អង្គការមូលនិធិសកលសម្រាប់អភរិក្សធនធានធម្មជាតិ( WWF) ឲ្យដឹងថា សត្វផ្សោតឈ្មោលមួយក្បាលជាប់មួងរហូតដល់ងាប់នៅអន្លង់កំាពីក្នុងខេត្តក្រចេះ នៅថ្ងៃទី ២៨ ខែ មិថុនា ឆ្នំា ២០១៨នេះ។
អង្គការ WWF បញ្ជាក់ថា អ្នកចម្លងទូកទេសចរម្នាក់ប្រទះឃើញថា សាកសពសត្វផ្សោតមានទម្ងន់ប្រមាណ ៩២ គីឡូក្រាម និងមានប្រវែង ១៩៤ សង់ទីម៉ែត្រ។ អង្គការនេះសន្និដ្ឋានថា សត្វផ្សោតនេះទើបងាប់ថ្មីនេះ។
អង្គការនេះអំពាវនាវឲ្យប្រជាពលរដ្ឋទំាំងអស់បញ្ឈប់ជាបន្ទាន់នូវការប្រើឧបរណ៍នេសាទខុសច្បាប់គ្រប់ប្រភេទក្នុងតំបន់អភិរក្សសត្វផ្សោត ហើយអាជ្ញាធរពាក់ព័ន្ធត្រូវពង្រឹងការអនុវត្តច្បាប់ និងការពារអភិរក្សសត្វផ្សោតទន្លេមេគង្គ។
កាលពីអំឡុងខែ មេសា ឆ្នំានេះ អង្គការមូលនិធិសកលសម្រាប់អភរិក្សធនធានធម្មជាតិ( WWF) រកឃើញថា អត្រាសត្វផ្សោតទឹកសាបស្លាប់មានការថយចុះ និងចំនួនសត្វផ្សោតកើនឡើងប្រមាណ ១០ ភាគរយ នៅឆ្នំា ២០១៧។
អង្គារ WWF ថា នៅឆ្នំា២០១០ ដល់ ២០១៥ និងឆ្នំា ២០១៧ សត្វផ្សោតងាប់ពីរក្បាលក្នុងមួយឆ្នំា។ សត្វផ្សោតទឹកសាបមាន ចំនូន ៩២ ក្បាល កំពុងរស់នៅក្នុងអន្លង់ផ្សោតនានានៅតាមដងទន្លេមេគង្គ។
ទោះបីយ៉ាង សត្វផ្សោតកំពុងប្រឈមុខនឹងការសាងសងទំនប់វារីអគ្គីសនីបានគំរាមកំហែងជីវិតសត្វផ្សោត។
របាយការណ៍របស់រដ្ឋបាលជលផល និងអង្គការ WWF ចាប់ពី២០១៥ ដល់២០១៧ បានឱ្យដឹងថា សមត្ថកិច្ចបានរឹបអូសម៉ង ៤០ម៉ឺនម៉ែត្រចេញពីអន្លង់សត្វផ្សោតដែលឧបករណ៍នេះ បានសម្លាប់សត្វផ្សោតច្រើនជាងគេ៕