en     km
en     km

NEA៖ និយោជកកម្ពុជាខ្វះជំនាញនៃទីផ្សារការងារ

Share

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) បានបង្ហាញថាលទ្ធផលអង្កេតនិយោជកស្តីពីកង្វះ និងគម្លាតជំនាញនៅក្នុងទីផ្សារការងារ​នៅកម្ពុជាកំពុងតែត្រូវការ។ នេះបើយោងតាមហ្វេសប៊ុករបស់ទីភ្នាក់ងារជាតិមុខរបរនិងការងារ  ចុះផ្សាយកាលពីថ្ងៃសុក្រទី៧មិថុនា។

របាយការណ៍បញ្ជាក់ថា ការខ្វះខាតជំនាញ គឺដោយសារតែការរីកចម្រើនផ្នែកសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស ហើយក៏ជាមូលហេតុធ្វើឱ្យទីផ្សារការងារនៅកម្ពុជាមានសន្ទុះខ្លាំង ។មូលហេតុនេះ ស្របពេលព័ត៌មានពាក់ព័ន្ធទៅនឹងអ្នកស្វែងរកការងារ និយោជក និងអ្នកផ្ដល់ការបណ្ដុះបណ្ដាលមិនទាន់មានភាពល្អប្រសើរនៅឡើយ។

លោកអ៊ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារ មានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាមានអត្រាការងារខ្ពស់រហូតដល់ ៩៩.៣% ប្រមាណ ១០លាននាក់ និងអត្រាអ្នកគ្មានការងារធ្វើត្រូវកាត់បន្ថយមកត្រឹម០.៧%។ លោកថាក្នុងចំណោមអ្នកមានការងារធ្វើសរុបទាំងអស់មានចំនួនជិត១.៥លាននាក់ធ្វើការនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ជាង២.៤លាននាក់នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាង៤លាននាក់នៅក្នុងវិស័យកសិកម្ម ១.២លាននាក់ធ្វើការនៅក្រៅប្រទេស និងចំនួនជាង០.៥លាននាក់ជាមន្រ្តីសាធារណៈ។

យ៉ាងណាមិញ ជំនាញសំខាន់ៗដែលអ្នកស្វែងរកការងារមានការខ្វះខាតរួមមាន៖ ជំនាញភាសាបរទេស ជំនាញបច្ចេកទេស ការបម្រើសេវាអតិថិជន ការនិយាយស្តី ការបំពេញការងារជាក្រុម ការដោះស្រាយបញ្ហា និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ  បានព្យាករណ៏ទុកថា ប្រភេទការងារដែលអាចឱ្យអ្នកស្វែងរកការងារងាយនឹងទទួលបាននៅឆ្នាំ ២០១៨នោះមានដូចជា៖ វិស្វករឧស្សាហកម្មនិងផលិតកម្ម វិស្វករទូរគមនាគមន៍ អ្នកឯកទេសផ្នែកវិទ្យុសាស្រ្ត និងថតកាំរស្មីអ៊ិច អ្នកបកប្រែអត្ថបទនិងអ្នកបកប្រែផ្ទាល់មាត់ អ្នកបច្ចេកទេសផ្នែកសេវាគាំទ្រព័ត៌មានវិទ្យា វិស្វករគីមី អ្នកបញ្ជាម៉ាស៊ីនចំហ៊ុយទឹក ជាងធ្វើកញ្ចក់ ជាងតម្លើងបំពង់ទុយោរ និងបំពង់បង្ហូរ និងអ្នកតម្លើងម៉ាស៊ីនយានយន្ត៕

 

 

 

Share

ព័ត៌មានទាក់ទង

Image