កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ ពលរដ្ឋខ្មែរនៅក្រៅប្រទេសរួមទាំងពលករខ្មែរធ្វើការនៅប្រទេសកូរ៉េខាងត្បូង ប្រទេសជប៉ុនជាច្រើនពាន់នាក់បានតវ៉ានៅខាងមុខស្ថានទូតជប៉ុននៅប្រទេសដែលពួកគេរស់នៅ។ ពួកគេបានទាមទារអោយជប៉ុនព្យួរចោលកិច្ចការបោះឆ្នោតជាមួយប្រទេសកម្ពុជា គឺដូចនឹងសហភាពអឺរ៉ុប សហរដ្ឋអាមេរិក។ តែយ៉ាងនេះក្ដី អ្នកនាំពាក្យបក្សកាន់អំណាចរំពឹងថា ជប៉ុនមិនអាចដកខ្លួនចេញពីចំណងទំនាក់ទំនង ជាមួយកម្ពុជាបានឡើយ។
លោក រឿន ឬទិ្ធ ជូនសេចក្ដីលំអិត៖
រយៈពេលចុងក្រោយនេះ គេសង្កេតឃើញសន្ទុះនៃការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស ក្នុងនោះ មាននៅក្រុងញូយ៉កស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិ នៅកូរ៉េខាងត្បូង ជប៉ុន នៅក្រុងប៉ារីស បានតវ៉ា ដោយទទូចសុំអោយជប៉ុនកែប្រែជំហរឡើងវិញ ចំពោះគោលនយោ បាយការប្រទេសរបស់ខ្លួនដែលមានជាមួយប្រទេសកម្ពុជា ឬបក្សកាន់អំណាច។
ពួកគេចង់អោយ ជប៉ុន ដកការងារជាមួយកម្ពុជាដែលទាក់ទងនឹងការជួយការរៀបចំការបោះឆ្នោតសម្រាប់ការបោះឆ្នោតសភានៅថ្ងៃទី ២៩ កក្កដា ខែក្រោយនេះ។ ក្រុមតវ៉ាដែលមើលទៅសកម្ម និងមានការចូលរួមច្រើន គឺ ពលករខ្មែរនៅប្រទេសជប៉ុន និងកូរ៉េខាងត្បូង។
ញត្តិតវ៉ារបស់បាតុករសុទ្ធតែបានទទួលយកដោយន្ត្រីការទូតជប៉ុន គឺ សូម្បីតែនៅក្រុងញ៉ូវយ៉កក៏ដោយ។ ក្នុងចំណោមការវ៉ានេះ គឺពលករខ្មែរនៅកូរ៉េខាងត្បូងបានទាមទារខ្លាំងជាងគេ។
គោលបំណងរបស់ពួកគេ គឺ ទាមទារអោយមានវត្តមានគណបក្ស សង្រ្គោះជាតិ ហើយបើពុំដូចនេះទេ សុំជប៉ុនផ្លាស់ប្ដូរជំហររបស់ខ្លួនឡើងវិញ។ ពួក គេត្រូវបានអនុញ្ញតអោយដាក់លិខិតទៅស្ថានទូតជប៉ុន ។ ប្រធានយុវជនគណបបក្សសង្រ្គោះជាតិលោកបានថ្លែងថា ការបោះឆ្នោតនោះ គឺឆ្លើយតបនឹងឆន្ទៈរបស់ពលរដ្ឋខ្មែរនោះទេ ព្រោះលទិ្ធប្រជាធិបតេយ្យ ត្រូវបានរំលំរលាយហើយ។
លោកថា ជប៉ុនត្រូវព្យួរចោលកិច្ចសហការជាមួយបក្សកាន់អំណាចនៅកម្ពុជា។
ក្រុមបាតុកររបស់ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងធ្វើឡើងកាលពីថ្ងៃទី ២៤មិថុនា មានអ្នកចូលប្រមាណជា ៥ពាន់នាក់ ហើយភាគច្រើនពួកគេ បានទាមទារអោយសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មលើបក្សកាន់អំណាច បើកម្ពុជានៅតែធ្វើឡើងដោយគ្មានបក្សសង្រ្គោះជាតិ។ ដោយសារហេតុ ការណ៍នេះ ពួកគេសង្ឃឹមថា ជប៉ុននឹងកែប្រែជំហររបស់ខ្លួននៅដំណាក់កាលចុងក្រោយ។
យ៉ាងនេះក្ដី អ្នកនាំពាក្យបក្សកាន់អំណាចយល់ថា ការតវ៉ារបស់ពលករខ្មែរ ឬពលរដ្ឋខ្មែរនៅក្រៅប្រទេសមិនមានឥទ្ធិពលលើរដ្ឋាភិបាលប្រទេស ជប៉ុននោះទេ។
លោក សុខ ឥសាន្ត រំពឹងថា ជប៉ុនមិនអាចដកចេញឆន្ទៈដែលជួយប្រទេសកម្ពុជានោះទេ។ តែបែបនេះក្ដី ក្រុមបាតុករដែលគាំទ្របក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលរំលាយពាក់ព័ន្ធមេបក្សខ្លួនត្រូវបានចោទថាក្បត់ជាតិបានសន្យាថាពួកគេនឹងបន្តធ្វើការតវ៉ាទៀត ចាប់ពីដើម ខែកក្កដា រហូតថ្ងៃបោះឆ្នោត ដែលធ្វើយ៉ាងណាអោយសហគមន៍អន្តរជាតិមិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា។ តែសម្រាប់បក្សកាន់អំណាចវិញបានប្រកាសថា គេមិនបារម្ភឡើយទោះជាប្រទេសមួយចំនួនមិនអោយតម្លៃការបោះឆ្នោតក៏ដោយ៕