ភ្នាក់ងារស្រាវជ្រាវអាវកាសថៃទើបប្រកាសអំពីគម្រោងនាំយកផ្លែធុរេនទៅកានឋានអាវកាសនៅក្នុងខែកក្កដា ដែលជាផ្នែកមួយនៃគម្រោងផលិតម្ហូបអាហារថៃក្នុងតម្លៃសមរម្យសម្រាប់ការធ្វើដំណើរទៅឋានអាវកាសពេលអនាគត។នេះបើតាមបណ្តាញផ្សាយព័ត៌មាន BBC ។
ផ្លែធុរេននឹងស្ថិតនៅលើអាវកាសរយៈពេល៥នាទី បន្ទាប់ពីត្រឡប់មកភពផែនដីដែលក្រុមអ្នកវិទ្យាសាស្ត្រនឹងឃើញថាតើធុរេនមានការប្រែប្រួសរស់ជាតិឬយ៉ាងណា។
បើតាមប្រព័ន្ធផ្សព្វផ្សាយថៃរាយការណ៍ថាផ្លៃឈើនឹងបញ្ជូនទៅអាវកាសតាមរយៈការបាញ់គ្រាប់រ៉ូកែត។
បើតាមបណ្តាញផ្សាយព័ត៌មាន BBC បញ្ជាក់ថា ប្រទេសថៃមិនទាន់ជាក្រុមប្រទេសដែលបានឡើងនៅឋានអាវកាសទេ ប៉ុន្តែប្រទេសនេះធ្វើឲ្យប្រាកដថា ការនាំយកម្ហូបអាហារទៅអាវកាសនៅពេលអនាគត។
អ្នកនាំពាក្យភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យា និងព័ត៌មានវិទ្យា និងអាវកាស ប្រាប់BBC ថា ជា ចាប់ផ្តើមថៃជ្រើសរើសយកផ្លៃធុរេនដែលធុរេនជាស្តេចផ្លៃឈើនៅក្នុងប្រទេសថៃ។ អ្នក នាំ ពាក្យរូបនេះ បន្ថែមថា ប្រសិនបើគម្រោងនេះដំណើរការភ្នាក់ងារអាវកាសនឹងបញ្ជូនអាហារ ថៃផ្សេងទៀត។
ផ្លែធុរេនមិនមែនជាអាហារដំបូងគេចង់បញ្ជូនទៅអាវកាសទេ។ កាលពីឆ្នាំ ២០០៨ អ្នកអាវកាសកូរ៉េខាងត្បូងបាននាំយកគីមជ្រីដែលជាអាហារតំណាងឲ្យកូរ៉េខាងត្បូង៕