en     km
en     km

ក្រសួង​ធនធានទឹក​ ៖​ សកម្មភាព​តាម​សមុទ្រ​គួរ​ផ្អាក​ក្នុង​ស​ប្ដា​ហ៍​នេះ​

Share

​ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក​ ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​សមុទ្រ​ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ ហើយ​សកម្មភាព​ផ្សេងៗ​នៅ​លើ​ផ្ទៃសមុទ្រ​ គួរ​ផ្អាក​ជា​បណ្ដោះអាសន្ន​ចាប់ពី​ថ្ងៃ​ទី​១៨​ ដល់​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ព្រោះ​កម្ពុជា​កំពុង​រង​ឥទ្ធិពល​ខ្យល់មូសុង​និរតី​ខ្លាំង​។​ នេះ​បើ​យោង​តាម​សេចក្ដីជូនដំណឹង​ ស្ដី​ពី​ការ​ព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក​ ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១៧​ ខែមិថុនា​។​

​សេចក្ដីជូនដំណឹង​នេះ​បាន​បញ្ជាក់​ថា​ កម្លាំង​ខ្យល់​មូសុង​នេះ​ នឹង​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​តំបន់​សមុទ្រ​ ដែល​វា​នឹង​បង្ក​ឲ្យ​ខេត្ដ​នៅ​ជាប់​និង​សមុទ្រ​ទាំងអស់​ មាន​ភ្លៀង​ធ្លាក់​ជា​បន្ដបន្ទាប់​ ក្នុង​បរិមាណ​ច្រើន​ និង​ជា​ពិសេស​ឥ​ទិ្ធ​ពល​របស់​ខ្យល់​មូល​សុង​នេះ​ ក៏​នឹង​បង្ក​ឲ្យ​មាន​ខ្យល់​បក់​បោក​ខ្លាំង​នៅ​លើ​ផ្ទៃសមុទ្រ​ បង្កើត​បានជា​រលក​ខ្ពស់ៗ​ផង​ដែរ​។​ ក្នុង​រយៈពេល​ ៧​ថ្ងៃនេះ​ ក្រសួង​ធនធានទឹក​ ស្នើ​ឲ្យ​ពលរដ្ឋ​ដែល​ត្រូវ​ចេញ​ទៅ​ប្រកប​របរ​នេសាទ​ និង​អ្នកដំណើរ​តាម​សមុទ្រ​ទាំងអស់​ គួរ​ផ្អាក​សកម្មភាព​ជា​បណ្ដោះអាសន្ន​។​

​បន្ថែម​ពីលើ​នេះ​ ក្រសួង​ធនធានទឹក​ក៏​បាន​បញ្ជាក់​ទៀត​ថា​ ក្រៅពី​ខេត្ដ​នៅ​ជាប់​សមុទ្រ​ បណ្ដា​រាជធានី​ ខេត្ដ​ ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​ ក៏​ទទួល​រង​ឥទ្ធិពល​ខ្យល់​មូល​សុង​នេះ​ផង​ដែរ​ ដែល​នឹង​នាំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ជា​បន្ដបន្ទាប់​ក្នុង​បរិមាណ​ ពី​មធ្យម​ទៅ​បង្គួរ​៕

Share

ព័ត៌មានទាក់ទង

Image