en     km
en     km

ជីវប្រវត្តិ​សង្ខេប​ អ្នក​ម្នាង​ អ៊ុ​ក​ ផល្លា​ ព្រះ​ជាយា​ សម្ដេចក្រុមព្រះ​

Share

​ភ្នំពេញ​ ៖​ អ្នក​ម្នាង​ អ៊ុ​ក​ ផល្លា​ កើត​នៅ​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​១៩៧៩​ ។​ គិត​មក​ដល់​ឆ្នាំ​នេះ​ អ្នក​ម្នាង​មាន​អាយុ​ ៣៩​ឆ្នាំ​។​ អ្នក​ម្នាង​ទទួលមរណភាព​ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ព្រឹក​ថ្ងៃ​ អាទិត្យ​ទី​១៧​ ខែមិថុនា​ នៅ​លើ​កំណាត់​ផ្លូវ​មួយ​ ក្នុងស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ ដែល​នៅ​ខណៈនោះ​ ទាំង​អ្នក​ម្នាង​ និង​សម្ដេចក្រុមព្រះ​ត្រូវ​ទៅ​កាន់​ទី​ក្រុងព្រះសីហនុ​ ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​អ្នកគាំទ្រ​ គណបក្ស​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច​។​

ព្រះឆាយាល័ក្ខព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងអ្នកម្នាង នរោត្តម ផល្លារណឫទ្ធ ។ អ្នក​ម្នាង​ទទួលមរណភាព​ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ព្រឹក​ថ្ងៃ​ អាទិត្យ​ទី​១៧​ ខែមិថុនា​ នៅ​លើ​កំណាត់​ផ្លូវ​មួយ​ ក្នុងស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ។

តាម​សេចក្ដីរាយការណ៍​ អ្នក​ម្នាង​បាន​ទទួលមរណភាព​ដោយ​ឧបទ្ទវ​ហេតុនេះ​នៅ​ម៉ោង​ ១២​ថ្ងៃត្រង់​ ហើយ​សាកសព​របស់​អ្នក​ម្នាង​ នឹង​តម្កល់​ធ្វើបុណ្យ​នៅ​ក្នុង​បរិវេណ​វត្ត​បទុម​វ​តី​។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​មន្ដ្រី​គណបក្ស​ហ្វ៊ុ​ន​ ស៊ី​ន​ប៉ិច​ដែល​ស្រង់​សម្ដី​ដោយសារ​ព​ត៌​មាន​ក្នុងស្រុក​មួយ​។​

​ជីវប្រវត្តិ​ អ្នក​ម្នាង​ គឺជា​អតីត​តំណាង​អប្សរា​របស់​ប្រទេស​កម្ពុជា​។​ អ្នក​ម្នាង​ អ៊ុ​ក​ ផល្លា​ បាន​ចូល​ហាត់រៀន​របាំ​បុរាណ​នៅ​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ​ នៅ​វ័យ​ ៩​ឆ្នាំ​ ហើយ​បាន​ចេញ​សម្តែង​លើក​ដំបូង​ជា​សាធារណៈ​ ពេល​ចម្រើន​វ័យ​បាន​ ១៣​ឆ្នាំ​។​ អ្នក​ម្នាង​បាន​បែកបាក់​ពី​អតីត​ស្វាមី​មុន​នឹង​រួមរស់​ជាមួយ​ នឹង​សម្តេចក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​។​ បច្ចុប្បន្ន​អ្នក​ម្នាង​មាន​បុត្រ​ ២​ ព្រះ​អង្គ​ ជាមួយ​សម្តេចក្រុមព្រះ​ គឺ​នរោត្តម​ រណ​វង្ស​ និង​ នរោត្តម​ សុធា​ឫទ្ធិ​។​ អ្នក​ម្នាង​ក៏​បាន​ឈរឈ្មោះ​ ជា​បេក្ខជន​តំណាងរាស្ត្រ​ពេញ​សិទ្ធ​ លំដាប់​លេខ​រៀង​ទី​១​ នៃ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ សម្រាប់​មណ្ឌល​ព្រៃវែង​ ក្នុង​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​ ៦​សម្រាប់​ចុងខែ​កក្កដា​ ឆ្នាំ​២០១៨​នេះ​។​

​តែ​សូម​ជម្រាប​ថា​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​តាំងពី​ព្រឹក​មិ​ញ​នេះ​ គឺ​សម្ដេចក្រុមព្រះ​ ដែល​យាង​ក្នុង​រថយន្ដ​តែ​មួយ​ជាមួយ​អ្នក​ម្នាង​ ក៏​របួស​ធ្ងន់ធ្ងរ​ដែរ​។​ ឥលូវ​នេះ​ ព្រះ​អង្គ​ត្រូវ​ដឹក​មក​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ​។​ តែបើ​តាម​ព​ត៌​មាន​ខ្លះ​ថា​ ព្រះ​អង្គ​នឹង​ត្រូវ​យាង​ទៅ​ព្យាបាល​ជា​បន្ទាន់​ នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​។​ ចំពោះ​អ្នក​ម្នាង​ អ៊ុ​ក​ ផល្លា​ អ្នក​ម្នាង​ធ្លាប់​ជួប​ឧបទ្ទវហេតុ​ម្ដង​ហើយ​ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​នៅ​ឯ​ខេត្តកំពង់ចាម​៕

Share

ព័ត៌មានទាក់ទង

Image