ភ្នំពេញ៖ តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារ ចាប់ពីថ្ងៃទី១២ ខែមិថុនានេះ តទៅ គឺចុះថ្លៃតិចតូច។ ក្រសួងពាណិជ្ជកម្មកម្ពុជា បានកម្រិតឲ្យសា្ថនីយ៍ប្រេងឥន្ទនៈនានា នៅទូទាំងប្រទេសកម្ពុជា លក់ថ្លៃខ្ពស់បំផុតសម្រាប់ សាំងធម្មតាថ្លៃ ៤២០០រៀល និងប្រេងម៉ាស៊ូតតម្លៃ ៤០០០ រៀល ក្នុង ១លីត្រ។
នេះបើយោងតាមការជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។
ការកំណត់តម្លៃប្រេងឥន្ធនៈនេះ មានសុពលភាពចន្លោះពីថ្ងៃទី១២ ខែមិថុនា ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨។ ផ្អែកតាមការកំណត់តម្លៃ ដែលផ្សព្វផ្សាយដោយក្រសួងពាណិជ្ជកម្មនេះ ឃើញថា តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារកម្ពុជា ចុះថ្លៃប្រមាណ ១០០រៀល សម្រាប់សាំងធម្មតា និងប្រេងម៉ាស៊ូត នេះបើធៀបទៅនឹងការកំណត់ តម្លៃប្រេងឥន្ទនៈកាលពីដើមខែមិថុនា៕