en     km
en     km

ព្រះសង្ឃមួយអង្គត្រូវបានចាប់ខ្លួនពីបទរំលោភនិងគម្រាមករណីស្នេហា

Share

បន្ទាយមានជ័យ៖ ព្រះសង្ឃមួយអង្គដែលថ្មីៗនេះត្រូវបានធ្លាយព័ត៌មានថា មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយនឹងនារីវ័យក្មេង ខណៈខ្លួននៅជាព្រះសង្ឃនៅឡើយនោះ ពេលនេះ ត្រូវបានផ្សឹក និងចាប់ខ្លួនពីបទរំលោភ និងគម្រោម​ កាលពីរសៀលថ្ងៃទី ​០៥ ខែមិថុនា ឆ្នាំ២០១៨នេះ ។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការរដ្ឋាននគរបាលជាតិ។

តាមគេហទំព័រដដែលនេះ គណៈកម្មការមន្ត្រីសង្ឃបានសម្រេច អោយព្រះសង្ឃ ព្រះនាម ស្រិល​ វ​ណ្ណា សឹកជាប្រជាពលរដ្ឋ ហើយត្រូវបានកម្លាំងនគរ បាលខេត្តបន្ទាយមានជ័យនាំខ្លួនចេញពីព្រៈវិហារចូលឡានបើកចេញដោយមានប្រជាពលរដ្ឋដែលគាំទ្រព្រះសង្ឃចៅអធិការវត្តដេញតាមរថយន្តទាមទារមិនអោយយកទៅស្នងការនគរបាល​​ខេត្ត។

ការចាប់ខ្លួនព្រះចៅអធិការវត្តភ្នំបាក់លើ និងជាអនុគណៈក្រុងសិរីសោភ័ណ ព្រះនាមស្រិល​ វ​ណ្ណា  ធ្វើឡើងក្រោយពីបែកធ្លាយមានស្នេហាជាមួយនិងនារីឈ្មោះ កាយ វីតា អាយុ១៩ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់ ក្រុងប៉ោយប៉ែត។

តាមមាត្រា  ២៣៩ នៃក្រមព្រមហ្មទណ្ឌ ស្ដីពី បទរំលោភសេពសន្ថវៈ បានបញ្ជាក់ថា គ្រប់អំពើបញ្ចូលអង្គជាត តាមបែបណាក៏ដោយ ឬអំពើបញ្ជូលឧបករណ៍ណាមួយទៅក្នុងអង្គជាត ដែលប្រព្រឹត្តលើអ្នកដទៃ ទោះបីជាភេទដូចគ្នា ឬមិនដូចគ្នាក៏ដោយ ដោយការប្រើហឹង្សា ការបង្ខិតបង្ខំ ការគំរាមកំហែង ឬដោយការឆ្មក់ឱកាស បទរំលោភសេពសន្ថវៈនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ​១០ឆ្នាំ។

នីតិភាពនៃការរួមភេទត្រូវបានកំណត់ចាប់ពីអាយុ ១៥ឆ្នាំឡើងទៅ។

គួរបញ្ជាក់ដែរថា ការចោទប្រកាន់ករណី រំលោភ និងគម្រាមទៅលើព្រះសង្ឃ ព្រះនាម ស្រិល​ វ​ណ្ណា ស្ថិតនៅដំណាក់កាលស៊ើបអង្កេតរបស់មន្រ្ដីនគរ បាលយុត្ដិធម៌៕

Share

ព័ត៌មានទាក់ទង

Image