ភ្នំពេញ៖ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) មានសមាជិក ៤៧ ប្រទេសបានបន្តសម្តែងការព្រួយបារម្ភអំពីស្ថានភាពបរិយាកាសនៃដំណើរការបោះឆ្នោតនៅខែក្រោយនេះ ដែលអង្គការនេះថា មិនមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ ព្រោះពុំមានវត្តមានគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោតនេះ។ ជុំវិញបញ្ហានេះ តំណាងកម្ពុជានៅអង្គការសហប្រជាជាតិ(UN)ចាត់ទុកការទាមទាររបស់សហគមន៍អន្តរជាតិទាំងនេះថា ជាការជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជា។
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) មានសមាជិក ៤៧ ប្រទេសបានបន្តសម្តែងការព្រួយបារម្ភអំពីស្ថានភាពបរិយាកាសនៃដំណើរការបោះឆ្នោតនៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នំា ២០១៨។Photo Credited: Taken from Internet
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិចេញផ្សាយនៅថ្ងៃទី ១៩ ខែ មិថុនានេះ គឺជាលើកទីពីរ បន្ទាប់ពីប្រទេស ៤៥ នៃសមាជិករបស់ស្ថាប័ននេះ ទាមទារអោយកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ដោយចាត់ទុកផ្លូវដើររបស់កម្ពុជាកំពុងដើរលើផ្លូវគ្រោះថ្នាក់។
សេចក្ដីថ្លែងការណ៍លើកទីពីរនេះមានខ្លឹមដើមដូចនេះ៖ «យើងមានការព្រួយបារម្ភរជាខ្លាំងអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលនៅបន្តរធ្លាក់ចុះក្នុងស្ថានភាពអាក្រក់ឡើងៗ ចាប់តាំងពីសម័យប្រជុំលើកដំបូង។ ដោយសាររឿងនេះយើងមិនយល់ឃើញថា បរិយាកាសមិនការបោះឆ្នោតមិនប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវនោះទេ ការបោះឆ្នោតដែលគ្មានវត្តមានគណបក្សប្រឆាំងដ៏ធំមួយត្រូវបានមើលឃើញថា គឺការបោះឆ្នោតនេះមិនទទួលបានការធានាអំពីសេរីភាពនៃការសម្តែងមតិនិង មិនឆ្លើយតបនឹងឆន្ទៈអ្នកបោះឆ្នោត។ ជាការកត់សំគាល់គឺកម្ពុជាកំពុងលដើរលើផ្លូវមួយគំរាមគំហែង ការអភិវឌ្ឍ និង រីកចំរើនប្រជាធិបតេយ្យបន្ទាប់ពីកិច្ចព្រមព្រៀងក្រុងប៉ារីស ១៩៩១ »។
សេចក្ដីថ្លែងការណ៍របស់ស្ថាប័នមួយរបស់អង្គការសហប្រជាជាតិ ដែលមានស្នាក់ការកណ្ដាល នៅទីក្រុងហ្សេណែវប្រទេស មានសមាជិក ៤៧ ប្រទេស ក៏បានរំលឹកពីប្រើប្រាស់ វិធានការមួយចំនួន ធ្វើអោយប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ពលរដ្ឋដែលត្រូវបានធានាដោយច្បាប់អន្តរជាតិខណៈប្រទេសនេះប្រើប្រាស់ប្រព័ន្ធតុលាការវាយបំបាក់ក្រុមប្រឆាំង ។
ដោយហេតុនេះ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងអតីតប្រធានគណបក្សប្រឆាំង លោក កឹម សុខា និងអ្នកទោសនយោបាយទាំងអស់ដោយគ្មានលក្ខខ័ណ ហើយស្ដារគណបក្សសង្គ្រោះជាតិត្រូបានវរំលាយដោយតុលាការកំពូល រស់ឡើងវិញ អនុញ្ញាឲ្យអតីតអ្នកតំណាងរាស្ត្រ ១១៨ រូបមានសិទ្ធិធ្វើនយោបាយជាធម្មតា។
