en     km
en     km

ក្រសួងហាមលក់ឱសថបំប៉នផ្លូវភេទបុរស MACA EXTRACT និងក្រែមលាប PROLOGER

Share

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានណែនាំអោយបញ្ឈប់ការផ្សព្វផ្សាយរបស់គណនីហ្វេសបុកឈ្មោះ ឱសថ ទេវតាថាមពលអស្ចារ្យ ដែលគណនីមួយនេះ បានផ្សព្វផ្សាយលក់ផលិតផលឱសថបំប៉នផ្លូវភេទឈ្មោះ MECA EXTRACT  និងក្រែមលាបឈ្មោះ PROLONGER។ ក្រសួងចាត់ទុកផលិតផលនៃ ឱសថទាំងពីរប្រភេទនេះ គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវមិនបានចុះបញ្ចីកា និងគ្មានការអនុញ្ញាតឱ្យផ្សព្វផ្សាយត្រឹមត្រូវ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាល​ កាលពីថ្ងៃទី ២៩ ឧសភា។

តាមរយៈសេចក្ដីប្រកាសនេះផងដែរ ក្រសួងសុខាភិបាលបានពិនិត្យឃើញថា ហ្វេសបុកឈ្មោះ ឱសថទេវតាថាមពលអស្ចារ្យបានផ្សព្វផ្សាយនូវផលិត ផល ឱសថដោយពុំមានការអនុញ្ញាតឡើយ។ ជាងនេះទៅទៀត ការផ្សព្វផ្សាយនេះបានបំផ្លើសការពិតនូវសមត្តភាពរបស់ផលិតផលឱសថនោះនឹង ង្កើនថាមពល ប៉ូវក្រលៀន ព្យាបាលជម្ងឺលើសឈាម ជម្ងឺគាំង បេះដូង ជម្ងឺពុកឆ្អឹង ទឹកនោមផ្អែម ជម្ងឺតម្រងនោម និងមិនប៉ះពាល់ដល់សុខភាពជាដើម។

យ៉ាងណាមិញ ក្រសួងសុខាភិបាល បានប្រកាសអោយបញ្ឈប់នូវការផ្សព្វផ្សាយរបស់គណនីហ្វេសនេះជាបន្ទាន់ និងចាត់វិធានការចំពោះម្ចាស់ហ្វេសបុកនេះទៅតាមផ្លូវច្បាប់ ដើម្បីជៀសវាងកុំឱ្យមានការបាត់បង់ ប្រាក់កាកប៉ះពាល់ដល់សុខភាព ឬឈានទៅដល់បាត់បង់ជីវិតដោយសារគាំងបេះដូងរបស់អ្នកប្រើប្រាស់៕

 

 

Share

ព័ត៌មានទាក់ទង

Image