en     km
en     km

កម្មករ​ ២៥​នាក់​បាន​សន្លប់​ជា​បន្ដបន្ទាប់​ក្នុង​រោងចក្រ​មួយ​នា​ខេត្ដកណ្ដាល​

Share

​ភ្នំពេញ​ ៖​ យ៉ាងតិច​មាន​កម្មករ​ កម្មការិនី​ ចំនួន​ ២៥​នាក់​បាន​សន្លប់​ជា​បន្ដបន្ទាប់​ បណ្ដាល​មក​ពី​ការ​ភិតភ័យ​ ខណៈ​រោងចក្រ​បាន​ដាច់​ភ្លើង​ និង​មាន​សំ​ឡង​ប្រកាស​អាសន្ន​។​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ពី​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ដែល​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី​២៣​ ខែមិថុនា​នេះ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​រោងចក្រ​ News​ Focus​ Apparel​ (Cambodia)​ Co.,Ltd​ ស្ថិត​ក្នុងស្រុក​អង្គស្នួល​ ខេត្ដកណ្ដាល​ នៅ​ម៉ោង​ជិត​ ៩​ ព្រឹក​។​ រោងចក្រ​នេះ​មាន​កម្មករ​ សរុប​ចំនួន​ ៦០០​នាក់​។​ តាម​ការ​បញ្ជាក់​របស់​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​បញ្ជាក់​ថា​ មូលហេតុ​ដែល​នាំ​ឲ្យ​កម្មករ​ កម្មការិនី​ ដួល​សន្លប់​នេះ​ ដោយសារ​តែ​រោងចក្រ​ដាច់​ចរន្ដអគ្គិសនី​ ហើយ​រោងចក្រ​នោះ​បាន​បញ្ឆេះ​ម៉ាស៊ីន​ ក៏​ប៉ុន្ដែ​ម៉ាស៊ីនភ្លើង​ មិន​អាច​ផ្ដល់​ថាមពល​គ្រប់គ្រាន់​ក៏​បណ្ដាល​អំ​ពូ​ល​ដាច់​ និង​មាន​សំឡេង​សា​រ៉ែ​ន​ប្រកាស​អាសន្ន​រោទ៍​ ទើប​បណ្ដាល​ឲ្យ​កម្មករ​ ភ័យ​ស្លន់ស្លោ​ដួល​សន្លប់​បន្ដបន្ទាប់​គ្នា​ដូច្នេះ​។​

​ក្រោយ​មាន​ហេតុការណ៍​នេះ​ មន្ដ្រី​ ប​.​ស​.​ស​ និង​មន្ដ្រី​របស់​ក្រសួង​ការងារ​ រួម​ជាមួយ​អាជ្ញាធរ​បាន​បញ្ជូន​ពួក​គេ​ទៅ​កាន់​
​មន្ទីរពេទ្យ​។​ ជាមួយ​គ្នា​នេះ​ ខាង​ភាគី​រោងចក្រ​បាន​សម្រេច​អនុញ្ញាត​ឲ្យ​កម្មករ​ឈប់​សម្រាក​ចំនួន​ ០១​ថ្ងៃ​៕

Share

ព័ត៌មានទាក់ទង

Image