អាជ្ញាធរកោះចាវ៉ានៃប្រទេសឥណ្ឌូនេស៊ីប្រកាសអោយពលរដ្ឋនិងអ្នកធ្វើដំណើរទាំងផ្លូវអាកាស និងផ្លូគោកត្រូវបញ្ជៀសការធ្វើដំណើរទៅតំបន់ភ្នំ Merapi ដែលកំពុងកំអែលបំផ្ទុះភ្នំភ្លើង។
ភ្នំ Merapi ជាភ្នំសកម្មមួយ ក្នុងចំណោមភ្នំភើ្លងជាង១០០ទៀត ដែលអាចបំភាយផ្សែងទៅលើអាកាស ៦គីឡូម៉ែត្រ។
អាជ្ញាធរអាកាសចរណ៍ឥណ្ឌូនេស៊ី បានចេញការព្រមានដូចនេះ ខណៈភ្នំភ្លើងនេះ កំពុងបំភាយផ្សែងខ្មួរខ្មាញ់យ៉ាងខ្លាំង។
ប្រទេសឥណ្ឌូនេស៊ី មានភ្នំដែលតែងតែបំភាយកំអែលភ្នំភ្លើងមាន ១២៩ភ្នំ ។ ភ្នំភ្លើងទាំងនោះ បានសម្លាប់មនុស្ស ៣៥០នាក់ ចាប់តាំងពីឆ្នាំ២០១០៕ ប្រភពៈ CNA
Post Views: 684