តែបែបនេះក្ដី តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ បានបកស្រាយ ចំពោះការឃុំខ្លួនអតីតប្រធានគណបក្សប្រឆាំង និងអ្នកនយោបាយឃុំខ្លួនដែលចោទថាជារឿងអយុត្តិធម៌ គឺជាការទទួលបានព័ត៌មានតែម្ខាង និងមិនផ្អែកលើព័ត៌មានពីរដ្ឋាភិបាល។ លោកថា ការឃុំខ្លួនអ្នកទាំងនោះដោយសារពួកគេបានប្រព្រឹត្តិល្មើសច្បាប់ ហើយរដ្ឋាភិបាលមិនអាចលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់តុលាការ។
លោក ណី សំអុល ឯកអគ្គរាជទូតតំណាងកម្ពុជាបាន ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍នេះថាជារបៀបវារៈលាក់បាំង ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ច។
ក្នុងសេចក្តីថ្លែងការណ៍នេះ លោក ណី សំអុល ចោទសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សថាបានបន្ថោកតម្លែរបស់កម្ពុជា និងយកក្រុមប្រឹក្សាសិទ្ធិមនុស្សជាឧបករណ៍នយោបាយ ដើម្បីជ្រៀតជ្រែកកិច្ចការបោះឆ្នោយនៅកម្ពុជា។ លោក ណី សំអុល ច្រាលចោលសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលចោទថា រាជរដ្ឋាភិបាលកម្ពុជារឹតត្បឹតសេរីភាពប្រព័ន្ធផ្សព្វផ្សាយ។
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិរូបនេះពន្យល់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែក្រោយនេះ ស្ទើរតែមានលក្ខណៈស្រដៀងគ្នានៅនឹងការបោះឆ្នោតឆ្នាំ ១៩៩៣ ដែលរៀបចំដោយអ៊ុនតាក់ ព្រោះគណបក្សនយោបាយ ២០ ចូលរួមការបោះឆ្នោតដូចគ្នា តែបែជាមានការបកស្រាយពីផ្ទុយគ្នាទៅវិញ។
សេចក្ដីថ្លែងការណ៍លោកណីសំអុលមានខ្លឹមដូច នេះ៖ «នៅក្នុងការបោះឆ្នោតឆ្នាំ ១៩៩៣ មានការចូលរួមគណបក្សនយោបាយចំនួន ២០ គឺដូចគ្នាទៅនឹងចំនួនដែលនឹងចូលរួមការបោះឆ្នោតនៅខែក្រោយនេះ ហើយគណបក្សភាគច្រើនកាលនោះគឺជា បក្សតូចៗ និងទើបង្កើតថ្មី ហើយក៏មានគណបក្សមួយពុំបានចូលរួមការបោះឆ្នោត ប៉ុន្តែនៅពេលនោះសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិបានទទួលស្គាល់ដោយពេញចិត្តចំពោះលទ្ធផលថា ត្រឹមត្រូវ និងយុត្តិធម៌។ជាអកុសល ការបកស្រាយត្រូវធ្វើឡើងផ្ទុយគ្នា នៅពេលនិយាយដល់ការបោះឆ្នោតនៅខែក្រោយ បើទោះបីការបោះឆ្នោតនេះវាស្ទើរតែទាំងស្រុងទៅនឹងការបោះឆ្នោតឆ្នាំ ១៩៩៣»។
តែនៅពេលជាមួយគ្នានេះ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានទាមទារឲ្យបញ្ចប់ធ្វើទុក្ខបុកម្នេញក្រុមគណបក្សប្រឆាំង អ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិល ហើយត្រូវបង្កបរិយាកាសដល់សេរីបញ្ចេញមតិ និងឯករាជ្យភាពដល់ប្រព័ន្ធផ្សាយទាំងអស់។
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិទទូចដល់សហគមអន្តរជាតិបន្តយកចិត្តទុកដាក់ឃ្លាំមើលស្ថានភាពនៅកម្ពុជា ជាពិសេសនៅអំឡុងពេល មុនពេល ក្រោយពេលដំណើរការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រនៅថ្ងៃទី ២៩ ខែ កក្កដា ខាងមុខនេះ ហើយធ្វើរបាយការណ៍ឲ្យក្រុមប្រឹក្សានៅក្នុងកិច្ចប្រជុំលើកក្រោយទៀត។
ក្រុមអង្គការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នឹពិចារណឡើងវិញ ប្រសិនបើស្ថានភាពសិទ្ធិមនុស្សមិនមានភាពល្អប្រសើរ៕