ភ្នំពេញ៖ ក្រសួងសុខាភិបាលអំពាវនាវដល់ប្រជាពលរដ្ឋលុបបំបាត់ជម្រកមូលខ្លា ដើម្បីការពារកុំឲ្យកើតជំងឺគ្រុនឈាម ស្របពេលដែលមានការកើនឡើងជំងឺគ្រុនឈាមនៅតាមបណ្តាខេត្តមួយចំនួន តែត្រូវបានទប់ស្កាត់ទាន់ពេលវេលា។
នៅក្នុងរដូវភ្លៀងធ្លាក់នឹងមានដក់ទឹកនៅក្នុងសំបកកំប៉ុង សំបងកងឡានចាស់ៗ ត្រឡោកដូង ទឹកថ្លុកនំាឲ្យមូសខ្លាពងកូនបង្កើតជាមូលខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ហើយប្រជាពលរដ្ឋត្រូវគេងក្នុងមុងជ្រលក់ថ្នំា ពាក់អាវវែងខោវែងដល់កូនចៅ និងកាប់ឆ្ការព្រៃនៅជុំវិញផ្ទះ ដើម្បីបំផ្លាញជម្រកមូល។នេះបើតាមអគ្គនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង។
ជំងឺគ្រុនឈាមមានរោគសញ្ញា គ្រុនក្តៅ ឈឺក្បាល ឈឺក្រោមរង្វង់ភ្នែក ឈឺពោះ និងកន្ទួលក្រហមលើស្បែក ឬហូរឈាម។ ប្រសិនបើសង្ស័យថាមានជំងឺគ្រុនឈាមប្រញាប់បញ្ជូនអ្នកជំងឺទៅមណ្ឌលសុខភាពជាបន្ទាន់ ហើយត្រូវទូរស័ព្ទទៅលេខ ១១៥ រាយការណ៍ទៅមន្រ្តីសុខាភិបាលបើមានការផ្ទុះជំងឺគ្រុនក្តៅខុសធម្មតាក្នុងភូមិ។
លោកវេជ្ជបណ្ឌិត លី សូវណ្ណ អ្នកនំាពាក្យក្រសួងសុខាភិបាល ឲ្យដឹងថា ជំងឺគ្រុនឈាមមានការកើនឡើងរាយប៉ាយនៅខេត្ត បន្ទាយមានជ័យ ឧត្តមានជ័យ កំពង់ឆ្នំាង និងខេត្តត្បូងឃ្មុំ រហូតមកដល់ពេលនេះអ្នកជំងឺទំាងនោះមានស្ថានភាពធូរស្រាល ហើយខ្លះព្យាបាលជាសះស្បើយអស់ហើយ។
លោកវេជ្ជបណ្ឌិត លី សូវណ្ណ៖ «ខែនេះតទៅជារដូវភ្លៀង ហើយជារៀងរាល់ឆ្នំាឲ្យដល់ខែនេះតែងតែមានករណីមូលខ្លាកើតឡើងច្រើនដូច្នេះធ្វើឲ្យករណីគ្រុនឈាមក៏កើនឡើងដែរ ហើយខេត្តដែលសង្កេតឃើញកើនឡើងមានខេត្តបន្ទាយមានជ័យ ឧត្តមមានជ័យ កំពង់ឆ្នំា ខេត្តត្បូងឃ្មុំ។ក្រោយការកើនឡើងនៅតំបន់ខ្លះនៅក្នុងខេត្តនីមួយៗនេះគឺមន្រ្តីជំនាញបាញ់ថ្នំាសម្លាប់មូស និងចុះដាក់ថ្នំាអាបែត ហើយចំនួនករណីនេះគឺបានថយចុះ ឬគ្មានទៅហើយនៅក្នុងស្រុកនោះ។»
ជាមួយគ្នាលោកវេជ្ជបណ្ឌិត លី សូវណ្ណ អំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នត្រូវនំាគ្នាលុបបំបាត់ជម្រកមូលខ្លា និងគេងក្នុងមុងជ្រក់ថ្នំា ដើម្បីការពារជំងឺគ្រុនឈាម។
លោកវេជ្ជបណ្ឌិត លី សូវណ្ណ៖ «ក្រសួងសុខាភិបាលសូមអំពាវនាវបងប្អូនទំាងអស់ឲ្យមានការប្រុងប្រយ័ត្ន ជាពិសេសត្រូវបំបាត់ឲ្យអស់កន្លែងដក់ទឹក កន្លែងដែលមានស្តុងអាងទឹក ឬមួយក៏ពាងទឹកត្រូវមានគំរប ដើម្បីកុំឲ្យមូសអាចមានឱកាសចូលទៅពងហើយបង្កើតដង្កូវទឹកទៅជាមូលខ្លា។ កន្លែងណាក៏ដោយឲ្យមានគ្រុនក្តៅច្រើន ឬមានករណីគ្រុនឈាមសូមរាយការណ៍បន្ទាន់ទៅមន្រ្តីនៅមណ្ឌលសុខាភាព ឬមន្ទីរពេទ្យបង្អែកដោយជិតបំផុត ឬទូរស័ព្ទមក ១១៥ ដោយឥតគិតថ្លៃពីគ្រប់ប្រព័ន្ធទំាំងអស់។»
បើតាមលោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្តនៃក្រសួងសុខាភិបាលបានបង្ហាញតួលេខអ្នកជំងឺគ្រុនឈាមក្នុងរយៈពេលជាង ៤ ខែ ដើមឆ្នំា ២០១៨នេះ មានចំនួន ១២០០ ករណី មានការកើនឡើងជាងពាក់កណ្តាល បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នំាមុន មានត្រឹម ៤៩៨ ករណី។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បន្ថែមថា កុមារកើតជំងឺគ្រុនឈាមមានអត្រាខ្ពស់ជាងមនុស្សពេញវ័យ និងមនុស្សចាស់។ លោកវេជ្ជបណ្ឌិតថា ជំងឺគ្រុនឈាមនឹងកើតមានក្នុងតំបន់អភិវឌ្ឍន៍ថ្មីនៅជាយក្រុង កន្លែងមានដក់ទឹក ឬការស្តុកទឹកទុកដោយគ្មានការប្រុងប្រយ័ត្នជាមូល ហេតុផ្តល់ទីជម្រកសម្រាប់មូលខ្លាជាភ្នាក់ងារចម្លងជំងឺនេះ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១៧របស់នាយដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងរកឃើញថា ជំងឺគ្រុនឈាមថយចុះចំនួន ១២០ ភាគរយ បើធៀបទៅនឹងឆ្នាំ ២០១៦។
ដើម្បីទប់ស្កាត់បង្ការជំងឺគ្រុនឈាមនៅឆ្នំា ២០១៨នេះ ក្រសួងសុខាភិបាលត្រៀមសេរ៉ូមប្រមាណ ៥ម៉ឺនប្លោក ថ្នំាអាបែត ចំនួន ៣៥០ តោន និង ថ្នំាបាញ់សម្លាប់មូសជាង ៦ពាន់លីត្រ ត្រូវបានបែងចែកទៅតាមមន្ទីររាជធានី ខេត្ត៕