ភ្នំពេញ៖ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តវាយប្រហារដ្ឋាភិបាលមេរិកចំពោះសំណើកម្ពុជាសុំឲ្យអាមេរិកបង្វិលបំណុលដែលលោក លន់ ណល់ ខ្ចី ទៅជាជំនួយផ្នែកមនុស្សធម៌ តែអាមេរិកច្រានចោល។ ការវាយប្រហារនេះ ធ្វើឡើងចំពេលក្រសួងរតនាគារអាមេរិកសម្រេចបង្កកទ្រព្យសម្បត្តិអគ្គមេបញ្ជាការកងអង្គរក្សរបស់សម្តេច គឺលោកឧត្តមសេនីយ ហ៊ីង ប៊ុន ហៀង។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន វាយប្រហារអាមេរិជាថ្មីចំពោះកម្ពុជាជំពាក់បំណុលអាមេរិក នៅក្នុងរបបសាធារណៈរដ្ឋខ្មែរនៅចន្លោះឆ្នាំ ១៩៧០ ដល់ ១៩៧៥ ដែលលោកសេនាប្រមុខលន់ ណល់ ខ្ចីអាមេរកជាង ២០០ លានដុល្លារ ហើយបំណុលនេះបន្តកើនឡើងជាង ៥០០ លានដុល្លារដោយសារការប្រាក់ បើគិតត្រឹមឆ្នាំ ២០១៦។
សម្តេច ហ៊ុន សែន ថ្លែងដូចនេះ ធ្វើនៅក្នុងកម្មវិធីសម្ពោធកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ នៅថ្ងៃទី ២៥ ខែ មិថុនានេះ។
ការថ្លែងវាយប្រហារអាមេរិកធ្វើឡើង ក្រោយពីក្រសួងរតនាគារអាមេរិសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ លោកឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការកងអង្គរក្សរបស់សម្តេច ហ៊ុន សែន ដែលអាមេរិកចោទថា លោកឧត្តមសេនីយជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយ។
ប៉ុន្តែលោកឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ដែលមានដំណែងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទ បដិសេធថា គ្មានលុយតម្កល់នៅទឹកដីអាមេរិកទេ ហើយពន្យុះឱ្យអាមេរិករឹបអូសលុយទាំងនោះ បើអាមេរិករកឃើញ។
ក្នុងឱកាស នេះ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា សម្ដេចបានរំលឹករឿងនេះនៅពេលទៅចូលរួមកិច្ចប្រជុំអាស៊ានអាមេរិក។
សម្តេចថា កម្ពុជាបានលើកសំណើទៅអតីតប្រធានាធិបតីអាមេរិក លោកប៉ារាក់ អូបាម៉ា ឱ្យបង្វិលបំណុលកម្ពុជាជំពាក់កាលពីទស្សវត្សឆ្នាំ១៩៧០-៧៥ ដែលលោកសេនាប្រមុខលន់ ណល់ ខ្ចី អាមេរិក ជាជំនួយ មនុស្សធម៌។ ប៉ុន្តែ អាមេរិកបដិសេធសំណើរនេះ ដោយលើកឡើងថា ក្រសួងការបរទេស ពិបាកពន្យល់សភាអាមេរិក។
សម្តេច ហ៊ុន សែន ថ្លែងថា៖ «ក៏ប៉ុន្តែយើងបានស្នើសុំឱ្យគេដើម្បីបង្វែនូវប្រាក់យើងត្រូវសង់ មកជួយអភិវឌ្ឍន៍កម្ពុជា គេមិនបានពន្យល់បញ្ហានេះទេ គេលើកថា គេពិបាកក្នុងការពន្យល់ សភារបស់គេ តែអត់មិនបានខ្ញុំអរុណាខ្ញុំក៏បញ្ជាក់ថាទៅគេវិញខ្ញុំទេជាអ្នក ពិបាកពន្យល់សភា ព្រោះអ្នកឯងត្រូវយល់ថាព្រះមហាក្សត្របច្ចុប្បន្ននេះគឺជាព្រះរាជបុត្រព្រះមហាក្សត្រមុនដែលពួកអ្នកឯកបានធ្វើរដ្ឋប្រហារទម្លាក់អញ្ចឹងថាតើឱ្យខ្ញុំដោះស្រាយជាមួយព្រះរាជបុត្ររបស់ព្រះអង្គយ៉ាងម្ត៉េច»។
សម្តេច ហ៊ុន សែន ថ្លែងបន្តថា រហូតមកដល់ពេលនេះ អាមេរិកបង្ខំឱ្យកម្ពុជាសង់បំណុល រួម ទាំងគិតទាំងការប្រាក់ តែសម្តេចថាគិតអ្វីគិតទៅ។ សម្តេច ហ៊ុន សែន ចាត់ទុកបំណុល ទាំងនោះគឺជាបំណុលកង្វក់ ព្រោះបំណុលនេះជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារទម្លាក់សម្តេច នរោឧត្តមសីហនុ។
សម្តេច ហ៊ុន សែន ថ្លែងថា៖ «ជាបំណុលគឺថាចាប់ពីរដ្ឋប្រហារអាមេរិកគាំទ្រ ទម្លាក់សម្តេច នរោត្តមសីហនុ ឥឡូវព្រះរាជបុត្ររបស់ព្រះអង្គកំពុងតែសោយរាជ្យ បំណុលដែល លន់ ណល់ ខ្ចីអាមេរិកយកទៅប្រើលើអ្វី ឥឡូវមាននៅសល់ មិនសល់អ្វី អាចចាត់ទុកថា ជា បំណុល កង្វក់ បំផុត។ ខ្ញុំប្រើពាក្យនៅពេលប្រជុំអាស៊ានអាមេរិក ប្រើពាក្យជាមួយលោក ឌូណល់ ត្រាំថា គឺបំណុលនឹងប្រៀបដូចយកញញួរមកវៃខ្ញុំហើយ ឱ្យខ្ញុំសងថ្លៃញញួរទៀត។»
គិតត្រឹមឆ្នាំ ២០១៦ ប្រទេសកម្ពុជាជំពាក់បំណុលអាមេរិកប្រមាណ ៥០៥ លាន ដុល្លារអាមេរិក ដែលគិតចូលទាំងការសម្បទាន ៣ ភាគរយ ដោយអត្រាទាបជាងអត្រាប្រាក់ក្នុងទីផ្សារ។
តាមរបាយការណ៍របស់វិទ្យុសំឡេង អាមេរិក ជាខេមរៈភាសា កម្ពុជាបានខ្ចីលុយអាមេរិកចំនួន ២៧៨ លានដុល្លារ ក្នុងរបបសាធារណរដ្ឋខ្មែរចន្លោះឆ្នាំ ១៩៧០ ដល់ ១៩៧៥ ដែលលោក លន់ ណល់ បានខ្ចី ហើយប្រាក់កម្ចីមានការកើនឡើងដោយសារអត្រាការប្រាក់៕