ភ្នំពេញ៖ ដើម្បីរួមគ្នាផ្សព្វផ្សាយនិងចូលរួមទប់ស្កាត់ការកើតមានឡើងនៃការបម្រែបម្រួលអាកាសធាតុវិទ្យាស្ថានសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានផ្ដល់អាហារូបករណ៍ស្ដីពី «ការរាយការណ៍ព័ត៌មានអំពីបម្រែបម្រួលអាកាសធាតុក្នុងយុគសម័យប្រព័ន្ធផ្សព្វផ្សាយទំនើប»ដល់អ្នកសារព័ត៌មានចំនួន ១២ កន្លែង។ នេះបើបើតាម លោក សុក សាយ មន្រ្ដីសម្របសម្រួលក្នុងគម្រោងផ្ដល់អាហារូបកណ៍CCIក្នុងវគ្គបណ្ដុះបណ្ដាល កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៨។
ក្នុងវគ្គបណ្ដុះបណ្ដាលនេះ លោក សុក សាយ មានប្រសាសន៍អោយដឹងបន្ថែមថា ការផ្ដល់អាហារូបករណ៍នេះ គឺ ផ្ដល់ដោយវិទ្យាស្ថានសារគមនាគមន៍កម្ពុជា និងមានការសហការណ៍ពីវិទ្យាស្ថានសារព័ត៌មានភូមា (MJI) និងមានការគាំទ្រពីទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិ ប្រទេសស៊ុយអែត (SIDA) តាមរយៈវិទ្យាស្ថានប្រព័ន្ធផ្សព្វផ្សាយ Fojo។
ការលើកឡើងេរបស់ លោក សុក សាយ៖
តាម លោក សុក សាយ ការផ្ដល់អាហាររូបករណ៍ពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុនេះ គឺជាលើកដំបូងដែលCCI បើកវគ្គបណ្ដុះបណ្ដាលដល់អ្នកសារព័ត៌មានកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៤។
លោក បញ្ជាក់បន្ថែមថា ប្រធានបទនៅពេលនេះនឹងជួយពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មានអាជីពស្ដីពីការបង្កើតព័ត៌មានអំពីការបម្រែបម្រួលអាកាសធាតុ និងជំរុញឲ្យមានការផ្សព្វផ្សាយព័ត៌មាន ស្តីពីការបម្រែបម្រួលអាកាសធាតុ ឲ្យកាន់តែមានភាពទូលំទូលាយ និងសុក្រឹត។
គួរបញ្ជាក់ដែរថា វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ៦ថ្ងៃ គឺ ចាប់ពីថ្ងៃទី ២២ មិថុនា ឆ្នាំ ២០១៨ នៅវិទ្យាស្ថានសារគមនាគមន៍កម្ពុជានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ដោយឡែកការសិក្សានេះ មានពីរដំណាកាល ដំណាក់កាលទី ១ សិក្ខាកាមទាំងអស់និងទទួលបានការសិក្សាជំនាញសរសេរអត្តបទអំពីបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ ពីថ្ងៃទី ២២ ដល់ ថ្ងៃទី២៤មិថុនា និងពីថ្ងៃទី២៩ មិថុនា ដល់ ១ កក្កដា ឆ្នាំ២០១៨។
ដំណាក់កាលទី២ សិក្ខាកាមនីមួយៗនឹងចុះអនុវត្តជាក់ស្ដែងដើម្បីសរសេរអត្តបទជាផ្លូវការ ពីថ្ងៃទី ២ ខែកក្ដដា ដល់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១៨៕