en     km
en     km

ជំនួបត្រាំនិងគីមជុងអ៊ុនក្រោមស្នាមញញឹមជាប្រវត្តិសាស្ត្ររំពឹងថាឧបទ្វីបកូរ៉េចាប់មានសន្តិភាព(មានសំឡេង)

Share

ជំនួបកំពូលគីម ជុង អ៊ុន ដែលត្រូវបានពណ៌រនាថា ជាជំនួបប្រវត្តិសាស្រ្ត ដ៏កម្រ រវាងមេដឹកនាំ ទាំង ២ បានចាប់ផ្តើមហើយ នៅម៉ោង ៩ ព្រឹក នៅក្នុងប្រទេសសិង្ហបុរី ដែលជាដែនកោះ តូចមួយនៅតំបន់អាស៊ីអាគ្នេយ៍។

លោក សេរីវឌ្ឍនៈ ជូនសេចក្ដីប្រែសម្រួល ៖

 

ទិដ្ឋភាពនៃជំនួបដែលត្រូវបានផ្សាយបន្តផ្ទាល់ តាមបណ្តាញផ្សាយព័ត៌មានម៉ាឡេស៊ី The News Straits Times បានបង្ហាញពីរូបភាព មេដឹកនាំទាំង ២ មកជួបគ្នា​នៅសណ្ឋាគារដ៏ប្រណីតមួយ នៅកោះលំហែរកាយ Santosa ក្រោមការការពារសន្តិសុខយ៉ាងរឹងមាំ ប៉ុន្តែ ស្ថិតក្រោមការប្រមាញ់របស់អ្នកសារព័ត៌មានប្រហែលជា ៣ ពាន់នាក់។

ទិដ្ឋភាពនៃជំនួបបានបង្ហាញពីការដើរមកជួបគ្នា រវាងមេដឹកនាំ​ទាំង ២ នៅចំពោះ ទង់ជាតិ នៃប្រទេសទាំង ២ ដែលអ្នកសារព័ត៌មានផ្តិតយករូបភាពរាប់ពាន់សន្លឹក។
ក្រោយបន្តិច លោកត្រាំ បានចាប់ដៃរលាក់ជាមួយគីម ជុង អ៊ុន ពោរពេញដោយស្នាមញញឹមដាក់គ្នា ហើយដើរសំដៅទៅរកតុចរចា។

មេដឹកនាំទាំង ២ បានចាប់ផ្តើមសន្ទនាគ្នានូវអ្វីដែលគេមើលឃើញថា ​របៀបវារៈ គឺ ការរំលាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងដោយនាំមកនូវសន្តិភាពយូរអង្វែងសំរាប់ឧបទ្វីបកូរ៉េ ជាពិសេសរបបក្រុងព្យុងយ៉ាង។

សន្ទនាគ្នាដោយផ្ទាល់រវាងមេដឹកនាំទាំង ២ បាននាំទៅរកការអង្គុយឯតុវែងដើម្បីបើកកិច្ចចរចាជាផ្លូវការ។

ក្នុងនោះ លោក ត្រាំ រដ្ឋមន្រ្តីការបរទេសលោក Mike Pompeo  ទីប្រឹក្សាសន្តិសុខជាតិ និង អ្នកនាំពាក្យសេតវិមាន។ ចំណែកឯ ភាគីកូរ៉េខាងជើងបុគ្គលដែលលិចធ្លោរជាងគេ គឺ គីម ជុង អ៊ុន និងប្អូនស្រីបង្កើតរបស់លោក។

គណៈប្រតិភូ ទាំង ២ ប្រទេសបានព្យាយាម​ ដោះដូរពាក្យសម្តីគ្នា​ដោយភាពផ្អែមល្ហែម ហើយមានការកត់ត្រាទៀតផង។ លោក គីម ជុងអ៊ុន បានប្រាប់ទៅលោកត្រាំ ថា៖ ខ្ញុំមានឧបសគ្គច្រើនណាស់ មុននឹងបានមកជួបលោក​ ហើយជំនួបនេះ នាំឲ្យមានការជម្នះបាន នូវឧបសគ្គទាំងឡាយ។ ខ្ញុំរីករាយណាស់ដែលបានជួបលោកនៅទីនេះ ហើយសង្ឃឹមថា នឹងបន្តជួបគ្នាទៀតដោយមានទំនុកចិត្តទៅវិញទៅមក

