កិច្ចប្រជុំកំពូលស្តីពីយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គលើកទី៨ និងកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-ភូមា-វៀតណាម (CLMV) លើកទី៩ នៅទីក្រុងបាងកក ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែមិថុនា ដែលក្នុងនោះតំណាងកម្ពុជា ដឹកនាំដោយសម្ដេចនាយករដ្ឋមន្ត្រី។
កិច្ចប្រជុំកំពូលស្តីពីយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គលើកទី៨ នៅឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ៖ «ឆ្ពោះទៅកាន់សហគមន៍មេគង្គ»។ កិច្ចប្រជុំកំពូលនេះ នឹងពិភាក្សាអំពីយុទ្ធសាស្ត្រពង្រឹងសមត្ថភាព ដើម្បីជំរុញនូវកំណើនសេដ្ឋកិច្ចឲ្យកាន់តែខ្លាំងក្លា នៅតាមបណ្តោយព្រំដែន ពង្រឹងសន្តិភាព ស្ថិរភាព និងសមាហរណកម្មអាស៊ានទាំងមូល។ ចំណែកកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀត ណាម(CLMV)លើកទី៩ វិញ នឹងផ្តោតលើការតភ្ជាប់ និងសមាហរណកម្មសេដ្ឋកិច្ចកាន់តែខ្លាំងក្លា។
សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ CLMV ក៏ជាវេទិកាសម្រាប់បណ្តាប្រទេស CLMV ច្របាច់បញ្ចូលគ្នានូវគោលជំហររបស់ខ្លួន រួមចំណែកការពារផលប្រយោជន៍ ក្នុងដំណើរការតភ្ជាប់សេដ្ឋកិច្ចអាស៊ានក៏ដូចជាតភ្ជាប់សេដ្ឋកិច្ចអាស៊ានជាមួយ និងដៃគូសេដ្ឋកិច្ចដទៃទៀត ដូចជា ចិន កូរ៉េខាងត្បូងជាដើម។
កិច្ចសហប្រតិបត្តិការរបស់បណ្តាប្រទេស CLMV មាន៦ វិស័យផ្សេងៗគ្នា ដូចជា៖ វិនិយោគ កសិកម្ម ឧស្សាហកម្ម និងថាមពល គមនាគមន៍ ទេសចរណ៍ និងអភិវឌ្ឈន៍គុណភាពធនធានមនុស្ស៕