បទសម្ភាសន៍៖ អង្គការបន្ទាយស្រ្ដីខេត្ដសៀមរាបបានរៀបចំវេទិកាស្ដីពីសិទ្ធិស្រ្ដី និងការបោះឆ្នោតនៅកម្ពុជាចំនួនបួនលើកមកហើយ ។ វេទិកានេះ ធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋនៅក្នុងតំបន់គោលដៅអំពីដំណើរការបោះឆ្នោតនៅកម្ពុជា និងសិទ្ធិស្រ្ដីក្នុងការចូលរួមដំណើរការបោះឆ្នោត។ អង្គការបន្ទាយស្រ្ដីបានរៀបចំវេទិកានេះ ចាប់តាំងពីចុងខែ មេសា រហូតដល់ដើមខែ ឧសភា ឆ្នាំ២០១៨ ។
លោកស្រី មីនចិន្តាប្រធានគ្រប់គ្រងអង្គការបន្ទាយស្រីខេត្តសៀមរាប ដែលបានផ្ដល់បទសម្ភាសជាមួយវិទ្យុស្ត្រីនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា មានប្រសាសន៍ថា តាមរយៈនៃការធ្វើវេទិកានេះ ឃើញថា ស្ត្រីនិងយុវជនបានទទួលការយល់ដឹងថែមទៀតអំពីសិទ្ធិរបស់ខ្លួនក្នុងការចូលរួមចំណែកអភិ វឌ្ឍន៍សង្គម និងការពង្រឹងសមត្ថភាពចំណេះដឹងទាក់ទងនឹងការបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ។
សូមស្ដាប់បទសម្ភាសរវាងលោក រឿន ឬទី្ធ និង លោកស្រី មីន ចិន្តា ដូចតទៅ៖