺម៉ង់បានឈ្នះពានThe world cup រវាងឆ្នាំ ១៩៥៤ ១៩៧៤ ១៩៩០ និងចុងក្រោយពី២០១៤ ។ ឆ្នាំ២០១៤នេះ គឺក្រុមកីឡាបាល់ទាត់អាលឺ្លម៉ង់ បានផ្ដួលក្រុមបាល់ទាត់អាហ្សង់ទីនធ្វើអោយពិភពលោកភ្ញាក់ផ្ញើលជាខ្លាំង។
តែពេលនេះ មិនមែនអាហ្សង់ទិនសងសឹកទេ គឺកូរ៉េខាងត្បូងរហ័សនាម ខ្លាស វិញទេ ធ្វើអោយក្រុមឥន្ទ្រីដែក ធ្លាក់ក្នុងជុំទីមួយនេះតែម្ដង។
នៅក្នុងការប្រកួតវគ្គជម្រុះនេះ កីឡាបាល់ទាត់ ជើងឯកបួនជំនាន់នេះ ក៏ប្រកួតចាញ់ក្រុមកីឡាបាល់ទាត់ ម៉ិចស៊ីកូ មកពីទ្វីអាមេរិកដែរ។ បរាជ័យ ដល់ទៅពីរដំណាក់កាល់នេះ ហើយនាំអោយអាល្លឺម៉ង់ឡើងយន្តហោះត្រឡប់ទៅ ប៊ែតឡាំងវិញ។
ទោះជាយ៉ាងណាក្រុមប៉ូល F គឺ អាល្លឺម៉ង់ និងអ្នកផ្ដួលអាល្លឺម៉ង់នៅយប់មិញនេះ ត្រូវតែឡើងយន្តហោះទៅប្រទេសវិញដូចគ្នា។
ប្រជាជន កូរ៉េខាងត្បូងទោះបីមានអារម្មណ៍ ថាខ្លួនមានមោទនភាពក្ដី តែខកចិត្តជាខ្លាំងដែលកីឡាបាល់ទាត់របស់ប្រទេសខ្លួនគេអស់ឱកាស ចូលវគ្គ ១៦ក្រុម ជាវគ្គចុងក្រោយមួយទៀតនៃព្រឹត្តិការណ៍បាល់ទាត់ ពិភពលោកសម្រាប់ឆ្នាំ២០១៨នេះ។តែនៅពេលជាមួយគ្នានេះ អ្នកនិយមកីឡាបាល់ទាត់ នៅតែបន្តតាមដានបន្តទៀតព្រោះជើងខ្លាំងច្រើនជំនាន់ ដូចជា ក្រុមបេ្រស៊ីល អាហ្សង់ទីន បារាំង អង់គ្លេស អេស្ប៉ាញ ប៉បទុយហ្គាល់ ម៉ិចស៊ិកូនៅមានឱកាសប្រកួតបន្ត៕