en     km
en     km

​លោក​​ ហ៊ុន ​សែន ​ចេញ​ផែនការ​៤​ចំណុច​លើ​កម្ពស់​សិទ្ធិ​អំណាច​ស្ដ្រី​ និង​ក្មេង​ស្រី​ នៅ​ទូ​ទាំង​ពិភពលោក​

Share

11លោកហ៊ុនសែនចេញផែនការ៤ចំណុចលើក1ម្ពស់សិទ្ធិអំណាចស្រ្ដី-និងក្មេងស្រី-នៅទូទាំងពិភពលោកថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​ នាទី​ក្រុង​ញូ​វ​យ៉​ក​ សហរដ្ឋអាមេរិក​ អំពី​ សមភាព​យេ​ន​ឌ័​រ​ និង​ការ​លើក កម្ពស់​ស្ត្រី​ ការ​ប្តេជ្ញា​ចិត្ត​ឆ្ពោះទៅ​រក​វិធានការ​ លោក​ នាយក​រដ្ឋមន្ដ្រី​ហ៊ុន​ សែន​ បាន​បង្ហាញ​ពី​ផែនការ​បន្ដ​របស់​ខ្លួន​ចំនួន​៤​ចំណុច​ ទៅ​កាន់​មេដឹកនាំ​ពិភព​ល​លោក​។​

​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន​ សែន​ ឲ្យ​ដឹង​ថា​ ការ​ដាក់​ចេញ​ផែនការ​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​ពិភពលោក​ នៅ​អង្គការសហប្រជាជាតិ​ ក្នុង​ទីក្រុង​ញូ​វ​យ៉​ក​សហរដ្ឋអាមេរិក​ នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី​២៧​ខែកក្កដា​ឆ្នាំ​២០១៥​ លើ​ប្រធានបទ​ស្តី​ពី​ «​សមភាព​យេ​ន​ឌ័​រ​ និង​ការ​លើក​ កម្ពស់​ស្ត្រី​ ការ​ប្តេជ្ញា​ចិត្ត​ឆ្ពោះ​ ទៅ​រក​វិធានការ​»​។​

​ផែនការ​បួន​ចំណុច​របស់​លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន​ សែន​ រួម​មាន​ ការ​បង្កើន​ការ​វិនិយោគ​ទៅ​លើ​សមភាព​យេ​ន​ឌ័​រ​ ការ​ធានា​នូវ​ការ​ការពារ​សិទ្ធិ​របស់​ស្ត្រី​ ព្រមទាំង​ការ​ចូលរួម​ពេញលេញ​ និង​ស្មើភាព​របស់​ស្ត្រី​នៅ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច ចិត្ត​នៅ​គ្រប់​កម្រិត​ ការ​ពង្រឹង​យន្តការ​គណនេយ្យ​ភាព​សម្រាប់​ សមភាព​ យ៉េន​ឌ័​រ​ និង​ការ​បន្ត​ លើកកម្ពស់​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​សេដ្ឋកិច្ច​ និង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ សម្រាប់​ស្ត្រី​។​

​លោក​ថា​ «​ឆ្នាំ​ ២០១៥​នេះ​ គឺជា​ឆ្នាំ​ប្រវត្តិសាស្ដ្រ​មួយ​ សម្រាប់​ព​ន្លឿ​ន​វឌ្ឍនភាព​ឆ្ពោះទៅ​រក​ សមភាព​យ៉េន​ឌ័​រ​ និង​ការ​លើកកម្ពស់​សិទ្ធិ​អំណាច​ស្ដ្រី​។​ ជា​ការ​ពិត​កិច្ចប្រជុំ​នេះ​នឹង​ក្លាយជា​ វេទិកា​ដ៏​សំខាន់​សម្រាប់​យើង​ទាំងអស់​គ្នា​ ក្នុង​ការ​បន្ដ​កិច្ច​ខិតខំ​ប្រឹងប្រែង​ និង​ប្ដេជ្ញា​ចិត្ត​បន្ថែម​ ទៀត​ដើម្បី​សម្រេច​នូវ​សមភាព​យ៉េន​ឌ័​រ​ និង​ធ្វើ​ឲ្យ​គោលដៅ​នេះ​ក្លាយ​ ជា​ការ​ពិត​សម្រាប់​ស្ដ្រី​ និង​ក្មេង​ស្រី​ទាំងអស់​ នៅ​ទូ​ទាំង​ពិភពលោក​»​។​លោកហ៊ុនសែនចេញផែនការ៤ចំណុចលើក22ម្ពស់សិទ្ធិអំណាចស្រ្ដី-និងក្មេងស្រី-នៅទូទាំងពិភពលោក

​ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ នេះ​ដែរ​ លោកស្រី​ រស់​ សុភាព​ នាយិការ​អង្គការ​យេ​ន​ឌ័​រ​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ស្ថានភាព​ស្ដ្រី​នៅ​កម្ពុជា​ មិន​ទាន់​មាន​ភាពល្អ​ប្រសើរ​នៅឡើយ​ទេ​ ដោយ​សារ​តែ​កន្លង​មក​ ករណី​ មួយ​ចំនួន​ទាក់ទង​ទៅ​នឹង​ការ​រំលោភ​បំពាន​ផ្លូវភេទ​ ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ និង​ការ​ជួញដូរ​លើ​ស្ដ្រី​ នៅ​មិន​ទាន់​បាន​ត្រូវ​ដោះស្រាយ​។​