 លោក គីម ជុង អ៊ុន ម្នាក់គត់ នៃគណបក្ស ពលករ កូរ៉េខាងជើងដែលបានមកជួបមេដឹកនាំសហរដ្ឋអាមេរិក។ លោក ជុង អ៊ុន បានធ្វើដំណើរតាមជើងយន្តហោះមួយ ដែលសារព័ត៌មាននានាចុះផ្សាយថា លោក ខ្ចីយន្តហោះពីប្រទេសចិនជិះ។

តែបែបនេះក្តី នរណាក៏ដឹងដែរថា មេដឹកនាំកូរ៉េខាងជើងបន្តបន្ទាប់គ្នាសុទ្ធតែជាកូនជឹងរបស់ក្រុងប៉េកាំង។

មុនមកជួបលោកត្រាំ​ លោក ជុង អ៊ុន ត្រូវ បានលោកប្រធានាធិបតី ស៊ី ជីង ភីង ហៅជួប ដែលគេគិតថា មេដឹកនាំប្រទេសចិន រូបនេះ គឺជាអ្នកត្រួសត្រាយផ្លូវមួយ ធ្វើឲ្យជំនួបនេះកើតឡើង។

អ្នកសង្កេតការណ៍មើលឃើញថា អ្វីដែលធ្វើលោក គីម ជុងអ៊ុន យលព្រមមកជួបលោកត្រាំ គឺដោយសារតែ ការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ពីសំណាក់សហគមន៍អន្តរជាតិ ទៅលើរបបក្រុងព្យុងយ៉ាង។

តែបែបនេះ ក្តី ជំនួបនេះកំពុងតែធ្វើឲ្យមានកិច្ចព្រមព្រៀងជាបណ្តើរៗ ហើយ។

លោកត្រាំ បានប្រាប់លោក គីម ជុងអ៊ុនវិញថា៖ «ខ្ញុំក៏សប្បាយចិត្តមកជួបអ្នកដែរ។ ទំនាក់ទំនង ដែលប្រឈមមុខនឹងគ្រោះថ្នាក់ពីមុនមក គឺពេលនេះ បានកាត់បន្ថយហើយ។ ខ្ញុំពិតជាមានអារម្មណ៍រំភើបក្រៃលែង ដែលកិច្ចពិភាក្សាររបស់យើងគឺអស្ចារ្យណាស់នៅថ្ងៃនេះ។ ខ្ញុំគិតថា ជំនួបរបស់យើងពិតជាជោគជ័យមែន។ នេះ ជាកិត្តិយសធំធេង ណាស់នៃជំនួបរបស់យើង»។

ខណៈជំនួបកំពុងប្រព្រឹត្តិទៅ មន្រ្តីនាំពាក្យសេតវិមាន អ្នកទាំង ២ ត្រូវទទួលទានអាហារជាមួយគ្នា ហើយពេលនោះ មានការសន្ទនាគ្នាបន្តទៀត។

លោកត្រាំ ត្រូវចាកចេញពីសិង្ហបុរី នៅរសៀល ថ្ងៃអង្គារិ៍នេះ ហើយ​លោក គីម ជុង អ៊ុន ក៏បែកពីលោក ត្រាំ វិញដែរ។ ជំនួបដែលនាំមកនូវអនុស្សាវរីយ៍ជាលើកដំបូងនេះ នឹងមានជំនួបបន្តបន្ទាប់ទៀត ហើយសន្តិភាពលើ ឧបទ្វីបកូរ៉េក៏ចាប់ផ្តើមមានដែរ។

កូរ៉េខាងជើង និងកូរ៉េខាងត្បូងដែលធ្លាប់ជាសត្រូវនឹងគ្នារយៈពេល ៦៥ ឆ្នាំ មកហើយ ក៏នឹងចាប់ផ្តើមក្លាយជាបងប្អូននឹងគ្នាឡើងវិញដែរ។ តែផ្ទុយទៅវិញ បើការប្រែប្រួលទៅរកចំណុចអវិជ្ជមានទៀតនោះ សម្រាប់ឧបទ្វីបកូរ៉េគឺគ្មានទេសន្តិភាព៕

Share

ព័ត៌មានទាក់ទង

Image