en     km
en     km

គិតត្រឹមខែមេសា ឆ្នាំ ២០១៨ ការវិនិយោគចិននៅកម្ពុជាមានទឹកប្រាក់ ១៧ប៊ីលានដុល្លារអាមេរិក

Share

ភ្នំពេញ៖ យោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតត្រឹមខែ មេសា ឆ្នាំ២០១៨ ការវិនិយោគចិននៅកម្ពុជាមានទឹកប្រាក់សរុបប្រមាណ ១៧ប៊ីលានដុល្លារអាមេរិក។នេះបើតាមការលើកឡើង លោក ចិន្ដា សោភា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដីអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៨នេះ។

លោក សុខ ចិន្ដាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាអនុតំបន់មេគង្គ ប្រចាំប្រទេសកម្ពុជា ធ្វើសន្និសីទសារព័ត៌មាន ស្តីពីកិច្ចពិភាក្សាលើមធ្យោបាយពង្រីករបៀងសេដ្ឋកិច្ច នៃមហាអនុតំបន់មេគង្គលើកទី៨ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ ។AKP

 

ថ្លែងក្នុងជំនួបនេះ លោក សុខ ចិន្ដាសោភាក៏បានបង្ហាញការស្វាគមណ៍យ៉ាងកកក់ក្ដៅចំពោះវត្តមានរបស់គណៈប្រតិភូដែលអញ្ជើញមកពីសាធារណរដ្ឋប្រជាមានិតចិនផងដែរ។

ជាមួយគ្នានេះដែរ លោក កាវ ឃុនឡុង អនុប្រធានគណៈកម្មាធិការជាតិនៃសន្និសីទពិគ្រោះនយោបាយប្រជាជនចិន(CPPCC) និងជាប្រធានសហ ព័ន្ធឧស្សាហកម្មនិងរដ្ឋប្រជាមានិតចិនប្រចចាំព្រះរាជាណាចក្រកម្ពុជា បង្ហាញពីការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា និងកោតសរសើរចំពោះភាពរីកចម្រើនដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារទាំងឡាយដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន។

លោកបានបន្ដថា កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរកម្ពុជា-ចិន តាមរយៈការប្រើប្រាស់នូវយន្ដការសម្របសម្រួលកិច្ចសន្ទនាទ្វេភាគ និងការផ្លាស់ប្ដូរទស្សនកិច្ចសិក្សាដែលឆ្លើយត​បយ៉ាងវិជ្ជមានទៅនឹងក្របខ័ណ្ឌការអនុវត្តគំនិតផ្ដួចផ្ដើម«ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ»៕

 

Share

ព័ត៌មានទាក់ទង

Image