en     km
en     km

​បុរស​ម្នាក់​ទៀត​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ក្រោម​បទ​ចោទ​«​ប្រមាថ​ព្រះមហាក្សត្រ​»

Share

ភ្នំពេញ​៖​ សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់​ទៀត​ក្រោម​បទ​ចោទ​«​ប្រមាថ​ព្រះ​មហា​»​នៅ​លើ​បណ្តាញ​សង្គម​។​

                                                                                                       ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី 

​លោក​ ពេជ្រ​ វិជ្ជាធរ​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​បញ្ជូន​ជនសង្ស័យ​ទៅ​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​សរ​«​ក្រោម​បទ​ចោទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​ និង​គំរាមកំហែង​ថា​នឹង​សម្លាប់​»​ តាម​មាត្រា​ ៤៣៧​ ស្ទួន​ នៃ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​ និង​មាត្រា​ ២៣៣​ នៃ​ក្រមព្រហ្មទណ្ឌ​។​

​យោង​តាម​ដីកា​បង្កា​ប់​ឲ្យ​ឃុំខ្លួន​បង្ហោះ​ចែកចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​ ចន្ទ​ ទី​ ១៨​ ខែ​ មិថុនា​ បញ្ជាក់​ថា​ ជនសង្ស័យ​ឈ្មោះ​ អៀង​ ជលសា​ អាយុ​ ២៦​ ឆ្នាំ​ ប្រកប​របរ​អ្នកលក់​កោះមាន់​ រស់នៅ​ក្នុង​សង្កាត់​បឹង​កេងកង​ទី​២​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​ អាជ្ញាធរមានសមត្ថកិច្ចរបស់នាយកដ្ឋានប្រឆំាងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ចាប់ខ្លួនជនសង្ស័យនៅថ្ងៃទី ១៥ មិថុនា។

បើតាមគណនីហ្វេសប៊ុករបស់ជនសង្ស័យ ឈ្មោះ អៀង ជលសា បានបង្ហោះសារនៅយបថ្ងៃទី ១៣ មិថុនា ដែលមានរូបថតព្រះមហាក្សត្រ រូបក្រដាសប្រាក់ ៥០០ រៀល និង ដបទឹកសុទ្ធដោយមានទុយោ ទនងជាឧបករណ៍ជក់គ្រឿងញើន ហើយបានសរសេរសារគំរាមធ្វើឃាតអង្គព្រះមហាក្សត្រថែមទៀត។
​​
​ចាប់​តាំ​ង​ពី​ច្បាប់​ថ្មី​នេះ​ ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​កាលពី​ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៨​ នេះ​ជា​ករណី​ ទី​ ៣​ ហើយ​ ដែល​តុលាការ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ក្រោម​បទ​ចោទ​«​ព្រះមហាក្សត្រ​»​។​


​កាលពី​អំឡុង​ខែ​ ឧសភា​ ឆ្នាំ​ ២០១៨​ សាលាដំបូង​ខេត្តសៀមរាប​ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ជាងកាត់សក់​ម្នាក់​ឈ្មោះ​ បាន​ សម្ភីរ​ វ័យ​ ៧០​ ឆ្នាំ​ និង​ម្នាក់​ទៀត​ នាយក​សាលា​បឋម​សិក្សា​ ហើយ​ជា​គ្រូបង្រៀន​ ស្ថិត​នៅ​ក្រុង​ស្ទឹង​សែន​ ខេត្តកំពង់ធំ​ ក៏​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ ក្រោយ​ពី​គ្រូបង្រៀន​ឈ្មោះ​ ឃាង​ ណា​វី​ វ័យ​ ៥០​ រូប​នេះ​ ខំ​មិន​ (comment)​ ដែល​មា​ន​ខ្លឹមសារ​ប្រមាថ​ព្រះមហាក្សត្រ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

​ក្នុង​មាត្រា​ ៤៣៧​ ស្ទួន​ នៃ​ក្រុម​ព្រហ្មទណ្ឌ​ស្តី​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​ ជនជាប់ចោទ​អាច​នឹង​ប្រឈម​ជាប់​ពន្ធនាគារ​ពី​ ១​ ឆ្នាំ​ ទៅ​ ៥​ ឆ្នាំ​ ហើយ​ពិន័យ​ជា​ប្រាក់​ពី​ ២​ លាន​រៀល​ ដល់​ ១០​ លាន​ រៀល​។ ចំណែកបទចោទ«គំរាមថានឹងស្លាប់» មាត្រា ២៣៣​ នៃ​ក្រមព្រហ្មទណ្ឌ អាចប្រឈមមុខជាប់ពន្ធនាគារពី ៦ ខែ ដល់​ ២ ឆ្នំា។

Share

ព័ត៌មានទាក់ទង

Image