​លោកស្រី​ ថា​ ​«​បើ​និយាយ​ពី​ស្ថានភាព​ស្ដ្រី​ ខ្ញុំ​ឃើញ​ថា​ ដូច​ជា​មិន​ទាន់​បាន​ល្អ​ប្រសើរ​ទេ​ ដោយសារ​យើង​នៅ​តែ​មើល​ឃើញ​​​ថា​មាន​ករី​ណ​រំលោភ​បំពាន​សេពសន្ថវៈ​ក៏​មាន​ ហើយ​អំពើ​ហិង្សា​ក៏​មាន​ ហើយ​ការ​ជួញដូរ​ក៏​មាន​បញ្ហា​ច្រើន​។​ ចឹ​ង​រឿង​ស្ដ្រី​ មិន​ទាន់​បាន​ ដោះស្រាយ​ទេ​បញ្ហា​ហ្នឹង​»​។​

​អ្នកស្រី​រស់​ សុភាព​ មាន​ប្រសាសន៍​បន្ដ​ថា​ ការ​លើក​ឡើង​របស់​ លោក​ នាយក​រដ្ឋ​ មន្ដ្រី​ គឺជា​ការ​ល្អ​ ប៉ុន្ដែ​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​។​ ព្រោះ​លោកស្រី​ថា​ កន្លង​មក​ គោលដៅ​អភិវឌ្ឍន៍​សហស​វត្សរ៍​ ដែល​បាន​អនុវត្ត​កន្លង​មក​នៅ​មិន​បាន​ទៅ​ដល់​គោលដៅ​ទេ​ ហើយ​បើ​ចង់​ឲ្យ​សម្រេច​ផែនការ​ព​ន្លឿ​ន​វឌ្ឍនភាព​ឆ្ពោះទៅ​រក​សមភាព​យ៉េន​ឌ័​រ​ និង​ការ​លើក​កម្ពស់​សិទ្ធិ​អំណាច​ស្ដ្រី​ បាន​ទៅ​ដល់​គោលដៅ​ ទាល់តែ​រាជរដ្ឋាភិបាល​យក​គោលដៅ​អភិវឌ្ឍន៍​សហស​វត្សរ៍​ ដែល​បាន​ធ្វើ​ពី​មុន​ យក​មក​អនុវត្ត​បន្ដ​ ហើយ​ជាមួយ​គ្នា​នេះ​ រាជរដ្ឋាភិបាល​ ត្រូវ​មាន​ឆន្ទៈ​ ចែករំលែក​ថវិកាជាតិ​ទៅ​ក្នុង​ការ​អភិវឌ្ឍន៍​ជាដើម​ ។​ លោកស្រី​បន្ថែម​ថា​ ម្យ៉ាងទៀត​រដ្ឋាភិបាល​ គួរតែ​បង្កើន​ល​កិច្ច​សហប្រតិបត្តិការ​ការងារ​ជាមួយ​ និង​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ឲ្យ​បាន​ល្អ​ផង​ដែរ​ ។​

​គូរ​បញ្ជាក់​ដែរ​ថា​ នៅ​ក្នុង​ការ​ថ្លែង​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ នៅ​អង្គការសហប្រជាជាតិ​នេះ​ លោកនាយក​រដ្ឋមន្ដ្រី​ ក៏​បាន​រំឭក​ថា​ កាលពី​ម្ភៃ​ឆ្នាំ​មុន​ គឺ​នៅ​ឆ្នាំ​១៩៩៥​ នៅ​ទីក្រុង​ប៉េ​កាំ​ង​ ក្នុង​សន្និសីទ​ពិភពលោក​លើក​ទី​បួន​ស្ដី​ពី​ស្ដ្រី​ កម្ពុជា​បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​បណ្ដា​ ប្រទេស​សមាជិក​នៃ​អង្គការសហប្រជាជាតិ​ ក្នុង​ការ​អនុវត្ត​គោ​លន​យោ​បា​រយ​ យុទ្ធសាស្ដ្រ​ កម្មវិធី​និង​ផែនការ​សកម្មភាព​នានា​ សំដៅលើ​កម្ពស់​សមភាព​យ៉េន​ឌ័​រ​ និង​សិទ្ធិ​អំណាច​ស្ដ្រី​ ហើយ​ក្នុង​នោះ​រដ្ឋាភិបាល​សម្រេច​បាន​នូវ​វឌ្ឍនភាព​ជា​ច្រើន​តាម​វិស័យ​សំខាន់ៗ​ រួម​មាន​ ការ​អនុម័ត​ច្បាប់​ និង​ក្របខ័ណ្ឌ​និយ័ត​កម្ម​ ដើម្បី​ផ្ដល់​ការ​គាំពារ​លុប​បំបាត់​ ការ​រើសអើង​ និង​ កាត់​បន្ថយ​អំពើ​ហិង្សា​លើ​ស្ដ្រី​ និង​ក្មេង​ស្ដ្រី​ ជាដើម​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង