en     km
en     km

ពលករ​ខ្មែរ​ជាង​ ១​ លាន​នាក់​ទទួល​បាន​ភាព​ស្របច្បាប់​ធ្វើការ​នៅ​ថៃ​

Share

ភ្នំពេញ​៖​ រាជរដ្ឋាភិបាល​កម្ពុជា​ និង​រាជរដ្ឋាភិបាល​ថៃ​បាន​ផ្តល់​ភាព​ស្របច្បាប់​ដល់​ពលករ​ខ្មែរ​ជាង​ ១​ លាន​នាក់​ ក្ន​ង​រយៈពេល​ជាង​ ២​ ខែ​នេះ​។​ ក្រសួង​ការងារ​កម្ពុជា​សន្យា ​បញ្ជាក់អត្តសញ្ញាណ​ដល់​ ពលករ​ខ្មែរ​ឲ្យ​អស់​ មុន​ផុត​សុពលភាព​នៃ​យុទ្ធនាការ​បោសសម្អាត​ពលករ​ខុសច្បាប់​របស់​អាជ្ញាធរ​ថៃ​ នៅ​ដើមខែ​ កក្កដា​ ខាង​មុខ​នេះ​។​

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារកម្ពុជាសំណេះសំណាលជាមួយពលករខែ្មរធ្វើការនៅថៃ។ Facebook ‘s Ith Samheng

​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​ ១៨​ មិថុនា​ ឲ្យ​ដឹង​ថា​ កម្ពុជា​-​ថៃ​ រួម​គ្នា​ផ្តល់​ភាព​ស្របច្បាប់​ដល់​ពលករ​ខ្មែរ​កំពុង​ស្នាក់​នៅ​ និង​បម្រើ​ ការងារ​នៅ​ថៃ​មាន​ចំនួន​ ១​លាន​ ៧​ ម៉ឺន​នាក់​ បើ​គិត​ត្រឹម​ថ្ងៃ​ ចន្ទ​ ម្សិលមិញ​។​

​ក្នុង​ចំណោម​នោះ​ អាជ្ញាធរ​ថៃ​បាន​ បញ្ជាក់​អត្តសញ្ញាណ​ថ្មី​ដល់​ពលករ​ខ្មែរ​ ដែល​មាន​ ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូ​ ឬ​ប័ណ្ណ​មិនមែន​សញ្ជាតិ​ថៃ​ ដើម្បី​ស្នើ​សុំ​ជា​ពលករ​ស្របច្បាប់​មាន​ ចំនួន​ ៤២​ ម៉ឺន​នាក់​ ហើយ​ភាគី​ទាំង​ពីរ​ជួ​យម​ស្រួល​ឯកសារ​ និង​ផ្តល់​ភាព​ស្របច្បាប់​ដល់​ពលករ​ខ្មែរក្រោម​កិច្ចព្រមព្រៀង​មាន​ចំនួន​ ៦៥​ ម៉ឺន​ នាក់​។​

​ជាមួយ​គ្នា​នេះ​ ក្រសួង​ការងារ​កម្ពុជា​ប្តេជ្ញា​នឹង​ផ្តល់​ភាព​ស្របច្បាប់​ដល់​ពលករ​ខ្មែរ​ដែល​សេសសល់​ប្រមាណ​ជា​ ១​ ម៉ឺន​នាក់​ទៀត​ ឲ្យ​បាន​មុន​ការ​កំណត់​នៃ​យុទ្ធនាការ​បោសសម្អាត​ពលករ​ខុសច្បាប់​នៅ​ថ្ងៃ​ទី​ ៣០​ ខែ​ មិថុនា​ ខាង​មុខ​នេះ​ ដោយ​គ្មាន​ការ​ពន្យា​ពេល​ទេ​។​

​ចំណែក​គណៈកម្មាធិការ​ផ្តល់​ភាព​ស្របច្បាប់​ខ្មែរ​នឹង​បញ្ចប់​យុទ្ធនាការ​ផ្តល់​ភាព​ស្របច្បាប់​ដល់​ពលករ​ខ្មែរ​ចាប់ពី​ថ្ងៃ​ទី​ ១​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៨​ ខាង​មុខ​នេះ​។​

តែ​បែប​នេះ​ក្តី​ ក្រោយ​ពេល​ផុត​សុពលភាព​នេះ​ ពលករ​ខ្មែរ​ដែល​មិន​ទាន់​មាន​ឯកសារ​ អាជ្ញាធរ​ថៃ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​មក​កម្ពុជា​ធ្វើ​ឯកសារ​ស្របច្បាប់​ ដើម្បី​ត្រឡប់​ទៅ​ធ្វើ​ការងារ​នៅ​ថៃ​វិញ​ ហើយ​ភាគី​ថៃ​សន្យា​ជួយ​សម្រួល​ដល់​ពលករ​ខ្មែរ​ដែល​បាត់​ឯកសារ​ ឬ​ពុំ​ទាន់​មា​នេ​ក​សារ​ក្នុង​ការ​ចេញ​លិខិតបើកផ្លូវ​ឲ្យ​ត្រឡប់​កម្ពុជា​វិញ​៕

Share

ព័ត៌មានទាក់ទង

Image