មេបក្សប្រឆាំងល្បីល្បាញជាងគេនៃប្រទេសរុស្ស៊ី ដែលប្រធានាធិបតី ប្លាឌីមៀពូទីន ចាត់ទុកជាសត្រូវស្លាប់រស់របស់លោក ត្រូវបានដោះលែងអោយមានសេរីភាពនៅថ្ងៃព្រហស្បតិ៍ទី ១៤ មិថុនានេះ។
តាមទីភ្នាកងារសារព័ត៌មានAP លោក Alexei Navalny បានជាប់ឃុំរយៈពេល ៣០ថ្ងៃ ក្រោមបទចោទករណី ដឹកនាំធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលគ្មាន ការអនុញ្ញាតិ។ លោក បានដឹកនាំការតវ៉ាមួយប្រឆាំង លោកប្រធានាធិបតីពូទីន ខណៈ លោកពូទីន កំពុងស្បថចូលកាន់តំណែងជាប្រធានាធិបតីជាប់ឆ្នោតនៅក្នុងការបោះឆ្នោតខែមីនា ។
លោក Alexei Navalny ត្រូវបានពណ៌នាថា ជាសកម្មជនប្រឆាំងអំពើពុករលួយ ប្រឆាំងនឹងការគ្រប់គ្រងរបស់លោកពូទីន។
ការដោះលែងពីមេបក្សប្រឆាំងនេះ ចំពេលប្រទេសរុស្ស៊ី បើកព្រឹត្តិការណ៍អន្តរជាតិ នៃការប្រកួតបាល់ទាត់ពិភពលោកនៅថ្ងៃនេះ។
ទីភ្នាកងារសារព័ត៌មានAPរាយការណ៍ថា ប៉ូលិស នៅតែតាមឃ្លាំមើលNavalny ជាប់ជានិច្ចព្រោះខ្លាចលោកដឹកនាំការតវ៉ារំខាន់ដល់ ព្រឹត្តិការណ៍អន្តរជាតិនេះ៕