en     km
en     km

ក្រសួងបរិស្ថានតាំងពិព័រណ៍គំនូរទាក់ទងនឹងការប្រែប្រួលអាកាសធាតុ

Share

ភ្នំពេញ៖តាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថានចុះនៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០១៨ ឱ្យដឹងថា ក្រសួងបានសហការជាមួយស្ថានទូតនៃប្រទេសស៊ុយអ៊ែតនឹងដាក់តាំងពិព័រណ៍គំនូរទាក់ទងនឹងការប្រែប្រួលអាកាសធាតុ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងបរិស្ថានជាន់ក្រោម។

តាមសេចក្ដីជូនដំណឹរបស់ក្រសួងបរិស្ថាន ការរៀបចំពិធីតាំងពិព័ណ៌អាកាសធាតុនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងស្ដីពីការប្រែប្រួលអាកាសធាតុ តាមរយៈគំនិតច្នៃប្រឌិតរបស់វិចិត្រករបរទេស និង វិចិត្រករខ្មែរដល់សាធារណជន សិស្ស និស្សិត បានទស្សនា និងសិក្សាស្វែងយល់បន្ថែមពីការប្រែប្រួលអាកាសធាតុ ក៏ដូចជាចូលរួមក្នុងកិច្ចការគាំពារយ៉ាងទូលំទូលាយនៅតាមបណ្ដាប្រទេសមួយចំនួនផងដែរ។

គួរបញ្ជាក់ដែរថា កម្មវិធីនេះគឺបើកទូលាយដល់អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិផងដែរ៕

 

Share

ព័ត៌មានទាក់ទង

Image